ទាន់ហេតុការណ៍
អ្នកសារព័ត៌មានប្រមាណ៣០នាក់ត្រូវបានហាមឃាត់មិនឲ្យចូលយកព័ត៌មានក្នុងពិធីប្រកាសតែងតាំងស្នងការនគរបាលខេត្តសៀមរាប...»»»ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ »»»រណ្ដៅដីលោកអ៊ុក រដ្ឋា កំពុងបង្កហានិភ័យប៉ះពាល់ដល់សុខមាភាពប្រជាពលរដ្ឋនៅឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល...»»»នៅព្រឹកថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ «តេជោសែនកោះធំ» ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល»»»នាព្រឹកថ្ងៃអង្គារ ទី១២ មីនា ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជេីញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់4F ដំណាក់កាលទី១ និងសំណេះសំណាលជាមួយបងប្អូនកម្មករ វិស្វករ និងក្រុមជំនាញដែលកំពុងបម្រេីការនៃការសាងសង់»»»ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិឧទ្ទេសបណ្ឌិត ប៉ុល សារឿន ទីប្រឹក្សារាជរដ្ឋាភិបាល និងលោកជំទាវ បានអញ្ជើញកាត់ឬសសីមាព្រះវិហារ វត្តអង្គជុំ (ហៅ វត្តកំហែង) និងសម្ពោធសមិទ្ធផលនានា ស្ថិតក្នុងឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ចំណាយកសាងជិត ៦០ម៉ឺនដុល្លារ»»»លោកឧត្តមសេនីយ៍ត្រី សេង មហា អញ្ជើញប្រកាសតែងតាំង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង...»»»ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញបំណងពង្រីកកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខជាមួយទីម័រខាងកើត»»»ក្រសួងពាណិជ្ជកម្ម សហការរៀបចំវគ្គផ្សព្វផ្សាយ «ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ» នៅសាលាប៊ែលធីអន្តរជាតិ ...»»»លោក អ៊ូច ភា អភិបាលខេត្ត បានអញ្ជើញបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ...
0

ឈ្មោះអ៊ុំ ពែក ពិតជាមានអំណាចប្រចាំស្រុកស្ទឹងត្រង់មែន បច្ចុប្បន្នជាម្ចាស់សង្វៀនបញ្ជល់មាន់ខ្នាតយក្សសូម្បីតែអធិការក៏មិនហ៊ានទៅជិតផង …

ឈ្មោះអ៊ុំ ពែក ពិតជាមានអំណាចប្រចាំស្រុកស្ទឹងត្រង់មែន បច្ចុប្បន្នជាម្ចាស់សង្វៀនបញ្ជល់មាន់ខ្នាតយក្សសូម្បីតែអធិការក៏មិនហ៊ានទៅជិតផង …

(ខេត្តកំពង់ចាម)៖ ប្រជាពលរដ្ឋសុំសរសើរចំពោះលោកអ៊ុំ ពែក ដែលអាចឈរជើងបើកល្បែងសង្វៀនជល់មាន់ខ្នាតយក្ស និងអាប៉ោង លេងយ៉ាងរលូនមិនរំខានដល់ លោក ឯម វឌ្ឍនា អធិការស្រុកស្ទឹងត្រង់នោះឡើយ ជាពិសេសនៅរសៀលថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២២ អង្គភាពសារព័ត៌មានយើងបានទូរសព្ទខលចូលដើម្បីរាយការណ៍ជូនលោកអធិការ តែលោកមិនព្រមទទួល ដោយឡែកក្នុងថ្ងៃនេះផ្ទាល់ពេលអ្នកសារព័ត៌យកលេខទូរសព្ទផ្សេងខលចូលរាយការណ៍ជូនគាត់រឿងល្បែងខ្នាតយក្សនេះបែរជាគាត់សួរយើងវិញថា ម៉េចមានការអី ប្រជាពលរដ្ឋមួយចំនួននៅក្នុងស្រុកស្ទឹងត្រង់បានពោលពាក្យថាតាំងពីបានឡើងមកគ្រប់គ្រងជាអធិការស្រុកស្ទឹងត្រង់មក ដូចជាមិនដែលបង្ក្រាបល្បែងស៊ីសងណាឲ្យបងប្អូនប្រជាពលរដ្ឋឃើញស្នាដៃនោះទេ មានតែបង្កើតឲ្យមានល្បែងស៊ីសងជាច្រើនដែលសារព័ត៌មានយើងទទួលបាននៅក្នុងថ្ងៃនេះចំណែកលោកមិនដែលចុះបង្ក្រាបទេ សូមលោក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ ជួយមើលទីតាំងល្បែងសង្វៀនជល់មាន់ខ្នាតយក្សនិងអាប៉ោងដ៏ធំប្រចាំស្រុកស្ទឹងត្រង់ មួយកន្លែងផងទាន ដែលកំពុងបើកលេងភ្នាល់លុយរាប់រយលានរៀល ក្នុងភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជាប់ព្រំប្រទល់ស្រុកព្រែកប្រសព្វ.ខេត្តក្រចេះ ព្រោះប្រជាពលរដ្ឋបានរាយការណ៍មកថាពួកគាត់មិនដែលឃើញមានសមត្ថកិច្ចចុះទៅធ្វើការបង្ក្រាបនោះឡើយ ឬមួយលោក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ មានភាគហ៊ុននៅក្នុងនេះដែរឬបានជាមិនធ្វើការបង្ក្រាប ឬក៏ខ្លាចបារមីរបស់លោកអ៊ុំ ពេក ព្រោះគាត់ជាស្ដេចក្រាញ់នៅស្រុកនេះ។

