ទាន់ហេតុការណ៍
អត់មានលក់ភ្នំតាម៉ៅឯណា គឺគ្រាន់តែដោះដូរទេ នេះបើតាមរដ្ឋបាលព្រៃឈើថា...»»»ឈ្មួញចាក់ដីរំលោភប្រឡាយបង្ហូរទឹកតាមផ្លូវរថភ្លើង នៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ស្របពេលដូរអភិបាលខណ្ឌពោធិ៍សែនជ័យថ្មី!!!»»»ពិធីរៀបចំបញ្ជុះបឋមសីលាសាងសង់អាគារដ្ឋបាល កម្ពស់ ២ជាន់ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ..»»»អតីតអធិការនគរបាលស្រុកព្រៃកប្បាស ដែលធ្លាប់ប្រជាពលរដ្ឋគោរពស្រលាញ់ថ្ងៃនេះក្លាយជាប្រធានការិយាល័យប្រជាពលរដ្ឋ ក្នុងស្រុកព្រៃកប្បាស...»»»លោក ណៃ វ៉ាន់នាត ម្ចាស់ក្រុមហ៊ុន KN Deising& Constrution ត្រូវបានតុលាការសម្រេចចោទប្រកាន់រឿងចេញសែកគ្មានសាច់ប្រាក់...»»»បែកធ្លាយស្នងការដ្ឋានខេត្តតាកែវ បើចង់មានឈ្មោះក្នុងតារាងបេសកកម្មឈរតាមគោលដៅលើផ្លូវជាតិនោះត្រូវចំណាយលុយរាប់ពាន់ដុល្លារ...»»»លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង ធ្វើការចុះបង្រ្កាបករណីគ្រឿងញៀននៅស្រុកព្រៃកប្បាស បានមួយករណីទៀតហើយ...»»»វង់ល្បែងមាន់ជល់តាមទូរទស្សន៍អនឡាញជាច្រើនកន្លែងក្នុងស្រុកកោះធំ សង្ស័យតែលោកអធិការដាក់ខែអស់ហើយមើលទៅបានស្ងាត់ស្ងៀមមិនបង្ក្រាប...»»»ម្ចាស់ដេប៉ូប្រេងឥន្ទនៈទាំង៤២ប្ដឹងប្រធានសាខាក.ប.បខេត្តកណ្ដាលទៅ ACUបែរជាអគ្គនាយកដ្ឋានក.ប.បកោះហៅម្ចាស់ដេប៉ូយ៉ាងប្រញាប់!!!»»»អុញនោះទៀតហើយ!!!មន្ត្រី ក.ប.ប ខេត្តកណ្ដាលត្រូវបានម្ចាស់ដេប៉ូប្រេងឥន្ទនៈទាំង៤២នាក់ ដាក់ពាក្យបណ្ដឹងប្តឹងទៅ(ACU)...
0

ប្រជាពលរដ្ឋដែលរងគ្រោះបានដាក់ពាក្យបណ្ដឹងប្ដឹងមន្ត្រីនគរបាលស្រុកគិរីវង់ និងបក្ខពួកទៅតុលាការពីបទ៖ រំលោភលំនៅដ្ឋាន…

ប្រជាពលរដ្ឋដែលរងគ្រោះបានដាក់ពាក្យបណ្ដឹងប្ដឹងមន្ត្រីនគរបាលស្រុកគិរីវង់ និងបក្ខពួកទៅតុលាការពីបទ៖ រំលោភលំនៅដ្ឋាន…

(តាកែវ)៖ លោក ហែម សីហបូរ៉ា មុខរបរមន្ត្រីនគរបាលស្រុកគិរីវង់ និងបក្ខពួករងបណ្ដឹងពីលោកស្រី ង៉ោញ ណី ពីបទរំលោភលំនៅដ្ឋាន ទៅតុលាកាភ្លាមៗ ក្រោយដឹកនាំកម្លាំងចម្រុះទៅព័ទ្ធផ្ទះចាប់ប្រជាពលរដ្ឋដោយគ្មានបង្ហាញដីកា។

