ទាន់ហេតុការណ៍
រណ្ដៅដីលោកអ៊ុក រដ្ឋា កំពុងបង្កហានិភ័យប៉ះពាល់ដល់សុខមាភាពប្រជាពលរដ្ឋនៅឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល...»»»នៅព្រឹកថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ «តេជោសែនកោះធំ» ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល»»»នាព្រឹកថ្ងៃអង្គារ ទី១២ មីនា ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជេីញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់4F ដំណាក់កាលទី១ និងសំណេះសំណាលជាមួយបងប្អូនកម្មករ វិស្វករ និងក្រុមជំនាញដែលកំពុងបម្រេីការនៃការសាងសង់»»»ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិឧទ្ទេសបណ្ឌិត ប៉ុល សារឿន ទីប្រឹក្សារាជរដ្ឋាភិបាល និងលោកជំទាវ បានអញ្ជើញកាត់ឬសសីមាព្រះវិហារ វត្តអង្គជុំ (ហៅ វត្តកំហែង) និងសម្ពោធសមិទ្ធផលនានា ស្ថិតក្នុងឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ចំណាយកសាងជិត ៦០ម៉ឺនដុល្លារ»»»លោកឧត្តមសេនីយ៍ត្រី សេង មហា អញ្ជើញប្រកាសតែងតាំង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង...»»»ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញបំណងពង្រីកកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខជាមួយទីម័រខាងកើត»»»ក្រសួងពាណិជ្ជកម្ម សហការរៀបចំវគ្គផ្សព្វផ្សាយ «ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ» នៅសាលាប៊ែលធីអន្តរជាតិ ...»»»លោក អ៊ូច ភា អភិបាលខេត្ត បានអញ្ជើញបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ...»»»ករណីហិង្សាព្រួតគ្នា៣វៃមួយ!ចុងក្រោយភាគីជនរងគ្រោះក្លាយជាជនសង្ស័យទៅវិញ...»»»ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ការចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម គឺជាកិច្ចការដ៏មានសារៈសំខាន់មួយក្នុងការរួមចំណែកលើកកម្ពស់អភិបាលកិច្ចល្អ !!!
0

សមត្ថកិច្ចចម្រុះចុះបង្រ្កាបឃ្លាំងស្តុកទុកគ្រឿងសម្អាង៣ល្វែងសង្ស័យជារបស់ក្រុមហ៊ុនគ្រីស្ទីណា

សមត្ថកិច្ចចម្រុះចុះបង្រ្កាបឃ្លាំងស្តុកទុកគ្រឿងសម្អាង៣ល្វែងសង្ស័យជារបស់ក្រុមហ៊ុនគ្រីស្ទីណា

(ភ្នំពេញ)៖បើយោងតាមកំណត់ហេតុដែលសមត្ថកិច្ចសម្រេចផ្អាកដំណើរការជាបណ្ដោះអាសន្នចុះថ្ងៃទី២១ ខែមករាឆ្នាំ២០២២នេះ សមត្ថកិច្ចនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ ដឹកនាំកម្លំាងចម្រុះ ដោយលោកឧត្តមសេនីយ៍ត្រី ញ៉ែម ណារ៉ូ ដោយមានការសម្របសម្រួលដោយលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអនមសាលាដំបូងភ្នំពេញ បានធ្វើការចុះត្រួតពិនិតទីតាំង ឃ្លាំងស្តុ្កកទុកនិងចែកចាយនូវផលិផលគ្រឿងសម្អាង០៣ល្វែងស្ថិតនៅផ្ទះលេខៈ ១៥V ១៧V និង១៩V ផ្លូវ៥៤ ភូមិ៤ សង្កាត់ច្រាំងជំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលសង្ស័យថាជាទីតាំងរបស់ក្រុមហ៊ុនគ្រីស្ទីណា។

ក្នុងកំណត់ហេតុដដែលបានឲ្យដឹងថា៖ ក្រោយបញ្ចប់ប្រតិបត្តិការត្រួតពិនិត្យរួចសមត្ថកិច្ចនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងលិតផលក្លែងក្លាយសម្រេចផ្អាកដំណើរទីតាំងនាំចូល ស្តុកទុក និងចែកចាយផលិតផលគ្រឿងសម្អាងជាបណ្ដោះអាសន្ន ប៉ុន្តែមិនមានកំណត់មូហេតុបទល្មើសច្បាស់លាស់ឡើយ និងតម្រូវឲ្យម្ចាស់ទីតាំងបំភ្លឺមុខសមត្ថកិច្ចនៃគ.ប.ផ.ក។

យោងតាមប្រភពអ្នកជិតខាងបានឲ្យដឹងថាទីតាំង០៣ល្វែងខាងលើជារបស់ក្រុមហ៊ុនគ្រីស្ទីណា ទោះបីយ៉ាងណាមហាជនសង្កេតឃើញថានៅក្នុងកំណត់ហេតុផ្អាកសម្រេចបិទបណ្ដោះអាសន្នរបស់សមត្ថកិច្ចពិតជាចម្លែកព្រោះថាមិនបានកំណត់បទល្មើសច្បាស់លាស់ស្រាបតែសម្រេចបិទ០៣ល្វែងតែម្ដងដោយពុំឃើញមានវត្តមានម្ចាស់ទីតាំងឬអ្នកគ្រប់គ្រងផ្តិតស្នាមចូលរួមសហកាឡើយហើយ ហើយចំពោះទីតាំងស្តុកទុកផលិតផលចំនួន០៣ល្វែងខាងលើបែរជាសមត្ថកិច្ចតម្រូវឲ្យម្ចាស់ទីតាំងជាអ្នកមើលថែរក្សាផលិតផលទាំងអស់មិនឲ្យមានការខូចខាតឬបាត់បង់ទៅវិញដោយមិនដឹងថានរណាជាអ្នកទទួលខុសត្រូវ?បើពុំមានកំណត់ឈ្មោះ ភេទ អាយុស្នាមមេដៃអ្នកទទួលខុសត្រូវផងមហាជនហាក់បីមានការនឿយឆ្ងល់យ៉ាងខ្លាំងថាការអនុវត្តច្បាប់របស់សមត្ថកិច្ចដូចជាខុសច្បាប់និងខុសនីតិវិធីដែលហេតុធ្វើឲ្យម្ចាស់ទីតាំងអាចប្ដឹងមោឃៈភាពនីតិវិធីរបស់សមត្ថកិច្ចទាំងមូល៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«រស្មីសំពៅមាស | Rasmei Sampov Meas» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 099 75 66 65 | 096 95 59 334 | 088 75 66 655 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយ «រស្មីសំពៅមាស | Rasmei Sampov Meas» | ទូរស័ព្ទ៖ 099 75 66 65 | 096 95 59 334 | 088 75 66 655

អ៊ីម៉ែល៖ kealida1986@gmail.com

សហការផ្តល់ព័ត៌មាន៖ 099 75 66 65 | 096 95 59 334 | 088 75 66 655 | អ៊ីម៉ែល ៖ kealida1986@gmail.com