ខ្ញុំបាទ គា លីដា នាយកការផ្សាយគេហទំព័រ(រស្មីសំពៅមាស)សូមចូលរួមបរិច្ចាក ថវិកាចំនួន ២០មុឺនរៀល តាមរយៈរដ្ឋបាលសាលាស្រុកព្រៃកប្បាស ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីទិញវ៉ាក់សាំងការពារកូវីដ១៩ តាមការផ្តួចផ្តើមគំនិត របស់សម្តេចតេជោសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយប្រជាជនខ្មែរយើងទាំងអស់គ្នា ។
សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសពីការត្រៀមបម្រុងថវិកាសម្រាប់ការទិញវ៉ាក់សាំងកូវីដ១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជាជំហានដំបូងចំនួន ១លានដូសផងដែរ៕