ទាន់ហេតុការណ៍
អ្នកសារព័ត៌មានប្រមាណ៣០នាក់ត្រូវបានហាមឃាត់មិនឲ្យចូលយកព័ត៌មានក្នុងពិធីប្រកាសតែងតាំងស្នងការនគរបាលខេត្តសៀមរាប...»»»ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ »»»រណ្ដៅដីលោកអ៊ុក រដ្ឋា កំពុងបង្កហានិភ័យប៉ះពាល់ដល់សុខមាភាពប្រជាពលរដ្ឋនៅឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល...»»»នៅព្រឹកថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ «តេជោសែនកោះធំ» ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល»»»នាព្រឹកថ្ងៃអង្គារ ទី១២ មីនា ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជេីញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់4F ដំណាក់កាលទី១ និងសំណេះសំណាលជាមួយបងប្អូនកម្មករ វិស្វករ និងក្រុមជំនាញដែលកំពុងបម្រេីការនៃការសាងសង់»»»ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិឧទ្ទេសបណ្ឌិត ប៉ុល សារឿន ទីប្រឹក្សារាជរដ្ឋាភិបាល និងលោកជំទាវ បានអញ្ជើញកាត់ឬសសីមាព្រះវិហារ វត្តអង្គជុំ (ហៅ វត្តកំហែង) និងសម្ពោធសមិទ្ធផលនានា ស្ថិតក្នុងឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ចំណាយកសាងជិត ៦០ម៉ឺនដុល្លារ»»»លោកឧត្តមសេនីយ៍ត្រី សេង មហា អញ្ជើញប្រកាសតែងតាំង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង...»»»ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញបំណងពង្រីកកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខជាមួយទីម័រខាងកើត»»»ក្រសួងពាណិជ្ជកម្ម សហការរៀបចំវគ្គផ្សព្វផ្សាយ «ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ» នៅសាលាប៊ែលធីអន្តរជាតិ ...»»»លោក អ៊ូច ភា អភិបាលខេត្ត បានអញ្ជើញបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ...
0

មេខ្យល់ ៧នាក់ ត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយពីបានប្រមូលផ្តុំមនុស្ស ជិត ៤រយនាក់ជួបជុំគ្នានៅក្រុងដូនកែវ …

មេខ្យល់ ៧នាក់ ត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយពីបានប្រមូលផ្តុំមនុស្ស ជិត ៤រយនាក់ជួបជុំគ្នានៅក្រុងដូនកែវ …

(ខេត្តតាកែវ) ៖មេខ្យល់ចំនួន ៧ នាក់ ដែលបានអះអាងថា ជាតំណាងចែកចាយផលិតផលបំប៉នសុខភាពរបស់ក្រុមហ៊ុន (UNICITY) ត្រូវ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ រៀបចំ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ក្រោយ ពីពួកគេ បាន ប្រមូលផ្តុំ មនុស្ស ចំនួន ៣៨៥នាក់ មក ពី ខេត្តតាកែវ កំពត កែប កណ្តាល និងខេត្តផ្សេងៗទៀត ប្រមូលផ្តុំគ្នានៅបូរីរស្មី ស្ថិតនៅភូមិខ្សឹង សង្កាត់រកាក្នុង ក្រុងដូនកែវ ល្មើសវិធានការរដ្ឋបាល និងវិធានការរបស់ក្រសួងសុខាភិបាល។

មេខ្យល់ទាំង ៧នាក់ ត្រូវបានបញ្ជាក់ថា ៖
១-ឈ្មោះ ស៊ី ណាត ភេទប្រុស អាយុ៤១ឆ្នាំរស់នៅភូមិកែវស្នា ឃុំឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។

២-ឈ្មោះ ស្រេង បានិន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិតាមឿន ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

៣-ឈ្មោះ អ៊ុយ សិលា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិកំពង់បាយ សង្កាត់កំពត ក្រុងកំពត ខេត្តកំពត។

៤-ឈ្មោះ ប៉ិច សាបឿន ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិកែស្នា ឃុំឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។

៥-ឈ្មោះ កែវ ឌីណា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិព្រែកគ្រួស ឃុំសូគង ស្រុកកងមាស ខេត្តកំពង់ចាម ។

៦-ឈ្មោះ នូ ចន្ថន ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិព្រែកគ្រួស ឃុំសូគង ស្រុកកងមាស ខេត្តកំពង់ចាម។

៧-ឈ្មោះ សន ឧត្ដម ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិចំការបី សង្កាត់ដំណាក់ចង្អើរ ក្រុងកែប ខេត្តកែប។

គួរបញ្ជាក់ថា តាមការណែនាំរបស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្តតាកែវ បានបន្តការអនុវត្តវិធានការរដ្ឋបាលក្នុងភូមិសាស្ត្រខេត្តតាកែវ រយៈពេល ០៧ថ្ងៃចាប់ពីម៉ោង ២៣:៥៩នាទី ថ្ងៃទី១២ ដល់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២១ ដោយក្នុងនោះរួមទាំងហាមឃាត់ការជួបជុំ ហាមឃាត់ការលក់ដូរគ្រឿងស្រវឹង ព្រមទាំងដាក់បំរាមគោចរចាប់ពីម៉ោង ៩យប់ ដល់ម៉ោង ៣ទៀបភ្លឺជាដេីមផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«រស្មីសំពៅមាស | Rasmei Sampov Meas» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 099 75 66 65 | 096 95 59 334 | 088 75 66 655 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយ «រស្មីសំពៅមាស | Rasmei Sampov Meas» | ទូរស័ព្ទ៖ 099 75 66 65 | 096 95 59 334 | 088 75 66 655

អ៊ីម៉ែល៖ kealida1986@gmail.com

សហការផ្តល់ព័ត៌មាន៖ 099 75 66 65 | 096 95 59 334 | 088 75 66 655 | អ៊ីម៉ែល ៖ kealida1986@gmail.com