ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៦ ឈានចូល ៤៧ឆ្នាំ!»»»ក្នុងថ្ងៃកាន់បិណ្ឌវេនទី១២!!!ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃចំនួន០២វត្ត ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ!»»»លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតអបអរសាទរ និងគោរពជូនពរឯកឧត្តម ជីវ កេង ក្នុងឱកាសត្រូវបានតែងតាំង ជាប្រធានតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា»»»ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយអតីតលោកគ្រូ និងមិត្តរួមជំនាន់ឆ្នាំ១៩៨០ កាន់បិណ្ឌនៅវត្តព្រះបារមីវង្កតបុរី»»»ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បន្តជួយដល់គ្រួសារអតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជា...»»»ឈ្មោះ សី និង ឈ្មោះ ថា មានតួនាទីអ្វីបានជាហ៊ានបើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ ហើយសមត្ថកិច្ចក្នុងខេត្តរតនគិរីមិនមានការបង្ក្រាប...»»»ថវិកាចំនួន ៥លានរៀល របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ត្រូវបានប្រគល់ជូន គ្រួសារសព អតីតមន្ត្រី អាវុធហត្ថរាជធានីភ្នំពេញ»»»អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន ខែ្មរ ប៊ែវើរីជីស ...»»»ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ត្រៀមខ្លួនជំរុញ និងលើកកម្ពស់ទំនាក់ទំនងរាល់ការងារពាក់ព័ន្ធរវាងក្រសួងមហាផ្ទៃ និងលេខាធិការអាស៊ាន»»»អភិបាលខេត្តបៃលិន ណែនាំគ្រប់ស្ថាប័នក្នុងខេត្ត ចូលរួមទូងស្គរ វាយគង និងចងទង់ជាតិ អបអរសាទរប្រាសាទកោះកេរត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក...
0

ប្រធានមន្ទីរសុរិយោដីខេត្តកំពតបានថ្លែងថា កាចាក់ដីលុបអាងទឹកនៅស្រុកដងទង់ ពុំមានច្បាប់អនុញ្ញាតនោះទេ…

ប្រធានមន្ទីរសុរិយោដីខេត្តកំពតបានថ្លែងថា កាចាក់ដីលុបអាងទឹកនៅស្រុកដងទង់ ពុំមានច្បាប់អនុញ្ញាតនោះទេ…

(ខេត្តកំពត)៖លោក ដាញ់ ដារី ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ខេត្ត កំពត បាន ថ្លែងថា ករណីលុបអាងទឹកដងទង់ យ៉ាងគគ្រឹកគគ្រេង នៅ ក្បែរសាលាស្រុកដងទង់ កាលពីពេលថ្មីៗនោះ គឺពុំមានច្បាប់អនុញ្ញាត ទេ។

នេះបើតាម លោក ប្រធានមន្ទីររៀបចំដែនដីខេត្តកំពតថា ដីអាងទឹកដងទង់នោះ គឺ ជាដីដែលគ្មានឈ្មោះ ព្រោះពេលមន្រ្តីសុរិយោដីចុះ ទៅធ្វើប្លង់គឺពុំមាន ប្រជាពលរដ្ឋណាម្នាក់ មកអះអាង ឬ បង្ហាញលិខិត សំគាល់អ្វីថាជាដីរបស់ខ្លួននោះទេ ដូច្នេះដីនោះ គឺពុំត្រូវបានប្រគល់ឲ្យអ្នកណាម្នាក់ឡើយ។

តាម ការលើក ឡើង របស់ លោកប្រធានមន្ទីរ រៀបចំដែនដី ខខេត្តកំពតបាន បញ្ជាក់យ៉ាងច្បាស់ថា ដីបឹងឬអាងទឹកដងទង់ គឺពុំ បាន បែងចែក ឬ ប្រគល់ ទៅ ឲ្យ អ្នក ណាម្នាក់ទេ តើហេតុអ្វី បានជា ក្រុមហ៊ុន របស់លោកស្រី ប៊ូ ចាន់ធឿន ហ៊ាន ចាក់ដីលុបបឹងឬអាងទឹកដងទង់ដែលជាសម្បត្តិរបស់រដ្ឋនោះដើម្បីសង់ផ្ទះល្វែងបានទៅវិញ?

គួរបញ្ជាក់ថា អាងទឹកដងទង់ទំហំប្រមាណជាង១០ហិចតា ស្ថិតនៅក្នុងភូមិសុភី ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ត្រូវបានក្រុមហ៊ុនរបស់ លោកស្រី ប៊ូ ចាន់ធឿន ចាក់ដីលុបកាលពីពេលថ្មីៗមកទល់ពេលនេះក៏កំពុងតែចាក់លុប ដើម្បីរៀបចំគម្រោងធ្វើ ផ្ទះល្វែង លក់ ដែលគេដឹងថាជាក្រុមហ៊ុន(បុរីធម្មជាតិដងទង់)។

អាងទឹកដងទង់នេះដែរ គឺជា អាងស្តុកទឹក ដែល ប្រជាពលរដ្ឋ ប្រើប្រាស់ជាយូរណាស់មក ហើយ ប៉ុន្តែ កាលពីពេលថ្មីៗនេះ ស្របពេលដែល មានការផ្ទុះឡើងនូវជំងឺកូវីដ១៩ ក្នុង សហគមន៍ ដែល គ្រប់គ្នា មិន ហ៊ានដើរហើរទៅណានោះ ស្រាប់ តែមានគ្រឿងចក្រ រាប់សិបគ្រឿង ដែល គេ ដឹងថា គឺជា របស់ក្រុមហ៊ុនរបស់លោកស្រី ប៊ូ ចាន់ធឿន បានសម្រុកដឹកដីយកមកចាក់លុបបឹងនោះ ដោយ គេ មិន ឃើញ អាជ្ញាធរ ចាត់វិធានការអ្វីឡើយ។

ចំណែកលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពតវិញបានថ្លែងប្រាប់អង្គភាពសារព័ត៌មានឲ្យដឹងថាលោកបានទទួលព័ត៌មាននេះដែរហើយលោកក៏បានប្រាប់ទៅមន្ទីរដែលពាក់ព័ន្ធឱ្យចុះផ្អាកជាបន្ទាន់។
តែមកដល់ថ្ងៃទី 23 ខែឧសភា ឆ្នាំ 2021 នេះប្រជាពលរដ្ឋរង់ចាំចំណាត់ការរបស់លោកអភិបាលខេត្តកំពត ឱ្យចុះមកផ្អាកនោះមិនទាន់ឃើញមានមន្ត្រីជំនាញណាដែលពាក់ព័ន្ធចុះមកអនុវត្តនោះទេឃើញតែគ្រឿងចក្រសម្រុកដឹកដីចាក់លុបដ៏ដែល៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«រស្មីសំពៅមាស | Rasmei Sampov Meas» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 099 75 66 65 | 096 95 59 334 | 088 75 66 655 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយ «រស្មីសំពៅមាស | Rasmei Sampov Meas» | ទូរស័ព្ទ៖ 099 75 66 65 | 096 95 59 334 | 088 75 66 655

អ៊ីម៉ែល៖ kealida1986@gmail.com

សហការផ្តល់ព័ត៌មាន៖ 099 75 66 65 | 096 95 59 334 | 088 75 66 655 | អ៊ីម៉ែល ៖ kealida1986@gmail.com