ទាន់ហេតុការណ៍
ស្ងាត់ៗក្រុមហ៊ុន(PNT co.,ltd)របស់ឧកញ៉ា ឡេង ឬទ្ធី ចាប់ផ្តើមដាក់កម្មករឲ្យចូលកាប់បំផ្លាញព្រៃឡង់ ក្នុងខេត្តព្រះវិហារ ទៀតហើយ...»»»អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ ០៥នាក់ ទៅតុលាការ ពាក់ព័ន្ធករណី លួច និងប្រើប្រាស់គ្រឿងញៀន!»»»ក្រុមចោរឆក់យ៉ាងសកម្ម០៥នាក់ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ...»»»តើរាល់ថ្ងៃលោក រស់ ប៊ុនធឿន ដោះស្រាយរឿងអ្វីខ្លះជូនពលរដ្ឋក្នុងស្រុកអង្គរបូរី....»»»លោក ឡុង សុធន់ ត្រូវបានចៅក្រមអមសាលាដំបូងខេត្តក្រចេះសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន ០៣ឆ្នាំ និងបក្ខពួកផ្សេងទៀតពីបទ...»»»អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកស្រី អូន ស្រីពៅ !»»»មុខសញ្ញាជួញដូរ និង ប្រើប្រាស់គ្រឿងញៀនដុះស្លែក្បែរផ្សារនាគមាស ០៨នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឆ្មក់បង្រ្កាប និងឃាត់ខ្លួន បញ្ជូនទៅតុលាការ!»»»ដកតំណែងអភិបាលរងខេត្តកែប ដែលប្រើអំពើហិង្សា និងបៀតបៀនលើស្ត្រី ២នាក់...»»»តើការស្លាប់មនុស្សចំនួន៣នាក់ ករណីជីករណ្ដៅរ៉ែមាសខុសច្បាប់ក្នុងស្រុករវៀងខេត្តព្រះវិហារ អ្នកណាទទួលខុសត្រូវ ..?»»»ឯកឧត្តម រ័ត្ន ស៊្រាង ចុះផ្សព្វផ្សាយខ្លឹមសារ ១៨ចំណុច របស់សម្តេចតេជោ ហ៊ុន សែន នៅមូលដ្ឋានគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកកំពឹស!
0

ឈ្មោះ ឃុន ឃី ក្នុងនាមខ្លួនជាអ្នកសារព័ត៌មាន នៅអង្គភាពសារព័ត៌មានសំឡេងអ្នកការពារ តែបែរជាចូលរួមបំផ្លាញធនធានធម្មជាតិព្រៃឈើព្រៃឡង់ទៅវិញ!!!

ឈ្មោះ ឃុន ឃី ក្នុងនាមខ្លួនជាអ្នកសារព័ត៌មាន នៅអង្គភាពសារព័ត៌មានសំឡេងអ្នកការពារ តែបែរជាចូលរួមបំផ្លាញធនធានធម្មជាតិព្រៃឈើព្រៃឡង់ទៅវិញ!!!

មេបំផ្លាញព្រៃឡង់២នាក់មានឈ្មោះ ភក្ត្រា នឹង ជ្រក់ ដែរកំពុងធ្វើសកម្មភាពជារៀងរាល់ថ្ងៃ ដោយមានឈ្មោះ ឃុន ឃី គឺជាមេរត់ការនិងមើលផ្លូវឲ្យ…

(ខេត្តក្រចេះ)៖ព្រៃឡង់កំពុងស្ថិតក្នុងពីរស្រុកគឺ ស្រុកព្រែកប្រសព្វ នឹងស្រុកសំបូរណ៍ ខេត្តក្រចេះ រង់ការបំផ្លាញពីក្រុមឈ្មួញជាច្រើននាក់ជាពិសេសដែរគេស្គាល់ឈ្មោះ ភក្ត្រា នឹងឈ្មោះ ជ្រក់ ព្រមទាំងមានឈ្មោះ ឃុន ឃី ជាអ្នកកាងឲ្យក្រុមឈ្មួញទាំងនោះ។

បើតាមប្រភពពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថាក្រុមឈ្មួញទាំងនេះ សព្វថ្ងៃនឹងកំពុងតែធ្វើសកម្មភាពចូលអាឈើយ៉ាងអាណាធិបតេយ្យ ដោយ ឥតខ្លាចញញើតច្បាប់ឡើយ

