ទាន់ហេតុការណ៍
រណ្ដៅដីលោកអ៊ុក រដ្ឋា កំពុងបង្កហានិភ័យប៉ះពាល់ដល់សុខមាភាពប្រជាពលរដ្ឋនៅឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល...»»»នៅព្រឹកថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ «តេជោសែនកោះធំ» ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល»»»នាព្រឹកថ្ងៃអង្គារ ទី១២ មីនា ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជេីញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់4F ដំណាក់កាលទី១ និងសំណេះសំណាលជាមួយបងប្អូនកម្មករ វិស្វករ និងក្រុមជំនាញដែលកំពុងបម្រេីការនៃការសាងសង់»»»ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិឧទ្ទេសបណ្ឌិត ប៉ុល សារឿន ទីប្រឹក្សារាជរដ្ឋាភិបាល និងលោកជំទាវ បានអញ្ជើញកាត់ឬសសីមាព្រះវិហារ វត្តអង្គជុំ (ហៅ វត្តកំហែង) និងសម្ពោធសមិទ្ធផលនានា ស្ថិតក្នុងឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ចំណាយកសាងជិត ៦០ម៉ឺនដុល្លារ»»»លោកឧត្តមសេនីយ៍ត្រី សេង មហា អញ្ជើញប្រកាសតែងតាំង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង...»»»ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញបំណងពង្រីកកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខជាមួយទីម័រខាងកើត»»»ក្រសួងពាណិជ្ជកម្ម សហការរៀបចំវគ្គផ្សព្វផ្សាយ «ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ» នៅសាលាប៊ែលធីអន្តរជាតិ ...»»»លោក អ៊ូច ភា អភិបាលខេត្ត បានអញ្ជើញបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ...»»»ករណីហិង្សាព្រួតគ្នា៣វៃមួយ!ចុងក្រោយភាគីជនរងគ្រោះក្លាយជាជនសង្ស័យទៅវិញ...»»»ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ការចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម គឺជាកិច្ចការដ៏មានសារៈសំខាន់មួយក្នុងការរួមចំណែកលើកកម្ពស់អភិបាលកិច្ចល្អ !!!
0

ករណីចាក់ដីលុបអាងទឹកស្រុកដងទង់កាលពីប៉ុន្មានខែមុន ពេលនេះត្រូវបានប្រជាពលរដ្ឋលើកគ្នា ដាក់ពាក្យប្តឹងមកអង្គភាពប្រឆាំងអំពើពុករលួយ…

ករណីចាក់ដីលុបអាងទឹកស្រុកដងទង់កាលពីប៉ុន្មានខែមុន ពេលនេះត្រូវបានប្រជាពលរដ្ឋលើកគ្នា ដាក់ពាក្យប្តឹងមកអង្គភាពប្រឆាំងអំពើពុករលួយ…

(ភ្នំពេញ) ៖ ប្រជាពលរដ្ឋ ជាច្រើន គ្រួសារ រស់នៅស្រុកដងទង់ នៃខេត្តកំពត នៅព្រឹកថ្ងៃទី២៧ កក្កដា ឆ្នាំ ២០២១ បានលើក គ្នា មក កាន់អង្គភាពប្រឆាំងអំពើពុករលួយ ដោយ ដាក់ពាក្យ ប្តឹងមន្រ្តីមួយ ចំនួននៅខេត្តកំពត រួមមាន ៖១.អភិបាលរងខេត្ត ម្នាក់ ២. នាយករដ្ឋបាលសាលាខេត្ត ៣.ប្រធាន មន្ទីរធនធានទឹក ៤. ប្រធានការិយាល័យ ភូមិ បាលស្រុកដងទង់ និង ៥.អភិបាលស្រុកដងទង់ ជាដើម ពាក់ព័ន្ធនឹង ការ ឃុបឃិត ជាមួយ ក្រុមហ៊ុន សេង សម្បត្តិ យកដីលុបអាងទឹកស្រុកដងទង់លក់។

ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋបានស្នើសុំឱ្យអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការស៊ើបអង្កេតលើករណីទីតាំងដីមួយកន្លែងដែលមានទំហំសរុបជាង១២ហិកតា ក្នុងនោះរួមមាន ដីចំណីអាងប្រជាពលរដ្ឋអាស្រ័យផល ផ្ទៃអាងទឹក និង ដីប្រជាពលរដ្ឋអាស្រ័យផលនៅតាមបណ្តោយផ្លូវលេខ១៣៥ ដែលត្រូវបានក្រុមហ៊ុនលោក សេង សម្បត្តិ ដឹកដីចាក់បំពេញយ៉ាងគគ្រឹកគគ្រេងតែអាជ្ញាធរមូលដ្ឋានមិនមានចំណាត់ការ។

នៅក្នុងពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋបានឱ្យដឹងថា លោក វិត វឌ្ឍនា នាយករដ្ឋបាលសាលាខេត្តកំពត បានទទួលប្រាក់ពីលោកសេង សម្បត្តិ ប្រធានក្រុមហ៊ុនសេង សម្បត្តិ ចំនួន៥ម៉ឺនដុល្លារ និងមានលោក ស៊ីវ ផេង អភិបាលស្រុកដងទង់ បានទទួលលុយឧបត្ថម្ភពីលោកសេង សម្បត្តិ ផងដែរ។

