ទាន់ហេតុការណ៍
អត់មានលក់ភ្នំតាម៉ៅឯណា គឺគ្រាន់តែដោះដូរទេ នេះបើតាមរដ្ឋបាលព្រៃឈើថា...»»»ឈ្មួញចាក់ដីរំលោភប្រឡាយបង្ហូរទឹកតាមផ្លូវរថភ្លើង នៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ស្របពេលដូរអភិបាលខណ្ឌពោធិ៍សែនជ័យថ្មី!!!»»»ពិធីរៀបចំបញ្ជុះបឋមសីលាសាងសង់អាគារដ្ឋបាល កម្ពស់ ២ជាន់ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ..»»»អតីតអធិការនគរបាលស្រុកព្រៃកប្បាស ដែលធ្លាប់ប្រជាពលរដ្ឋគោរពស្រលាញ់ថ្ងៃនេះក្លាយជាប្រធានការិយាល័យប្រជាពលរដ្ឋ ក្នុងស្រុកព្រៃកប្បាស...»»»លោក ណៃ វ៉ាន់នាត ម្ចាស់ក្រុមហ៊ុន KN Deising& Constrution ត្រូវបានតុលាការសម្រេចចោទប្រកាន់រឿងចេញសែកគ្មានសាច់ប្រាក់...»»»បែកធ្លាយស្នងការដ្ឋានខេត្តតាកែវ បើចង់មានឈ្មោះក្នុងតារាងបេសកកម្មឈរតាមគោលដៅលើផ្លូវជាតិនោះត្រូវចំណាយលុយរាប់ពាន់ដុល្លារ...»»»លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង ធ្វើការចុះបង្រ្កាបករណីគ្រឿងញៀននៅស្រុកព្រៃកប្បាស បានមួយករណីទៀតហើយ...»»»វង់ល្បែងមាន់ជល់តាមទូរទស្សន៍អនឡាញជាច្រើនកន្លែងក្នុងស្រុកកោះធំ សង្ស័យតែលោកអធិការដាក់ខែអស់ហើយមើលទៅបានស្ងាត់ស្ងៀមមិនបង្ក្រាប...»»»ម្ចាស់ដេប៉ូប្រេងឥន្ទនៈទាំង៤២ប្ដឹងប្រធានសាខាក.ប.បខេត្តកណ្ដាលទៅ ACUបែរជាអគ្គនាយកដ្ឋានក.ប.បកោះហៅម្ចាស់ដេប៉ូយ៉ាងប្រញាប់!!!»»»អុញនោះទៀតហើយ!!!មន្ត្រី ក.ប.ប ខេត្តកណ្ដាលត្រូវបានម្ចាស់ដេប៉ូប្រេងឥន្ទនៈទាំង៤២នាក់ ដាក់ពាក្យបណ្ដឹងប្តឹងទៅ(ACU)...
0

ចាងហ្វាងគេហទំព័រ(ធីស៊ីអុិន) ធីវី អនឡាញម្នាក់ត្រូវបានចៅក្រមសេុីបសួរនៃសាលាដំបូងខេត្តកណ្តាលចេញដីកាបង្កប់ឲ្យឃាត់ខ្លួនបញ្ជូនទៅពន្ធនាគារខេត្តកណ្តាលពីបទញុះញង់ដែលបង្កឲ្យមានភាពវឹកវរដល់សង្គមនិងបរិហារកេរ្តិ៍ជាសាធារណៈ

ចាងហ្វាងគេហទំព័រ(ធីស៊ីអុិន) ធីវី អនឡាញម្នាក់ត្រូវបានចៅក្រមសេុីបសួរនៃសាលាដំបូងខេត្តកណ្តាលចេញដីកាបង្កប់ឲ្យឃាត់ខ្លួនបញ្ជូនទៅពន្ធនាគារខេត្តកណ្តាលពីបទញុះញង់ដែលបង្កឲ្យមានភាពវឹកវរដល់សង្គមនិងបរិហារកេរ្តិ៍ជាសាធារណៈ

(កណ្តាល)៖ នៅទីបំផុត, លោក អាត ច័ន្ទតារា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនឈ្មោះ ថៃ ប៊ុនរិទ្ធ ហៅ បូ ចាងហ្វាងគេហទំព័រធីស៊ីអុិន ធីវី អនឡាញម្នាក់ទៅពន្ធនាគារខេត្តកណ្តាលពីបទ ញុះញង់ដែលបង្កឲ្យមានភាពវឹកវរដល់សង្គមនិងបរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តទៅនៅភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២០ និងកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ តាមបញ្ញត្តិមាត្រា៤៩៤, មាត្រា៤៩៦ និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ។

ក្នុងដីកាបង្គាប់ឱ្យឃុំខ្លួននេះ បានបង្គាប់ឲ្យ៖
១- ភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈធ្វើការនៅខ្លួនជនត្រូវចោទដែលមានឈ្មោះ ថៃ ប៊ុនរិទ្ធ ហៅ បូ ភេទប្រុស ទៅពន្ធនាគារខេត្តកណ្តាល ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់។
២- ប្រធានពន្ធនាគារខេត្តកណ្តាលទទួលនិងឃុំខ្លួនជននេះរហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។
៣- គ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណៈទាំងអស់ សហការអនុវត្តឲ្យបានល្អនៅពេលដីកានេះត្រូវបានបង្ហាញក្នុងករណីចាំបាច់។

គួរជម្រាបថា ជនត្រូវចោទឈ្មោះ ថៃ ប៊ុនរិទ្ធ ហៅ បូ ភេទប្រុស អាយុ ៥១ឆ្នាំ ជាចាងហ្វាងគេហទំព័រ ធីស៊ីអុិន ធីវី អនឡាញ ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«រស្មីសំពៅមាស | Rasmei Sampov Meas» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 099 75 66 65 | 096 95 59 334 | 088 75 66 655 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយ «រស្មីសំពៅមាស | Rasmei Sampov Meas» | ទូរស័ព្ទ៖ 099 75 66 65 | 096 95 59 334 | 088 75 66 655

អ៊ីម៉ែល៖ kealida1986@gmail.com

សហការផ្តល់ព័ត៌មាន៖ 099 75 66 65 | 096 95 59 334 | 088 75 66 655 | អ៊ីម៉ែល ៖ kealida1986@gmail.com