(ភ្នំពេញ) ៖ទីតាំងល្បែងសុីសងដូចជា ជល់មាន់ តាមប្រព័ន្ធអនឡាញ និងអាប៉ោង ខុសច្បាប់ដ៍ធំ មួយកន្លែងលួចបង្កប់នៅក្នុង<ក្លឹបបាល់ទះ ០៩ > បើកលេងបានយ៉ាងរំភើយ! តាមបណ្តោយផ្លូវលំលេខ ៤៧៤ – ក្រុមទី២៧ – (ស្ថិតនៅភូមិ៨) សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រជាពលរដ្ឋបានប្រាប់ព័ត៌មានមកអង្គភាពយើងថាគាត់បានកត់សម្គាល់ឃើញថា មួយថ្ងៃមួយថ្ងៃឃើញមានឡានទំនើបៗ អ្នកខ្លះមកចូលលេងសុទ្ធសឹងជាសមត្ថកិច្ចផងដែរ ហេតុដូច្នេះហើយបានអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប!ឡើយ! ព្រោះខ្លាចប៉ះពាល់ផលប្រយោជន៍!!!
ប្រភពពីពលរដ្ឋនឹងអ្នកញៀនល្បែងដែលធ្លាប់ចេញចូលទៅលេងនៅទីតាំងខាងលើនេះ បានឲ្យដឹងថា÷ នៅក្នុង< ក្លឹបបាល់ទះ ០៩ >កំពុងនាំបក្សពួកមកជួបជុំ!បើកល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសគឺអាប៉ោងស៊ីសងមួយដៃរាប់ពាន់ដុល្លារ លេងជារៀងរាល់ថ្ងៃ បានយ៉ាងរលូនសង្ស័យម្ចាស់ទីតាំងមួយកន្លែងនេះបានផ្ដល់ផលប្រយោជន៍ ឲ្យអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុង សង្កាត់បឹងត្របែក ខណ្ឌចំការមន គ្រប់ទឹកហើយបានជាមិនខានឡើយ! ទើបម្ចាស់ទីតាំងនេះហ៊ានបើកដំណើរការលេងបានដោយរលូន មិនខ្លាចញញើតនិងសមត្ថកិច្ចមូលដ្ឋានសោះឡើយ។
ពលរដ្ឋឃើញបែបនេះធ្វើឲ្យពួកគាត់រស់នៅមានការព្រួយបារម្ភអំពីបញ្ហាអំពើចោរកម្ម ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាជាដើម។
ជុំវិញករណីនេះ សម្ដេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ព័ន្ធក្រោមឱវាទ ទូទាំងប្រទេស ត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ឲ្យខានតែបាន មិនត្រូវមានការយោគយល់ឡើយ! តែផ្ទុយទៅវិញ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាពិសេសខណ្ឌចំការមន រាជធានីភ្នំពេញ ជាអ្នកបើកភ្លើងខៀវឲ្យម្ចាស់ទីតាំងខាងលើនេះ នាំបក្សពួកបើកលេងល្បែងស៊ីសងខុសច្បាប់ដ៍ធំ គ្រប់ប្រភេទ បានយ៉ាងរំភើយ បែរជាអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន មិនមានវិធានការចាត់ការកម្លាំងចុះធ្វើការទប់ស្កាត់ឬមួយបង្ក្រាប! ទីតាំងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទមួយកន្លែងនេះស្របតាមគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃនោះឡើយ!។
ជាចុងក្រោយប្រជាពលរដ្ឋបាននាំគ្នាធ្វើការអំពាវនាវទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តាចាត់មន្ត្រីនគរបាល់ពាក់ព័ន្ឋក្រោមឱវាទ ចុះធ្វើការត្រួតពិនិត្យ នៅក្នុង< ក្លឹបបាល់ទះ ០៩ >មួយកន្លែងខាងលើនេះ លួចបង្កប់ល្បែងស៊ីសងខុសច្បាប់ដ៏ធំ គ្រប់ប្រភេទ បើកលេងបានយ៉ាងរំភើយ! ដើម្បីមានវិធានការចាត់កម្លាំងជំនាញធ្វើការបង្ក្រាប!ផងទាន៕