ទាន់ហេតុការណ៍
ស្ងាត់ៗក្រុមហ៊ុន(PNT co.,ltd)របស់ឧកញ៉ា ឡេង ឬទ្ធី ចាប់ផ្តើមដាក់កម្មករឲ្យចូលកាប់បំផ្លាញព្រៃឡង់ ក្នុងខេត្តព្រះវិហារ ទៀតហើយ...»»»អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ ០៥នាក់ ទៅតុលាការ ពាក់ព័ន្ធករណី លួច និងប្រើប្រាស់គ្រឿងញៀន!»»»ក្រុមចោរឆក់យ៉ាងសកម្ម០៥នាក់ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ...»»»តើរាល់ថ្ងៃលោក រស់ ប៊ុនធឿន ដោះស្រាយរឿងអ្វីខ្លះជូនពលរដ្ឋក្នុងស្រុកអង្គរបូរី....»»»លោក ឡុង សុធន់ ត្រូវបានចៅក្រមអមសាលាដំបូងខេត្តក្រចេះសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន ០៣ឆ្នាំ និងបក្ខពួកផ្សេងទៀតពីបទ...»»»អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកស្រី អូន ស្រីពៅ !»»»មុខសញ្ញាជួញដូរ និង ប្រើប្រាស់គ្រឿងញៀនដុះស្លែក្បែរផ្សារនាគមាស ០៨នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឆ្មក់បង្រ្កាប និងឃាត់ខ្លួន បញ្ជូនទៅតុលាការ!»»»ដកតំណែងអភិបាលរងខេត្តកែប ដែលប្រើអំពើហិង្សា និងបៀតបៀនលើស្ត្រី ២នាក់...»»»តើការស្លាប់មនុស្សចំនួន៣នាក់ ករណីជីករណ្ដៅរ៉ែមាសខុសច្បាប់ក្នុងស្រុករវៀងខេត្តព្រះវិហារ អ្នកណាទទួលខុសត្រូវ ..?»»»ឯកឧត្តម រ័ត្ន ស៊្រាង ចុះផ្សព្វផ្សាយខ្លឹមសារ ១៨ចំណុច របស់សម្តេចតេជោ ហ៊ុន សែន នៅមូលដ្ឋានគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកកំពឹស!
0

ទីតាំងល្បែងសង្វៀនបញ្ជល់មាន់ និង អាប៉ោងមួយកន្លែងដុះស្លែជាយូរមកហើយ ហេតុអ្វីមិនមានសមត្ថិកិច្ចណាហ៊ានបង្ក្រាប់យ៉ាងដូច្នេះ…?

ទីតាំងល្បែងសង្វៀនបញ្ជល់មាន់ និង អាប៉ោងមួយកន្លែងដុះស្លែជាយូរមកហើយ ហេតុអ្វីមិនមានសមត្ថិកិច្ចណាហ៊ានបង្ក្រាប់យ៉ាងដូច្នេះ…?

(ខេត្តកែប)៖ទីតាំងល្បែងសង្វៀនបញ្ជល់មាន់និងអាប៉ោងមួយកន្លែងដុះស្លែជាយូរមកហើយហេតុអ្វីមិនមានសមត្ថកិច្ចណាហ៊ានបង្រ្កាបយ៉ាងដូច្នេះ ប្រជាពលរដ្ឋដែលរស់នៅជិតនោះដាក់ការសង្ស័យថាប្រហែលជាឆ្នាំងបាយរបស់សមត្ថកិច្ចហើយមើើលទៅបានលោកមេប៉ុស្តិ៍ឬអធិការមិនបង្ក្រាប ឬ មួយ លោកទ្រី ដែលគេដឹងថាជាម្ចាស់សង្វៀនជល់មាន់និងអាប៉ោងនេះមានបារមីធំជាងអធិការស្រុកទៀតទេដឹង។

បច្ចុប្បន្ននេះមានមហាជនជាច្រើនកំពុងតែឆ្ងល់ថា តើហេតុអ្វី?បានជាលោកកែន សត្ថា អភិបាលខេត្តកែប និងលោកបែន តារា ស្នងការខេត្តកែប មិនហ៊ានបង្ក្រាបសង្វៀនជល់មាន់ អាប៉ោង និងយូគី ដែលមានទីតាំងនៅចំណុចចំការស្វាយជាប់ផ្លូវរទេះភ្លើង ស្ថិតក្នុងភូមិចំការដូង ឃុំ.ស្រុកដំណាក់ចង្អើ ខេត្តកែប មួយនេះសោះតើមានមូលហេតុអ្វី ? ហើយនៅបច្ចុប្បន្ននេះកំពុងបើកលេងយ៉ាងរលូន។
បើយោងតាមប្រភពបានរាយការណ៍ឲ្យដឹងថា ក្នុងមួយថ្ងៃៗបើនិយាយពីម៉ូតូដែលអ្នកញៀនល្បែងចូលទៅលេងមិនក្រោម៣០០.ទៅ៣៥០ គ្រឿង ហើយបើរថយន្ដវិញមិនក្រោម៨០គ្រឿងនោះទេ សុទ្ធតែរថយន្ដស៊េរីទំនើបៗ ។
ហើយពលរដ្ឋដែលរស់នៅជិតទីកន្លែងសង្វៀនជល់មាន់ អាប៉ោង និងយូគីមួយនេះបានឲ្យដឹងថា រាល់ថ្ងៃមានអ្នកញៀនល្បែងរាប់រយនាក់ជិះម៉ូតូ រថយន្ដ ចូលទៅលេងសប្បាយហ៊ោកញ្ជ្រៀវលាន់រំពង(អ្នកឈ្នះមុខខ្លាញ់ អ្នកចាញ់មុខសេះ)។

ហើយពលរដ្ឋបានបន្តទៀតថា ម្ចាស់បនល្បែងខាងលើមួយនេះជាអ្នកមានអំណាចនៅក្នុងខេត្តកែប អញ្ចឹងហើយបានជាខាងអាជ្ញាធរ សមត្តកិច្ចជំនាញខេត្តកែបមិនចុះបង្ក្រាប។
សូមបញ្ចាក់ថា ក្នុងការភ្នាល់មាន់ជល់ អាប៉ោង និងយូគីចាញ់ឈ្នះលុយរាប់រយ រាប់ពាន់ រាប់មឺុនដុល្លាឯណោះ។
ដូច្នេះពលរដ្ឋក៍ដូចជាមហាជន សូមអំពាវនាវនិងស្នើសុំដល់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្ដម នេត សាវឿន អគ្គស្នងការនគរបាលជាតិ មេត្តាមើលមន្ត្រីអាជ្ញាធរសមត្ថកិច្ចខេត្តកែបផង មូលហេតុអ្វីបានជាមិនហ៊ានបង្ក្រាបល្បែងសុីសងមួយខាងលើនេះសោះប្រហែលមានមូលហេតុអ្វីហើយមើលទៅ ?៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«រស្មីសំពៅមាស | Rasmei Sampov Meas» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 099 75 66 65 | 096 95 59 334 | 088 75 66 655 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយ «រស្មីសំពៅមាស | Rasmei Sampov Meas» | ទូរស័ព្ទ៖ 099 75 66 65 | 096 95 59 334 | 088 75 66 655

អ៊ីម៉ែល៖ kealida1986@gmail.com

សហការផ្តល់ព័ត៌មាន៖ 099 75 66 65 | 096 95 59 334 | 088 75 66 655 | អ៊ីម៉ែល ៖ kealida1986@gmail.com