ទាន់ហេតុការណ៍
លោក ឡុង សុធន់ ត្រូវបានចៅក្រមអមសាលាដំបូងខេត្តក្រចេះសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន ០៣ឆ្នាំ និងបក្ខពួកផ្សេងទៀតពីបទ...»»»អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកស្រី អូន ស្រីពៅ !»»»មុខសញ្ញាជួញដូរ និង ប្រើប្រាស់គ្រឿងញៀនដុះស្លែក្បែរផ្សារនាគមាស ០៨នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឆ្មក់បង្រ្កាប និងឃាត់ខ្លួន បញ្ជូនទៅតុលាការ!»»»ដកតំណែងអភិបាលរងខេត្តកែប ដែលប្រើអំពើហិង្សា និងបៀតបៀនលើស្ត្រី ២នាក់...»»»តើការស្លាប់មនុស្សចំនួន៣នាក់ ករណីជីករណ្ដៅរ៉ែមាសខុសច្បាប់ក្នុងស្រុករវៀងខេត្តព្រះវិហារ អ្នកណាទទួលខុសត្រូវ ..?»»»ឯកឧត្តម រ័ត្ន ស៊្រាង ចុះផ្សព្វផ្សាយខ្លឹមសារ ១៨ចំណុច របស់សម្តេចតេជោ ហ៊ុន សែន នៅមូលដ្ឋានគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកកំពឹស!»»»ជាប់គុក២ដងចេញមកវិញ លួចចំម៉ូតូជាប់គុកទៀត |រស្មីសំពៅមាស ព័ត៌មាន»»»ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និង បំពាក់ឋានន្តរសក្តិ ជូនដល់ នាយទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ!»»»ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ត្រូវបានប្រគល់ជូនគ្រួសារសពសមាជិកមន្ត្រី អាវុធហត្ថរាជធានីភ្នំពេញ!»»»តើប្អូនប្រុសម្ចាស់ក្រុមហ៊ុនទឹកស្អាតស្រុកទ្រាំង មានខ្នងបង្អែកធំប៉ុណ្ណាបានជាហ៊ានធ្វើរបងលើខ្នងប្រឡាយដែលជាសម្បត្តិរដ្ឋបានយ៉ាងរលូន...
0

ភូមិមេសរប្រចាន់លើ ឣភិវឌ្ឍន៍លឿនរហ័ស ក្លាយជាផ្លូវបេតុង ពលរដ្ឋសប្បាយចិត្តគ្រប់ៗគ្នា …

ភូមិមេសរប្រចាន់លើ ឣភិវឌ្ឍន៍លឿនរហ័ស ក្លាយជាផ្លូវបេតុង ពលរដ្ឋសប្បាយចិត្តគ្រប់ៗគ្នា …

(ព្រៃវែង)៖ក្រោមការដឹកនាំរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ មៀច សុផាន់ណា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារគណបក្សឃុំមេសរប្រចាន់ ឃើញថា ភូមិមេសរប្រចាន់លើ ដឹកនាំផ្ទាល់ពីសំណាក់ឯកឧត្តមបណ្ឌិត តេង ប៊ុនថុន ប្រធានក្រុមការងារគណបក្សភូមិមេសរប្រចាន់លើ បានផ្លាស់ប្តូរមុខមាត់ថ្មី ដោយប្រែពីផ្លូវភក់ជ្រាំដើរសឹងមិនបាន ក្លាយជាផ្លូវបេតុង ធ្វើអោយប្រជាពលរដ្ឋសប្បាយចិត្តគ្រប់ៗគ្នា ។

ភូមិមួយក្នុងចំណោមភូមិទាំង៧ នៃឃុំមេសរប្រចាន់ គឺ ភូមិមេសរប្រចាន់លើ ស្ថិតនៅឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង នាពេលកន្លងមក ត្រូវបានប្រជាពលរដ្ឋ ធ្លាប់ត្អូញត្អែរប្រាប់ក្រុមអ្នកសារព័ត៌មាន អំពីផលលំបាកនៃផ្លូវបែកភក់ជ្រាំធ្វើដំណើរសឹងមិនបាន ។ ប៉ុន្តែ ក្រោយមានវត្តមាន ឯកឧត្តមបណ្ឌិត តេង ប៊ុនថុន ប្រធានក្រុមការងារគណបក្សភូមិមេសរប្រចាន់លើ និង ក្រុមការងារគណបក្ស ព្រមទាំងការចូលរួមពីប្រជាពលរដ្ឋក្នុងភូមិទាំងអស់ ឃើញថា ភូមិមេសរប្រចាន់លើ លែងដូចពីមុនទៀតហើយ ទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រ មានសភាពប្រសើរជាងមុនលឿនបំផុតមិនគួរអោយជឿ ។

ប្រជាពលរដ្ឋម្នាក់ ថ្លែងប្រាប់អ្នកសារព័ត៌មាន ថា នេះចាត់ទុកជាប្រវត្តិសាស្ត្រ ហើយ ដែលភូមិមេសរប្រចាន់លើ មានផ្លូវបេតុង ប្រើនឹងគេ ខណៈយូរឆ្នាំមកហើយ ក្នុងភូមិ គឺ សុទ្ធតែភក់ជ្រាំ ធ្វើដំណើរដោយថ្មើរជើងសឹងមិនបានឡើយ ។

ពលរដ្ឋ ដដែលបន្តថា ពេលនេះ ខុសប្លែកពីមុនឆ្ងាយណាស់ ដែលផ្លូវបានចាក់បេតុង ព្រះវិហារលាបថ្នាំស្អាត ដោយមានការដឹកនាំពីគណៈពង្រឹងគណបក្សប្រជាជនកម្ពុជា ភូមិមេសរប្រចាន់លើ និង ចូលរួមចេញពីចិត្ត របស់ប្រជាពលរដ្ឋទូទៅក្នុងភូមិតែម្តង ។

លោក ឌុច ធី មេបក្សភូមិមេសរប្រចាន់លើ ថ្លែងប្រាប់ សារព័ត៌មាន នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ នេះ ថា ភូមិមេសរប្រចាន់លើ បានរីកចម្រើនយ៉ាងឆាប់រហ័សបំផុត មិននឹកស្មានដល់ក្រោមការដឹកនាំរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ មៀច សុផាន់ណា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារគណបក្សឃុំមេសរប្រចាន់ និង ឯកឧត្តមបណ្ឌិត តេង ប៊ុនថុន ប្រធានក្រុមការងារគណបក្សភូមិមេសរប្រចាន់លើ និង ក្រុមការងារគណបក្ស ។

លោក ឌុច ធី បន្តថា ប្រជាពលរដ្ឋនៅតែជឿជាក់តែមួយគត់លើគណបក្សប្រជាជនកម្ពុជា និង ប្តេជ្ញាចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គ្រប់ៗគ្នា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និង ការបោះឆ្នោតជាតិ នៅឆ្នាំ២០២៣ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«រស្មីសំពៅមាស | Rasmei Sampov Meas» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 099 75 66 65 | 096 95 59 334 | 088 75 66 655 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយ «រស្មីសំពៅមាស | Rasmei Sampov Meas» | ទូរស័ព្ទ៖ 099 75 66 65 | 096 95 59 334 | 088 75 66 655

អ៊ីម៉ែល៖ kealida1986@gmail.com

សហការផ្តល់ព័ត៌មាន៖ 099 75 66 65 | 096 95 59 334 | 088 75 66 655 | អ៊ីម៉ែល ៖ kealida1986@gmail.com