ទាន់ហេតុការណ៍
អត់មានលក់ភ្នំតាម៉ៅឯណា គឺគ្រាន់តែដោះដូរទេ នេះបើតាមរដ្ឋបាលព្រៃឈើថា...»»»ឈ្មួញចាក់ដីរំលោភប្រឡាយបង្ហូរទឹកតាមផ្លូវរថភ្លើង នៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ស្របពេលដូរអភិបាលខណ្ឌពោធិ៍សែនជ័យថ្មី!!!»»»ពិធីរៀបចំបញ្ជុះបឋមសីលាសាងសង់អាគារដ្ឋបាល កម្ពស់ ២ជាន់ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ..»»»អតីតអធិការនគរបាលស្រុកព្រៃកប្បាស ដែលធ្លាប់ប្រជាពលរដ្ឋគោរពស្រលាញ់ថ្ងៃនេះក្លាយជាប្រធានការិយាល័យប្រជាពលរដ្ឋ ក្នុងស្រុកព្រៃកប្បាស...»»»លោក ណៃ វ៉ាន់នាត ម្ចាស់ក្រុមហ៊ុន KN Deising& Constrution ត្រូវបានតុលាការសម្រេចចោទប្រកាន់រឿងចេញសែកគ្មានសាច់ប្រាក់...»»»បែកធ្លាយស្នងការដ្ឋានខេត្តតាកែវ បើចង់មានឈ្មោះក្នុងតារាងបេសកកម្មឈរតាមគោលដៅលើផ្លូវជាតិនោះត្រូវចំណាយលុយរាប់ពាន់ដុល្លារ...»»»លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង ធ្វើការចុះបង្រ្កាបករណីគ្រឿងញៀននៅស្រុកព្រៃកប្បាស បានមួយករណីទៀតហើយ...»»»វង់ល្បែងមាន់ជល់តាមទូរទស្សន៍អនឡាញជាច្រើនកន្លែងក្នុងស្រុកកោះធំ សង្ស័យតែលោកអធិការដាក់ខែអស់ហើយមើលទៅបានស្ងាត់ស្ងៀមមិនបង្ក្រាប...»»»ម្ចាស់ដេប៉ូប្រេងឥន្ទនៈទាំង៤២ប្ដឹងប្រធានសាខាក.ប.បខេត្តកណ្ដាលទៅ ACUបែរជាអគ្គនាយកដ្ឋានក.ប.បកោះហៅម្ចាស់ដេប៉ូយ៉ាងប្រញាប់!!!»»»អុញនោះទៀតហើយ!!!មន្ត្រី ក.ប.ប ខេត្តកណ្ដាលត្រូវបានម្ចាស់ដេប៉ូប្រេងឥន្ទនៈទាំង៤២នាក់ ដាក់ពាក្យបណ្ដឹងប្តឹងទៅ(ACU)...
0

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ អញ្ជើញនាំយកអំណោយរបស់ អង្គការ ការីតាស ផ្ដល់ជូនពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់ចំនួន ១៥៩គ្រួសារ ក្នុងស្រុកព្រៃកប្បាស

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ អញ្ជើញនាំយកអំណោយរបស់ អង្គការ ការីតាស ផ្ដល់ជូនពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់ចំនួន ១៥៩គ្រួសារ ក្នុងស្រុកព្រៃកប្បាស

(ខេត្តតាកែវ)៖ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ លោក លោកស្រី អភិបាលរងខេត្ត បានអញ្ជើញនាំយកអំណោយផ្ដល់ជូនពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់ កាលពីថ្ងៃទី៣០ ខែឧសភា ចំនួន ១៥៩គ្រួសារ ក្នុងស្រុកព្រៃកប្បាស ដែលបានរៀបចំធ្វើឡើងនៅបរិវេណវត្តពោធិ៍មាសអណ្ដែត។

ដែលពិធីនេះក៏មានការអញ្ជើញចូលរួមដោយ លោក លោក គឹម រតនា នាយកប្រតិបត្តិ អង្គការការីតាស ខេមបូឌា លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីលោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាស និងមន្រ្តីរាជការចំណុះរដ្ឋបាលស្រុក ព្រមទាំងបងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយសារខ្យល់កន្រ្តាក់ផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏សូមធ្វើការនាំយកនូវអនុសាសន៍ផ្ដាំសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយបានធ្វើការណែនាំដល់អាជ្ញាធរគ្រប់លំដាប់ ត្រូវចុះជាប់ជាប្រចាំជាមួយបងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ព័ណសម្បុរអ្វីឡើយ សំខាន់ជួយបងប្អូនបានទាន់ពេលវេលា ។

ឯកឧត្តមអភិបាលខេត្ត ក៏រំលឹកផងដែរ កាលពីពេលថ្មីៗនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ក៏នាំអំណោយមនុស្សមកផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់ភ្លាមៗម្ដងរួចមកហើយ។ ជាក់ស្ដែងនៅថ្ងៃនេះ អង្គការការីតាស ខេមបូឌា ក៏បានធ្វើការផ្ដល់ជូននូវអំណោយមួយចំនួនបន្ថែមទៀតរួមមាន៖ ដោយក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ ២៥គីឡូក្រាម មុងមួយ ភួយមួយ តង់មួយ និងសង្ហសីជាង ១ពាន់សន្លឹកធ្វើការផ្ដល់ជូនពលរដ្ឋ ដែលរងគ្រោះតាមជាក់ស្ដែងផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«រស្មីសំពៅមាស | Rasmei Sampov Meas» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 099 75 66 65 | 096 95 59 334 | 088 75 66 655 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយ «រស្មីសំពៅមាស | Rasmei Sampov Meas» | ទូរស័ព្ទ៖ 099 75 66 65 | 096 95 59 334 | 088 75 66 655

អ៊ីម៉ែល៖ kealida1986@gmail.com

សហការផ្តល់ព័ត៌មាន៖ 099 75 66 65 | 096 95 59 334 | 088 75 66 655 | អ៊ីម៉ែល ៖ kealida1986@gmail.com