បើតាមប្រជាពលរដ្ឋរស់នៅក្នុងភូមិ ឃុំខាងលើ បានប្រាប់មកអង្គភាពសារព័ត៌មានយើងថា ទីតាំងល្បែងបញ្ជល់មាន់ខ្នាតយក្សនិងអាប៉ោងដ៏ធំខុសច្បាប់ខាងលើនេះ អ្នកមានលុយមួយចំនួនបានកែនគ្នាចូលទៅលេងល្បែងភ្នាល់បញ្ជល់មាន់ យ៉ាងគគ្រឹកគគ្រេងថែមទៀតផង ជាពិសេសដូចថ្ងៃ ១៤ នេះផ្ទាល់។

ប្រជាពលរដ្ឋនិងមហាជនជាច្រើនបានសម្ដែងមតិទាំងហួសចិត្តថា ប្រហែលជាលោក ឯម វឌ្ឍនា អធិការស្រុកស្ទឹងត្រង់ អាងខ្លួនជាកូនលោក ឯម កុសល ស្នងការខេត្តកំពង់ចាមហើយមើលទៅ បានមិនខ្វល់អ្វីទាំងអស់ ចំពោះអាជ្ញាធរស្រុកស្ទឹងត្រង់វិញ ដេកលក់អស់ហើយបានជាមើលមិនឃើញនិងមិនដឹងថាក្នុងមូលដ្ឋានរបស់ខ្លួនកំពុងតែមានបនល្បែងបញ្ជល់មាន់ខ្នាតយក្ស ភ្នាល់ដាក់លុយរាប់សែនរាប់លានរៀល ឬក៏លោកអភិបាលស្រុកស្ទឹងត្រង់ខ្លាចបារមីម្ចាស់សៃវៀនខ្នាតយក្សនេះដែរ ។

ពាក់ព័ន្ធនឹងបនល្បែងស៊ីសងខាងលើនេះ អង្គភាពសារព័ត៌មានយើង បានព្យាយាមទំនាក់ទំនង ទៅកាន់លោក ឯម វឌ្ឍនា អធិការស្រុកស្ទឹងត្រង់តាមរយៈទូរស័ព្ទ ប៉ុន្តែតេមិនចូលហើយក៏មិនដឹងរាយការណ៍ជូនលោកតាមរយៈណាដែរ។ ចំណែកលោក ទិន ណេត អភិបាលនៃអភិបាលស្រុកស្ទឹងត្រង់វិញអង្គភាពសារព័ត៌មានយើងមិនមានលេខទំនាក់ទំនងឡើយ។

ពលរដ្ឋនិងមហាជនសុំសំណូមពរដល់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ឯម កុសល ស្នងការនគរបាលខេត្ត សូមមេត្តាចាត់កម្លាំងជំនាញចុះត្រួតពិនិត្យនិងបង្ក្រាបទីតាំងបនល្បែងស៊ីសងខាងលើនេះផង។ដើម្បីចូលរួមនូវគោលនយោបាយភូមិ.សង្កាត់ទាំង ៩ ចំណុចឲ្យមានប្រសិទ្ធភាពតាមអនុសាសន៍របស់សម្ដេចក្រឡាហោមផងទាន៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«រស្មីសំពៅមាស | Rasmei Sampov Meas» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 099 75 66 65 | 096 95 59 334 | 088 75 66 655 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយ «រស្មីសំពៅមាស | Rasmei Sampov Meas» | ទូរស័ព្ទ៖ 099 75 66 65 | 096 95 59 334 | 088 75 66 655

អ៊ីម៉ែល៖ kealida1986@gmail.com

សហការផ្តល់ព័ត៌មាន៖ 099 75 66 65 | 096 95 59 334 | 088 75 66 655 | អ៊ីម៉ែល ៖ kealida1986@gmail.com