ទាន់ហេតុការណ៍
អត់មានលក់ភ្នំតាម៉ៅឯណា គឺគ្រាន់តែដោះដូរទេ នេះបើតាមរដ្ឋបាលព្រៃឈើថា...»»»ឈ្មួញចាក់ដីរំលោភប្រឡាយបង្ហូរទឹកតាមផ្លូវរថភ្លើង នៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ស្របពេលដូរអភិបាលខណ្ឌពោធិ៍សែនជ័យថ្មី!!!»»»ពិធីរៀបចំបញ្ជុះបឋមសីលាសាងសង់អាគារដ្ឋបាល កម្ពស់ ២ជាន់ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ..»»»អតីតអធិការនគរបាលស្រុកព្រៃកប្បាស ដែលធ្លាប់ប្រជាពលរដ្ឋគោរពស្រលាញ់ថ្ងៃនេះក្លាយជាប្រធានការិយាល័យប្រជាពលរដ្ឋ ក្នុងស្រុកព្រៃកប្បាស...»»»លោក ណៃ វ៉ាន់នាត ម្ចាស់ក្រុមហ៊ុន KN Deising& Constrution ត្រូវបានតុលាការសម្រេចចោទប្រកាន់រឿងចេញសែកគ្មានសាច់ប្រាក់...»»»បែកធ្លាយស្នងការដ្ឋានខេត្តតាកែវ បើចង់មានឈ្មោះក្នុងតារាងបេសកកម្មឈរតាមគោលដៅលើផ្លូវជាតិនោះត្រូវចំណាយលុយរាប់ពាន់ដុល្លារ...»»»លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង ធ្វើការចុះបង្រ្កាបករណីគ្រឿងញៀននៅស្រុកព្រៃកប្បាស បានមួយករណីទៀតហើយ...»»»វង់ល្បែងមាន់ជល់តាមទូរទស្សន៍អនឡាញជាច្រើនកន្លែងក្នុងស្រុកកោះធំ សង្ស័យតែលោកអធិការដាក់ខែអស់ហើយមើលទៅបានស្ងាត់ស្ងៀមមិនបង្ក្រាប...»»»ម្ចាស់ដេប៉ូប្រេងឥន្ទនៈទាំង៤២ប្ដឹងប្រធានសាខាក.ប.បខេត្តកណ្ដាលទៅ ACUបែរជាអគ្គនាយកដ្ឋានក.ប.បកោះហៅម្ចាស់ដេប៉ូយ៉ាងប្រញាប់!!!»»»អុញនោះទៀតហើយ!!!មន្ត្រី ក.ប.ប ខេត្តកណ្ដាលត្រូវបានម្ចាស់ដេប៉ូប្រេងឥន្ទនៈទាំង៤២នាក់ ដាក់ពាក្យបណ្ដឹងប្តឹងទៅ(ACU)...
0

សង្ស័យតែអ្នកវិនិយោគផ្សារណាត់ខេត្តតាកែវអស់លុយសាងសង់ផ្សារបន្តទៀតហើយទើបវាស់ផ្លូវជុំវិញផ្សារជួលឱ្យអ្នកលក់តូចតាច…

សង្ស័យតែអ្នកវិនិយោគផ្សារណាត់ខេត្តតាកែវអស់លុយសាងសង់ផ្សារបន្តទៀតហើយទើបវាស់ផ្លូវជុំវិញផ្សារជួលឱ្យអ្នកលក់តូចតាច…

(ខេត្តតាកែវ)៖ ផ្សារណាត់ខេត្តតាកែវ ត្រូវបានវិនិយោគសាងសង់ដោយក្រុមហ៊ុនមួយរបស់លោក ឡោ ជំនិត ត្រូវបានក្រុមអាជីវករដែលបានចំណាយលុយទិញតូបសម្ដែងការមិនពេញចិត្ត ក្រោយពីក្រុមហ៊ុនមួយនេះមិនបានធ្វើតាមកិច្ចសន្យាដែលនឹងអនុវត្តឲ្យពួកគាត់បានចូលទៅលក់ដូរនៅក្នុងផ្សារណាត់ផ្នែកខាងក្រោមដោយគេបានពន្យារកណ៍ថានិងសាងសង់រួចនៅកំឡុង ខែមេសា ឆ្នាំ 2022 នេះ។

ការសាងសង់មិនទាន់តាមកិច្ចសន្យានេះគេមិនដឹងថាបណ្ដាលមកពីមូលហេតុអ្វីនោះទេ តែបើតាមប្រភពខ្លះនិយាយថាប្រហែលជាក្រុមហ៊ុននោះអស់លុយបានមួយរយៈនេះពួកគេមកវាស់ផ្លូវដែលនៅជុំវិញផ្សារជួលឲ្យអាជីវករជាអ្នកលក់តូចតាច ក្នុងមួយម៉ែត្រកន្លះចំនួន 150 ដុល្លារ។

