ខេត្តតាកែវ ៖ មានការ រៀបចំ បើក សំណើរ ដេញថ្លៃ រក អ្នកម៉ៅការ សាងសង ហេដ្ឋារចនាសម្ព័ន្ធ ជា ច្រើន គម្រោង នៅ សាលាឃុំទ្រា ស្រុក សំរោង កាលពី ថ្ងៃ ទី ៨ ខែមិថុនា ឆ្នាំ ២០២២ ម្សិលមិញ នេះ ក្នុង នោះ ឮ ថា មាន ក្រុមហ៊ុន ដើរ ហែរ ហម ចាំ យក ថ្លៃ ទឹកតែ ជា ច្រើន ដែល មក ចូលរួម ពី ធី ទាំង ក្នុង ខេត្ត និង ក្រៅ ខេត្ត ត្រូវ បាន មើលឃើញ សើម មាត់ សើម ក ក្នុង ការ ដេញថ្លៃ គម្រោង មូលនិធិ ឃុំ នេះ ផង ដែរ ។
មិន មាន អ្វី ប្លែក នោះ ទេ សម្រាប់ ការ ទៅ ចូលរួម ដេញថ្លៃ សាងសង់ គម្រោង មូលនិធិ ឃុំ សង្កាត់ គឺ ប្រាកដជា មាន អ្នក ដាក់ សំបុត្រ ដេញថ្លៃ ជា ធម្មតា តែ ថា បើ អ្នក ដែល ចង់បាន គម្រោង សាងសង់ ចាំ ចាច់ ណាស់ ត្រូវ ដើរ ចរចាជា សាច់ប្រាក់ ទំ ហំ ណាមួយ សម្រាប់ ក្រុមហ៊ុន នានា ដែល ទៅ ចូលរួម មិន ចឹ ង ប្រាក ដ ណាស់ នឹង ផ្អើល ឈុ លរ ត់ទៅ ដាក់ ពេញ ហិប ក្នុង សាលាឃុំ មិន ខាន ។
មិន ខុស នោះ ទេ គម្រោង ដេញថ្លៃ នៅ សាលាឃុំ ទ្រា ស្រុក សំរោង កាលពី ម្សិលមិញ ដែល មាន ៥ គម្រោង គឺ មាន ក្រុមហ៊ុន ដាក់ ស្រោមសំបុត្រ ដេញថ្លៃ តែ ៣ ក្រុមហ៊ុន ទេ ក្នុង ១ គម្រោង ពិសេស តម្លៃ ប៉ាន់ស្មាន នៅ តែ មាន តម្លៃ ខ្ពស់ ខណៈ ក្រុមហ៊ុន រាប់ សិប ទៀត នៅ ក្រៅ អាគារ សាលាឃុំ មិន ចូលរួម ដាក់ សំណើរ ។
ក្រោយ បញ្ចប់ ការ ដេញថ្លៃ គេ ឃើញ ក្រុមហ៊ុន ជា ច្រើន បាន មក រង់ចាំ កកកុញ ផ្អើល ពលរដ្ឋ នៅ គល់ ស្ពានត្នោត ទេ សង្ស័យទាររក «ទឹកតែ» ដែល មាន ច ម្ងាយ មិន ឆ្ងាយ ពី សាលាឃុំ ទ្រា ដែល ជាទី តាំង ដេញថ្លៃ គម្រោង ។ តើ អាច ទេ ដែល ថា ក្រុមហ៊ុន ហែ ហម ទាំងនោះ នៅ ចាំ ទទួល លុយ ថ្លៃ ទឹកតែ ពី ម្ចាស់ គម្រោង ។
រឿង ដេញថ្លៃ ជា រឿង ដេញលុយចូលហោប៉ៅ ដែលគេនិយាយ ពាក្យ សាមញ្ញ ថា «ទឹកតែ» ប្រាកដ ជាមិនអត់ឡើយ ៕