ទាន់ហេតុការណ៍
រណ្ដៅដីលោកអ៊ុក រដ្ឋា កំពុងបង្កហានិភ័យប៉ះពាល់ដល់សុខមាភាពប្រជាពលរដ្ឋនៅឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល...»»»នៅព្រឹកថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ «តេជោសែនកោះធំ» ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល»»»នាព្រឹកថ្ងៃអង្គារ ទី១២ មីនា ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជេីញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់4F ដំណាក់កាលទី១ និងសំណេះសំណាលជាមួយបងប្អូនកម្មករ វិស្វករ និងក្រុមជំនាញដែលកំពុងបម្រេីការនៃការសាងសង់»»»ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិឧទ្ទេសបណ្ឌិត ប៉ុល សារឿន ទីប្រឹក្សារាជរដ្ឋាភិបាល និងលោកជំទាវ បានអញ្ជើញកាត់ឬសសីមាព្រះវិហារ វត្តអង្គជុំ (ហៅ វត្តកំហែង) និងសម្ពោធសមិទ្ធផលនានា ស្ថិតក្នុងឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ចំណាយកសាងជិត ៦០ម៉ឺនដុល្លារ»»»លោកឧត្តមសេនីយ៍ត្រី សេង មហា អញ្ជើញប្រកាសតែងតាំង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង...»»»ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញបំណងពង្រីកកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខជាមួយទីម័រខាងកើត»»»ក្រសួងពាណិជ្ជកម្ម សហការរៀបចំវគ្គផ្សព្វផ្សាយ «ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ» នៅសាលាប៊ែលធីអន្តរជាតិ ...»»»លោក អ៊ូច ភា អភិបាលខេត្ត បានអញ្ជើញបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ...»»»ករណីហិង្សាព្រួតគ្នា៣វៃមួយ!ចុងក្រោយភាគីជនរងគ្រោះក្លាយជាជនសង្ស័យទៅវិញ...»»»ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ការចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម គឺជាកិច្ចការដ៏មានសារៈសំខាន់មួយក្នុងការរួមចំណែកលើកកម្ពស់អភិបាលកិច្ចល្អ !!!
0

ចំណងដៃឆ្នាំថ្មីពីឧត្តមសេនីយ៏ឯក រ័ត្ន ស្រ៊ាង ជូនដល់ នាយទាហាន-នាយទាហានរង និងពលទាហាន ចំណុះអង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ…

ចំណងដៃឆ្នាំថ្មីពីឧត្តមសេនីយ៏ឯក រ័ត្ន ស្រ៊ាង ជូនដល់ នាយទាហាន-នាយទាហានរង និងពលទាហាន ចំណុះអង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ…

(ភ្នំពេញ)៖នារសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញប្រធានមន្ទីរនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ មកទទួលយកអំណោយទៅតាមចំនួនទ័ពដែលខ្លួនគ្របគ្រង់ រៀងៗខ្លួន ដើម្បីចែកជូនបន្តដល់បងប្អូននាយទាហាន-នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឲ្យបានគ្រប់ៗគ្នា ដោយក្នុងម្នាក់ៗទទួលបាន សម្លៀកបំពាក់ឯកសណ្ឋានថ្មី១កំផ្លេរសម្រាប់ប្រើប្រាស់ក្នុងឆ្នាំ២០២២ រួមជាមួយ ស្រាបៀរ ជែលលាងដៃ និង ត្រីខ ទុកជាការអបអរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។

ក្នុងឱកាសជួបជុំនេះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានមានប្រសាសន៍ពាំនាំនូវការសួរសុខទុក្ខរបស់ លោកនាយឧត្តម សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ព្រមទាំង ក្រុមគ្រួសារ និងពាក្យជូនពរ ឲ្យជួបប្រទះតែសេចក្តីសុខ សុភមង្គល សុខភាពល្អបរិបូណ៌ និងជោគជ័យគ្រប់ការងារ ជាពិសេសជៀសផុតពីជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា និងសូមចូលរួមអនុវត្តឲ្យបាននូវវិធានការ ៣ការពារ ៣កុំ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវិធានការនានា របស់ក្រសួងសុខាភិបាល ក្នុងការចូលរួមបង្កាទប់ស្កាត់ កូវីដ-១៩។

កាយវិការបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាពេលនេះ គឺជាគុណធម៌មួយរបស់មេបញ្ជាការ ដែលតែងតែយកចិត្ត ទុកដាក់ ឈឺឆ្អាលពីទុក្ខធុរៈ និងលើកទឹកចិត្តចំពោះកូនចៅក្រោមឱវាទគ្រប់ៗគ្នា ជាប្រចាំជារៀងរាល់ឆ្នាំ បង្កើតបានជាក្តីរំភើប និងមនោសញ្ចេតនាស្និតស្នាល ដែលមិនអាចបំភ្លេចបាន៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«រស្មីសំពៅមាស | Rasmei Sampov Meas» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 099 75 66 65 | 096 95 59 334 | 088 75 66 655 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយ «រស្មីសំពៅមាស | Rasmei Sampov Meas» | ទូរស័ព្ទ៖ 099 75 66 65 | 096 95 59 334 | 088 75 66 655

អ៊ីម៉ែល៖ kealida1986@gmail.com

សហការផ្តល់ព័ត៌មាន៖ 099 75 66 65 | 096 95 59 334 | 088 75 66 655 | អ៊ីម៉ែល ៖ kealida1986@gmail.com