បើតាមអាជីវករ ក៏ដូចជាប្រជាពលរដ្ឋដែលលក់ដូរបន្តិចបន្តួច និងខ្លះទៀតតាមកញ្ច្រែង ល្អីនៅតាមផ្លូវជុំវិញផ្សារនៅណានេះ បានសម្ដែងការមិនពេញចិត្តហើយថាទង្វើនេះគឺមិនសមហេតុផលព្រោះថាផ្លូវនៅជុំវិញផ្សារនោះមិនមែនជាដីត្រូវវិនិយោគនោះឡើយ ហេតុអ្វីបានជាអ្នកវិនិយោគផ្សារណាត់មុខវាស់ដីដែលជារបស់រដ្ឋនេះយកលុយពីអាជីវករទៅវិញ។

បើយោងតាមកំណត់ហេតុ និងលិខិតរបស់ក្រសួងពាណិជ្ជកម្មបានបញ្ជាក់យ៉ាងច្បាស់ថាក្រសួងពាណិជ្ជកម្មបានសម្រេចជួលទីតាំងអគារផ្សារណាត់របស់មន្ទីរពាណិជ្ជកម្មខេត្តតាកែវ ដែលមានទំហំ1587 ម៉ែត្រក្រឡា ឋិតនៅភូមិ 1 សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ជូនទៅលោកស្រី ប្រាក់ ចាន់រដ្ឋា ដើម្បីធ្វើការវិនិយោគសាងសង់ជាផ្សារ រយៈពេល15 ឆ្នាំនិងអនុគ្រោះបន្ថែមរយៈពេលមួយឆ្នាំសម្រាប់ការសាងសង់ដូចនេះរយៈពេលជួលសរុបគឺ 16 ឆ្នាំ។

តាមរយៈលិខិតនេះបានបញ្ជាក់យ៉ាងច្បាស់ថា ក្រសួងបានជួលនឹងអនុញ្ញាតឲ្យវិនិយោគត្រឹមដីទីតាំងអគារផ្សារណាត់តែប៉ុណ្ណោះ ហេតុអ្វីបានជាអ្នកវិនិយោគមកវាស់ដីផ្លូវយកលុយពីរនាក់លក់ដូរ ហើយម៉្យាងបើយោងតាមកំណត់ហេតុដដែលការទារថ្លៃភាស៊ី ឬក៏ថ្លៃជួលតូប គឺគេគិតនៅពេលផ្សារសាងសង់រួចតែហេតុអ្វីផ្សារកំពុងសាងសង់មិនទាន់រួចផងអ្នកវិនិយោគបែរជាមកយកលុយពីអ្នកលក់ដូរបន្តិចបន្តួចទៅវិញ?

យ៉ាងណាក៏ដោយលោក ឡោ ជំនិត តំណាងអ្នកវិនិយោគផ្សារណាត់ តាមរយៈសារព័ត៌មានក្នុងស្រុកមួយបានលើកឡើងថាតាមពិតទៅក្រុមអាជីវករដែលលក់ដូរនៅតាមចិញ្ចើមផ្លូវនិងរូបលោកក្នុងនាមអ្នកវិនិយោគបានសហការគ្នារៀបចំកន្លែងលក់ដូរឲ្យបានល្អត្រឹមត្រូវប្រកបដោយបរិស្ថានអនាម័យស្អាតល្អ និងមានសណ្ដាប់ធ្នាប់របៀបរៀបរយ ពោលគឺមិនរញ៉េរញ៉ៃឬកកស្ទះចរាចរណ៍ហើយពួកគាត់មិនលក់ផ្ទាល់ដីតាមចិញ្ចើមដូចមុននោះឡើយ ដោយសារលោករៀបចំធ្វើគ្រែចល័តនិងកៅអីអង្គុយសមរម្យ លោកថាការយកប្រាក់នោះ គឺជាប្រាក់បដិភាគហើយបង់ដោយស្ម័គ្រចិត្តនិងគ្មានការបង្ខិតបង្ខំឡើយ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«រស្មីសំពៅមាស | Rasmei Sampov Meas» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 099 75 66 65 | 096 95 59 334 | 088 75 66 655 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយ «រស្មីសំពៅមាស | Rasmei Sampov Meas» | ទូរស័ព្ទ៖ 099 75 66 65 | 096 95 59 334 | 088 75 66 655

អ៊ីម៉ែល៖ kealida1986@gmail.com

សហការផ្តល់ព័ត៌មាន៖ 099 75 66 65 | 096 95 59 334 | 088 75 66 655 | អ៊ីម៉ែល ៖ kealida1986@gmail.com