ទាន់ហេតុការណ៍
រណ្ដៅដីលោកអ៊ុក រដ្ឋា កំពុងបង្កហានិភ័យប៉ះពាល់ដល់សុខមាភាពប្រជាពលរដ្ឋនៅឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល...»»»នៅព្រឹកថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ «តេជោសែនកោះធំ» ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល»»»នាព្រឹកថ្ងៃអង្គារ ទី១២ មីនា ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជេីញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់4F ដំណាក់កាលទី១ និងសំណេះសំណាលជាមួយបងប្អូនកម្មករ វិស្វករ និងក្រុមជំនាញដែលកំពុងបម្រេីការនៃការសាងសង់»»»ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិឧទ្ទេសបណ្ឌិត ប៉ុល សារឿន ទីប្រឹក្សារាជរដ្ឋាភិបាល និងលោកជំទាវ បានអញ្ជើញកាត់ឬសសីមាព្រះវិហារ វត្តអង្គជុំ (ហៅ វត្តកំហែង) និងសម្ពោធសមិទ្ធផលនានា ស្ថិតក្នុងឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ចំណាយកសាងជិត ៦០ម៉ឺនដុល្លារ»»»លោកឧត្តមសេនីយ៍ត្រី សេង មហា អញ្ជើញប្រកាសតែងតាំង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង...»»»ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញបំណងពង្រីកកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខជាមួយទីម័រខាងកើត»»»ក្រសួងពាណិជ្ជកម្ម សហការរៀបចំវគ្គផ្សព្វផ្សាយ «ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ» នៅសាលាប៊ែលធីអន្តរជាតិ ...»»»លោក អ៊ូច ភា អភិបាលខេត្ត បានអញ្ជើញបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ...»»»ករណីហិង្សាព្រួតគ្នា៣វៃមួយ!ចុងក្រោយភាគីជនរងគ្រោះក្លាយជាជនសង្ស័យទៅវិញ...»»»ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ការចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម គឺជាកិច្ចការដ៏មានសារៈសំខាន់មួយក្នុងការរួមចំណែកលើកកម្ពស់អភិបាលកិច្ចល្អ !!!
0

សម្ដេចក្រឡាហោម ឯកភាពឲ្យប្រើកម្លាំងប្រជាការពារ សម្រាប់ការពារសន្តិសុខក្នុងថ្ងៃបោះឆ្នោត…

សម្ដេចក្រឡាហោម ឯកភាពឲ្យប្រើកម្លាំងប្រជាការពារ សម្រាប់ការពារសន្តិសុខក្នុងថ្ងៃបោះឆ្នោត…

សម្ដេចក្រឡហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត(គ.ស.អ) បានលើកឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្តរស្ថាប័នស្ដីពីកិច្ចការងារពិនិត្យបញ្ជីឈ្មោះ ក្នុងការបោះឆ្នោតជាតិ.ក្រោមជាតិ តាមប្រព័ន្ធ video zoom នាថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២២នេះ បានឯកភាពឱ្យប្រើប្រជាការពារសម្រាប់ការពារសន្តិសុខក្នុងថ្ងៃបោះឆ្នោត នាពេលខាងមុខ។

សម្ដេចក្រឡាហោម បានមានប្រសាសន៍ថាកម្លាំងនគរបាល និងកងកម្លាំងអាវុធហត្ថ គឺមិនគ្រប់គ្រាន់សម្រាប់ការិយាល័យបោះឆ្នោតដ៏ច្រើនបាននោះទេ ដូច្នេះសម្ដេចបានឯកភាពឲ្យប្រើកម្លាំងប្រជាការពារ ក៏ប៉ុន្តែប្រជាការពារទាំងអស់ ចាំបាច់ទទួលបានការបណ្ដុះបណ្ដាលអំពីគោលការណ៍សំខាន់មួយចំនួន លើផ្នែកច្បាប់ទម្លាប់ អាកប្បកិរិយា សីលធម៌ ក្នុងការបំពេញការងារ។

ជាមួយគ្នាក្នុងកិច្ចប្រជុំនោះដែរ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ត្រូវបានណែនាំឲ្យខិតខំបំពេញមុខងារសាធារណៈរបស់ខ្លួនឲ្យបានម៉ត់ចត់ច្បាស់លាស់ ក្នុងស្មារតីទទួលខុសត្រូវចំពោះមុខច្បាប់ដោយគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់រូប ព្រមទាំងត្រូវបញ្ចៀសឱ្យបានដាច់ខាតនូវអំពើហិង្សា ការបង្កអសន្តិសុខ និងអស្ថេរភាពសង្គម នៅក្នុងដំណាក់ការទាំងមុន អំឡុងពេលនិងក្រោយការបោះឆ្នោត។

ទន្ទឹមនឹងនេះគ្រប់កងកម្លាំង និងមន្ត្រីមុខងារសាធារណៈទាំងអស់ ត្រូវបានណែនាំឲ្យប្រកាន់អព្យាក្រឹតភាព ការពារគ្រប់សកម្មភាពរបស់គណបក្សនយោបាយ ហើយនិងមន្ត្រីនយោបាយទាំងអស់ ក៏មិនត្រូវប្រើធនធានរបស់រដ្ឋដើម្បីបម្រើសកម្មភាពនយោបាយណាមួយដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«រស្មីសំពៅមាស | Rasmei Sampov Meas» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 099 75 66 65 | 096 95 59 334 | 088 75 66 655 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយ «រស្មីសំពៅមាស | Rasmei Sampov Meas» | ទូរស័ព្ទ៖ 099 75 66 65 | 096 95 59 334 | 088 75 66 655

អ៊ីម៉ែល៖ kealida1986@gmail.com

សហការផ្តល់ព័ត៌មាន៖ 099 75 66 65 | 096 95 59 334 | 088 75 66 655 | អ៊ីម៉ែល ៖ kealida1986@gmail.com