ពាក្យបណ្តឹងបន្តថា លោក ប៉ិល កុសល អភិបាលរងខេត្តកំពត ទទួលបន្ទុកដីធ្លី និងលោក វិត វឌ្ឍនា មិនបានធ្វើការស៊ើបអង្កេតច្បាស់លាស់ ដែលបណ្តាលឱ្យមានអំពើឃុបឃិតគ្នាជាប្រព័ន្ធ និងមានការតវ៉ាពីសំណាក់ប្រជាពលរដ្ឋ។ ហើយលោក សេង សម្បត្តិ និងអភិបាលស្រុកដងទង់ លោក ស៊ីវ ផេង បានប្រព្រឹត្តអំពើពុករលួយឃុបឃិតសូកប៉ាន់ប្រើអំណាចចេញលិខិតដកហូតដីពីប្រជាពលរដ្ឋប្រគល់ឱ្យលោកសេង សម្បត្តិ, ចាន់ស្រីឡែន និងសុខ ហ្គិច។

យោងតាមឯកសារដែលទទួលបាន បានបង្ហាញអោយឃើញថា ឈ្មួញអាចធ្វើទៅបានដោយសារអាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញជាអ្នកបើកភ្លើងខៀវឱ្យក្រុមហ៊ុន និងទប់ទល់ប្រជាពលរដ្ឋណាដែលតវ៉ាលើដីរបស់ខ្លួននេះ បើនិយាយជារួម តែបើនិយាយដាច់ដោយឡែកលោក សេង សម្បត្តិ មានសិទ្ធិពេញទីរហូតបញ្ជាឱ្យលោក ស៊ីវ ផេង អភិបាលស្រុកដងទង់ និងជំនាញធ្វើតាមការចង់បានរបស់ខ្លួនទៀតផង ដោយ ដំបូងឡើយឱ្យលោក ណែម សារឿន ជាអ្នកទៅលួងលោមបញ្ចុះបញ្ចូលលោក តិល រិន មេភូមិសុភី ឈរឈ្មោះជាតំណាងប្រមូលកៀរគរដាក់ឈ្មោះប្រជាពលរដ្ឋលក់ដីឱ្យខ្លួនបានចំនួន២០គ្រួសារ នៅអំឡុងចុងខែធ្នូ ឆ្នាំ២០២០។

លោក តិល រិន ដដែលក៏បានបញ្ជាក់ថា លោកឈរឈ្មោះជាតំណាងលក់ដីឱ្យលោក ណែម សារឿន តែ២០គ្រួសារប៉ុណ្ណោះ ដែលមានដីអាស្រ័យផលនៅចំណីអាងទឹកដងទង់ ដោយឡែកដីបម្រុងរដ្ឋដីអាងទឹកគាត់មិនធានាអះអាងទេ គឺទុកឱ្យរដ្ឋជាអ្នកចាត់ចែង តែក្រោយមកក៏មានឈ្មោះលោកជាតំណាងលក់ដីរហូតដល់៣០គ្រួសារទៅវិញ ដែលម្ចាស់សាម៉ីមិនបានដឹងខ្លួនសោះឡើយ។

ទាក់ទងករណីនេះ លោកវិត វឌ្ឍនា នាយករដ្ឋបាលសាលាខេត្តកំពត បានថ្លែងថា “ចាំសួរយោបល់ទៅស្រុកវិញ ចង់ដឹងច្បាស់ចុះទៅស្រាវជ្រាវផ្ទាល់បានដឹងសាច់រឿងនឹង ខ្ញុំមិនទៅឆ្លើយឆ្លងអីជាមួយគាត់ទេ គេចង់ជួយសម្រួលឱ្យបានផលប្រយោជន៍ទៅគាត់ (ប្រជាជន) តាមការពិតគាត់អត់មានដីនៅនឹងទេ”។ ចំណែកលោកប៉ិល កុសល អភិបាលរងខេត្តកំពត ទទួលបន្ទុកដីធ្លី មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទមិនមានអ្នកទទួល។

លោកសេង សម្បត្តិ ប្រធានក្រុមហ៊ុន សេង សម្បត្តិ បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលតវ៉ាអត់មានដីនៅទីនោះទេ ហើយមិនមែនថា ខាងលោកមិនដោះស្រាយទេ គឺជួយដោះស្រាយតែគាត់ទាមទារច្រើន៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«រស្មីសំពៅមាស | Rasmei Sampov Meas» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 099 75 66 65 | 096 95 59 334 | 088 75 66 655 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយ «រស្មីសំពៅមាស | Rasmei Sampov Meas» | ទូរស័ព្ទ៖ 099 75 66 65 | 096 95 59 334 | 088 75 66 655

អ៊ីម៉ែល៖ kealida1986@gmail.com

សហការផ្តល់ព័ត៌មាន៖ 099 75 66 65 | 096 95 59 334 | 088 75 66 655 | អ៊ីម៉ែល ៖ kealida1986@gmail.com