ទាន់ហេតុការណ៍
អត់មានលក់ភ្នំតាម៉ៅឯណា គឺគ្រាន់តែដោះដូរទេ នេះបើតាមរដ្ឋបាលព្រៃឈើថា...»»»ឈ្មួញចាក់ដីរំលោភប្រឡាយបង្ហូរទឹកតាមផ្លូវរថភ្លើង នៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ស្របពេលដូរអភិបាលខណ្ឌពោធិ៍សែនជ័យថ្មី!!!»»»ពិធីរៀបចំបញ្ជុះបឋមសីលាសាងសង់អាគារដ្ឋបាល កម្ពស់ ២ជាន់ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ..»»»អតីតអធិការនគរបាលស្រុកព្រៃកប្បាស ដែលធ្លាប់ប្រជាពលរដ្ឋគោរពស្រលាញ់ថ្ងៃនេះក្លាយជាប្រធានការិយាល័យប្រជាពលរដ្ឋ ក្នុងស្រុកព្រៃកប្បាស...»»»លោក ណៃ វ៉ាន់នាត ម្ចាស់ក្រុមហ៊ុន KN Deising& Constrution ត្រូវបានតុលាការសម្រេចចោទប្រកាន់រឿងចេញសែកគ្មានសាច់ប្រាក់...»»»បែកធ្លាយស្នងការដ្ឋានខេត្តតាកែវ បើចង់មានឈ្មោះក្នុងតារាងបេសកកម្មឈរតាមគោលដៅលើផ្លូវជាតិនោះត្រូវចំណាយលុយរាប់ពាន់ដុល្លារ...»»»លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង ធ្វើការចុះបង្រ្កាបករណីគ្រឿងញៀននៅស្រុកព្រៃកប្បាស បានមួយករណីទៀតហើយ...»»»វង់ល្បែងមាន់ជល់តាមទូរទស្សន៍អនឡាញជាច្រើនកន្លែងក្នុងស្រុកកោះធំ សង្ស័យតែលោកអធិការដាក់ខែអស់ហើយមើលទៅបានស្ងាត់ស្ងៀមមិនបង្ក្រាប...»»»ម្ចាស់ដេប៉ូប្រេងឥន្ទនៈទាំង៤២ប្ដឹងប្រធានសាខាក.ប.បខេត្តកណ្ដាលទៅ ACUបែរជាអគ្គនាយកដ្ឋានក.ប.បកោះហៅម្ចាស់ដេប៉ូយ៉ាងប្រញាប់!!!»»»អុញនោះទៀតហើយ!!!មន្ត្រី ក.ប.ប ខេត្តកណ្ដាលត្រូវបានម្ចាស់ដេប៉ូប្រេងឥន្ទនៈទាំង៤២នាក់ ដាក់ពាក្យបណ្ដឹងប្តឹងទៅ(ACU)...
0

ក្រោយពីមានការផ្អាកមួយរយៈឥឡូវចាប់បើកដំណើរវិញហើយ៖ទីតាំងសង្វៀនជល់មាន់និងអាប៉ោង បង្កប់ក្នុងសង្កាត់ទឹកល្អក់៣ ទល់មុខផ្សារឃ្លាំងរំសៀវ តើអាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌទួលគោកមានវិធានការចុះបង្ក្រាបដែរឬទេ?

ក្រោយពីមានការផ្អាកមួយរយៈឥឡូវចាប់បើកដំណើរវិញហើយ៖ទីតាំងសង្វៀនជល់មាន់និងអាប៉ោង បង្កប់ក្នុងសង្កាត់ទឹកល្អក់៣ ទល់មុខផ្សារឃ្លាំងរំសៀវ តើអាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌទួលគោកមានវិធានការចុះបង្ក្រាបដែរឬទេ?

(ភ្នំពេញ)៖នៅថ្ងៃទី១០.០៥.២០២២បើកដំណើរវិញក្រោយពីមានការផ្អាកមួយរយះទីតាំងបនល្បែងសង្វៀនជល់មាន់ មួយកន្លែងដែលកំពុងបើកលេងភ្នាល់លុយរាប់លានរៀល ក្នុងចំណុចខាងមុខផ្សារឃ្លាំងរំសៀវ ស្ថិតក្នុងសង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋនិងមហាជនកំពុងដាក់សង្ស័យថា៖ទីតាំងបើកសង្វៀនជល់មាន់និងអាប៉ោងមួយកន្លែងនេះបានបិតមួយរយះហើយ ហេតុអ្វីពេលនេះបើកដំណើរឡើយវិញហើយ!!ប្រហែលជារត់ការក្នុងមូលដ្ឋានបានហើយមើលទៅបានជាបើកដំណើរការវិញយ៉ាងរលូនបែរជាអាជ្ញាធរនៅក្នុងមូលដ្ឋានគ្មានវិធានការចុះបង្ក្រាប។

ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានការបើកលេងល្បែងស៊ីសងភ្លាមៗក្រុមការងាអង្គភាពយើងបានចុះទៅដល់ទីតាំងកន្លែងពិតជាមានការបើកលេងល្បែងស៊ីសងជាក់ស្តែងលេងពិតប្រាកដ !!ហើយប្រជាពរដ្ឋនៅម្តុំទីតាំងសង្វៀនជល់មាន់បានសំណូមពរដល់អ្នកសារព័ត៌មានយើងធ្វើការចុះផ្សាយផងព្រោះថា៖រាល់ថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍ចំពោះសុខសុវត្ថិភាពរបស់ពួកគាត់ ព្រោះថាបើទីកន្លែងណាមានបើកល្បែងស៊ីសងទីកន្លែងនោះមិនយូរទេនឹងកើតមានអំពើចោរកម្មដូចជា៖លួច.ឆក់.វ៉ៃប្លន់.និងគោសផ្ទះ កើតឡើងជាក់ជាមិនដោយសារចាញ់លុយអស់ព្រោះតែលេងល្បែងមិនដឹងរកមុខរបរអីមានតែលួចឆក់ប្លន់តែប៉ុណ្ណោះដើម្បីយកលុយមកសងសំណាងបន្តទៀតក្រែងលមានសំណាង។

ប្រជាពលរដ្ឋស្នើរសុំលោក សុខ ហេង អធិការខណ្ឌទួលគោក គួរតែមានវិធានការចុះបង្ក្រាបទីតាំងល្បែងស៊ីសងជល់មាន់និងអាប៉ោងមួយកន្លែងខាងលើនេះផងដើម្បីចូលរួមចំណែកទប់ស្កាត់រាល់បទល្មើសល្បែងស៊ីសងនិងអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានដែនរបស់ខ្លួនដោយសារតែដើមចមនៃការលេងល្បែង។ជៀសវាងប្រជាពលរដ្ឋមហាជនដាក់ការសង្ស័យនិងរិះគន់ចំៗទៅលើអាជ្ញាធរមូលដ្ឋានមានការឃុបឃិតបើកភ្លើងខៀវជាប្រព័ន្ធបង្កើតបទល្មើសក្នុងមូលដ្ឋានដើម្បីទទួលលាភសក្ការៈ!!!គួរគប្បីមានវិធានការចុះបង្ក្រាបផង។

ប្រជាពលរដ្ឋសង្ឃឹមថាលោក ជា ពិសី អភិបាលខណ្ឌទួលគោក គួរតែចាត់មន្រ្តីជំនាញគណៈបញ្ជាការឯកភាពខណ្ឌចុះពិនិត្យមើលទីតាំងមួយកន្លែងនេះនិងធ្វើការបង្ក្រាបដើម្បីចូលរួមការពារភូមិឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។

ប្រជាពលរដ្ឋនិងមហាជនសំណូមពរ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ សូមមេត្តាចាត់កម្លាំងជំនាញចុះត្រួតពិនិត្យនិងបង្ក្រាបទីតាំងបនល្បែងស៊ីសងខាងលើនេះផង។ដើម្បីចូលរួមនូវគោលនយោបាយភូមិ.សង្កាត់ទាំង ៧ ចំណុចឲ្យមានប្រសិទ្ធភាពតាមអនុសាសន៍របស់សម្ដេចក្រឡាហោមផងទាន៕ប្រជាពលរដ្ឋសង្ឃឹមថាទីតាំងល្បែងស៊ីសងបង្កប់នៅក្នុងសង្កាត់ទឹកល្អក់៣នេះនិងបង្ក្រាបបានជាក់ជាមិនខាន ក្រោមការយកចិត្តទុកដាក់ពីឯកឧត្តមអភិបាល រាជធានីភ្នំពេញនិងឯកឧត្តមស្នងការរាជធានីភ្នំពេញ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«រស្មីសំពៅមាស | Rasmei Sampov Meas» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 099 75 66 65 | 096 95 59 334 | 088 75 66 655 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយ «រស្មីសំពៅមាស | Rasmei Sampov Meas» | ទូរស័ព្ទ៖ 099 75 66 65 | 096 95 59 334 | 088 75 66 655

អ៊ីម៉ែល៖ kealida1986@gmail.com

សហការផ្តល់ព័ត៌មាន៖ 099 75 66 65 | 096 95 59 334 | 088 75 66 655 | អ៊ីម៉ែល ៖ kealida1986@gmail.com