យោងតាម សេចក្តី រាយការណ៍ ត្រូវ បាន បញាក់ថា ក្រុមឈ្មួញទាំងនោះកំពុងឃុបឃិត គ្នា ជាប្រព័ន្ឋ.ជាមួយ មន្រ្តី ជំនាញ បរិស្ថាន.នឹងរដ្ឋបាលព្រៃ ឈើ ព្រមទាំងមន្ត្រី គ្រាប់ល្ពៅ មួយចំនួន និងអាជ្ញាធរមួយចំនួន ដោយត្រូវដងត្រូវផ្លៃគ្នា ទើបបុគ្គលទាំងពីនាក់នេះ ហ៊ានចូលទៅកាប់ឈើដោយសេរី នៅក្នុងដែនព្រៃឡង់ ជាច្រើន ឆ្នាំ មក ហើយ។


បើតាមប្រភពច្បាស់ការណ៍លោក ឃុន ឃី កំពុងដើរស្រែកថាគ្មានអាជ្ញាធរណាហានបង្ក្រាបគេឡើយ ព្រោះរូបគេមានខ្សែរនឹងខ្នងបង្អែកធំយ៉ាងរឹងមាំ នឹងមានគំនិតចង់ប៉ុនប៉ងធ្វើមនុស្សឃាត់ មកលើអ្នកសារព័ត៌មានណាដែរមកថតផ្តិតយករូបភាព នៅសកម្មភាពក្រុមឈ្មួញដែរដឹកជញ្ជូនផលអនុផលដោយខុសច្បាប់នៅកន្លែងរបស់គេដែរកំពុងឈរជើង ឲ្យក្រុមឈ្មួញនឹងមានតួនាទីជាអ្នកកាសែតនៅអង្គភាព(សម្លែងអ្នកការពារ)។បច្ចុប្បន្នប្រជាពលរដ្ឋរស់នៅក្នុងខេត្តក្រចេះមួយចំនួនសូមសំណូមពរទៅដល់ឯកឧត្តម វ៉ា ថន អភិបាលនៃគណអភិបាលខេត្តក្រចេះនឹងជាប្រធានគណ:បញ្ជាការឯកភាពខេត្តទទួលបន្ទុកបង្ក្រាបធនធានធម្មជាតិនឹងនេសាទសូមមានធានការទប់ស្កាត់ផងទានជាពិសេសលោក ឃុន ឃី ដែរជាអ្នកប្រម៉ែប្រមូលក្រុមឈ្មួញឲ្យមករកសុីដឹកជញ្ជូនឈើដោយខុសច្បាប់ទាំងនោះមករកសុីកន្លែងរបស់ខ្លួន ព្រោះរូបគេអ្នកកាងដាច់ពីរស្រុកជាប់គ្នាគឺ ស្រុកព្រែកប្រសព្វ នឹងស្រុកសំបូរណ៍។

តើអាជ្ញាធរខេត្តក្រចេះអាចមានវិធានការទប់ស្កាត់និងបង្ក្រាបដែរឬទេ? ឬក៏បណ្ដែតបណ្ដោយទុកអោយលោក ឃុន ឃី ធ្វើព្យុះធ្វើភ្លៀងរំលាយនូវធនធានធម្មជាតិព្រៃឈើព្រៃឡង់នេះបន្តទៅទៀត?ឬយ៉ាងណា?ៗ
មហាជនសំណួមពរដល់ឯកឧត្តម វ៉ា ថន និង ឯកឧត្តម សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ មេត្តាទប់ស្កាត់និងបង្ក្រាបនូវបទល្មើសបំផ្លាញព្រៃឈើព្រៃឡង់នេះផង៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខ សង្គម, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«រស្មីសំពៅមាស | Rasmei Sampov Meas» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 099 75 66 65 | 096 95 59 334 | 088 75 66 655 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយ «រស្មីសំពៅមាស | Rasmei Sampov Meas» | ទូរស័ព្ទ៖ 099 75 66 65 | 096 95 59 334 | 088 75 66 655

អ៊ីម៉ែល៖ kealida1986@gmail.com

សហការផ្តល់ព័ត៌មាន៖ 099 75 66 65 | 096 95 59 334 | 088 75 66 655 | អ៊ីម៉ែល ៖ kealida1986@gmail.com