នេះយោងតាមពាក្យបណ្ដឹងចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ របស់លោកស្រី ង៉ោញ ណី ដែលឣង្គភាពយើងខ្ញុំទទួលបាន។
កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ម៉ោង១០ និង១០នាទីព្រឹក មានកម្លាំងសមត្ថកិច្ចចម្រុះស្រុកគិរីវង់មួយក្រុមមានគ្នាប្រមាណជា១០នាក់ជិះរយថន្តសារ៉ែន១គ្រឿង និងម៉ូតូនគរបាល៣គឿងបានចុះព័ទ្ធសម្រុកចូលផ្ទះលោកស្រីស្ថិតនៅភូមិភ្ញាស ឃុំឣង្គប្រាសាទ ស្រុកគិរីវង់ ដោយឣះឣាងថាមកចាប់ខ្លួនលោកស្រីទៅដាក់ពន្ធនាគារ ហើយមិនបានបង្ហាញឯកសារដីកាឡើយ។

សូមជម្រាបជូនថា៖កម្លាំងសមត្ថកិច្ច ទាំងនោះដឹកនាំដោយលោក ហែម សីហបូរ៉ា គឺមានស្លៀកពាក់ ឯកសណ្ឋានខ្លះ សុីវិលខ្លះ ហើយត្រូវបានដកថយភ្លាមៗ បន្ទាប់ពីម្ចាស់ផ្ទះ សួរនាំរកដីកាពីតុលាការ។

ក្រោយឃើញមានភាពមិនប្រក្រតីរបស់លោក ហែម សីហបូរ៉ានិងបក្ខពួកសម្រុកចូលផ្ទះលោកស្រី ដោយគ្មានការជូនដំណឹងនិងគ្មានការឣនុញ្ញតិដោយឣយុត្តិធម៌បែបនេះ លោកស្រីសម្រេចចិត្តដាក់ពាក្យបណ្ដឹងលោក ហែម សីហបូរ៉ា និងបក្ខពួកទៅតុលាការ ដោយទាមទារសំណងជម្ងឺចិត្ត១០មុឺនដុល្លារ និងសំណូមពរផ្តន្ទាទោសលោក ហែម សីហបូរ៉ា និងបក្ខពួកតាមច្បាប់ ។

ក្នុងសំណុំរឿងនេះអង្គភាពយើងក៏បានសម្ភាសន៍ទៅលោកស្នងការខេត្តតាកែវចំពោះករណីខាងលើ លោកបានតបយ៉ាងខ្លីវិញថា លោកមិនបានដឹងទេចំពោះរឿងនេះបើមានដីការចាប់ខ្លួនមែន គឺមិនរំលងលោកឡើយ តែចំពោះករណីមួយនេះលោកពិតជាមិនបានដឹងពិតមែន។

ខណ:លោក យុគ សារ៉ាត់ ឣធិការស្រុកគិរីវង់ បានតបតាមរយ:កិច្ចសម្ភាសន៍ថា ពិតជាមានករណីសមត្ថកិច្ចចុះទៅផ្ទះនោះមែនដោយសារមានដីកាចាប់ខ្លួនពីតុលាការទាក់ទិននិងរឿងដីធ្លី។
តេីការអនុវត្តនីតិ វិធី ខ្លះពាក់ឯកសណ្ឋាន ខ្លះពាក់ស៊ីវិល ត្រង់ចំណុចនេះពលរដ្ឋគាត់ថាបែងចែកមិនដាច់(ខុសច្បាប់)ជាពិសេសមិនបានបង្ហាញដីកាពីតុលាការថែមទៀត?

មហាជនពិតជាមានការងឿយឆ្ងល់យ៉ាងខ្លាំងចំពោះទង្វើរបស់លោក ហែម សីហបូរ៉ា និងបក្ខពួក ហេតុឣ្វីបានជាធ្វើការរំលងថ្នាក់លើឣញ្ចឹងឬលោកមានផលប្រយោជន៍ត្រូវដងត្រូវផ្លែគ្នាជាមួយនរណាឲ្យប្រាកដបានជាព្រហើនបែបនេះ?

ជាចុងក្រោយលោកស្រីសូមសំណូមពរដល់តុលាការនិងថ្នាក់ដឹកទាំងអស់ជួយរកយុត្តិធម៌ដល់រូបលោកស្រីនិងក្រុមគ្រួសាររបស់គាត់ផង៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«រស្មីសំពៅមាស | Rasmei Sampov Meas» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 099 75 66 65 | 096 95 59 334 | 088 75 66 655 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយ «រស្មីសំពៅមាស | Rasmei Sampov Meas» | ទូរស័ព្ទ៖ 099 75 66 65 | 096 95 59 334 | 088 75 66 655

អ៊ីម៉ែល៖ kealida1986@gmail.com

សហការផ្តល់ព័ត៌មាន៖ 099 75 66 65 | 096 95 59 334 | 088 75 66 655 | អ៊ីម៉ែល ៖ kealida1986@gmail.com