(ខេត្តតាកែវ)៖លោកឃន សុខេងដែលគេស្គាល់ថាជាមេឃុំបានកាម ក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ កន្លងមកដែរពោពេញទៅដោយរឿងអាស្រូវជាច្រើនដូចជា អោយកូនបង្កើតដើរកាយដីតាមព្រែកយកអាចម៍ដីលក់ ដើរដកដីឯកជនរបស់ពលរដ្ឋទុកជាដីរួម និងយកសារ៉ុងល្អៗដែរជាអំណោយរបស់ថ្នាក់ដឹកនាំដើម្បីចែកជូនពលរដ្ឋ ត្រូវបានលោកមេឃុំដូរយកសារ៉ុងល្អៗទាំងនោះទុកហើយយកសារុ៉ងដែលអន់ៗទុកចែកជូនពលរដ្ឋទៅវិញ ស្រាប់តែឥលូវនេះបែកធ្លាយរឿងដណ្ដើមត្រាគ្នាកាន់ជាមួយស្មៀនឃុំថែមទៀតផង។
ប្រភពពីមន្ត្រីសាលាឃុំបានកាមសុំមិនបញ្ចេញឈ្មោះបានអោយដឹងថាកន្លងមកលោកឃន សុខេងមេឃុំបានកាមតែងតែដកត្រាពីស្មៀនយកទៅទុកនៅផ្ទះរបស់ខ្លូនពេលខ្លះស្មៀនក៏អោយត្រាយកទៅពេលខ្លះទៀតស្មៀនក៏មិនអោយយកទៅ នៅពេលណាស្មៀនមិនអោយត្រាទៅមេឃុំស្រាប់តែលោកមេឃុំបោះពាក្យថាមុីស្មៀនក្បាលរឹង។
ប្រភពដដែលបានបន្តទៀតថាវាជាទម្លាប់ទៅហើយរឿងលោកមេឃុំខាងយកត្រាទៅទុកនៅផ្ទះរបស់ខ្លូនតាំងពីស្មៀនមុនៗមកម្លេះ តែប៉ះចំស្មៀនស្រីកាន់ថ្មីៗនេះលោកមេឃុំរៀងមិនសូវហ៊ានយកត្រាទៅញឹកញាប់នោះទេ។
ពាក់ពន្ធ័ករណីខាងលើអង្គភាពព័ត៌មានយើងមិនអាចសុំកាបំភ្លឺពីលោកឃន សុខេងមេឃុំបានកាមបានទេដោយលេខទូរស័ព្ទលោកជាប់រវល់។
ចំណែកលោកស្រីធៀប ណាគ្រុយ ដែលជាស្មៀនឃុំបានកាម បានអោយដឹងថាតាមផ្លូវច្បាប់ត្រាសាលាឃុំគឺនៅតែក្នុងបន្ទប់ស្មៀនតែប៉ុណ្ណោះគ្មានអ្នកណាមានសិទ្ធយកចេញក្រៅទេ។
លោកស្រីបានបន្តទៀតថាចំណែកលោកមេឃុំយកត្រាទៅធ្វើអ្វីលោកស្រីមិនដឹងទេតែលោកមេឃុំយកត្រាពីគាត់គឺពេលគាត់សុំច្បាប់ឈប់យូ រីឯលោកមេឃុំហៅលោកស្រីថាមុីស្មៀនក្បាលរឹងគឺលោកស្រីមិនដឹងថាគាត់ហៅបែបនឹងមានគោលបំណងអ្វីនោះទេ។
ចំណែកលោកកុល ប៉េងឈុន នាយករដ្ឋបាលសាលាស្រុកព្រៃកប្បាសបានថ្លែងថាត្រាសាលាឃុំត្រូវតែនៅក្នុងបន្ទប់ស្មៀន២៤ម៉ោងលើ២៤ម៉ោង បើមេឃុំហ៊ានយកត្រាទៅទុកនៅផ្ទះខ្លួនឯងមែននោះជាទង្វើខុសច្បាប់ទាំងស្រុង។
មហាជនក៏ដូចពលរដ្ឋបានលើកឡើងថាបញ្ហាអាស្រូវជាច្រើនរបស់លោកមេឃុំ សបញ្ជាក់អោយឃើញថាលោកមេឃុំរូបនេះមិនមានភាពស្អាតស្អំសម្រាប់បម្រើពលរដ្ឋនោះទេ ជាពិសេសបញ្ហាបោះឆ្នោតនាពេលខាងមុខតើឲ្យពួកគាត់សង្ឃឹមអ្វីបើលោកមេឃុំធ្វើតែបែបនេះ៕