ទាន់ហេតុការណ៍
អត់មានលក់ភ្នំតាម៉ៅឯណា គឺគ្រាន់តែដោះដូរទេ នេះបើតាមរដ្ឋបាលព្រៃឈើថា...»»»ឈ្មួញចាក់ដីរំលោភប្រឡាយបង្ហូរទឹកតាមផ្លូវរថភ្លើង នៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ស្របពេលដូរអភិបាលខណ្ឌពោធិ៍សែនជ័យថ្មី!!!»»»ពិធីរៀបចំបញ្ជុះបឋមសីលាសាងសង់អាគារដ្ឋបាល កម្ពស់ ២ជាន់ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ..»»»អតីតអធិការនគរបាលស្រុកព្រៃកប្បាស ដែលធ្លាប់ប្រជាពលរដ្ឋគោរពស្រលាញ់ថ្ងៃនេះក្លាយជាប្រធានការិយាល័យប្រជាពលរដ្ឋ ក្នុងស្រុកព្រៃកប្បាស...»»»លោក ណៃ វ៉ាន់នាត ម្ចាស់ក្រុមហ៊ុន KN Deising& Constrution ត្រូវបានតុលាការសម្រេចចោទប្រកាន់រឿងចេញសែកគ្មានសាច់ប្រាក់...»»»បែកធ្លាយស្នងការដ្ឋានខេត្តតាកែវ បើចង់មានឈ្មោះក្នុងតារាងបេសកកម្មឈរតាមគោលដៅលើផ្លូវជាតិនោះត្រូវចំណាយលុយរាប់ពាន់ដុល្លារ...»»»លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង ធ្វើការចុះបង្រ្កាបករណីគ្រឿងញៀននៅស្រុកព្រៃកប្បាស បានមួយករណីទៀតហើយ...»»»វង់ល្បែងមាន់ជល់តាមទូរទស្សន៍អនឡាញជាច្រើនកន្លែងក្នុងស្រុកកោះធំ សង្ស័យតែលោកអធិការដាក់ខែអស់ហើយមើលទៅបានស្ងាត់ស្ងៀមមិនបង្ក្រាប...»»»ម្ចាស់ដេប៉ូប្រេងឥន្ទនៈទាំង៤២ប្ដឹងប្រធានសាខាក.ប.បខេត្តកណ្ដាលទៅ ACUបែរជាអគ្គនាយកដ្ឋានក.ប.បកោះហៅម្ចាស់ដេប៉ូយ៉ាងប្រញាប់!!!»»»អុញនោះទៀតហើយ!!!មន្ត្រី ក.ប.ប ខេត្តកណ្ដាលត្រូវបានម្ចាស់ដេប៉ូប្រេងឥន្ទនៈទាំង៤២នាក់ ដាក់ពាក្យបណ្ដឹងប្តឹងទៅ(ACU)...
0

លោក ឃុត ឡូ បានឆ្លើយបដិសេធថាលោកមិនពាក់ព័ន្ធរឿងកាងល្បែងក្នុងស្រុកបាទីដូចការលេចឮនោះទេ…

លោក ឃុត ឡូ បានឆ្លើយបដិសេធថាលោកមិនពាក់ព័ន្ធរឿងកាងល្បែងក្នុងស្រុកបាទីដូចការលេចឮនោះទេ…

(ខេត្តតាកែវ) ៖ លោក ឃុត ឡូ អធិការរងនគរបាលស្រុកបាទីបានធ្វើការបដិសេធ ថាលោកមិនជាប់ពាក់ព័ន្ធនិងល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋានស្រុករបស់លោក ដូចដែលលេចឮព័ត៌មានកន្លងមកនោះទេ ។

លោកបានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី៣០ មិថុនា ឆ្នាំ២០២២នេះ លោអធិការរងស្រុកបាទី ថាមិនដូចអ្វីដែលអ្នកបើកទីតាំងល្បែងអនឡាញលើកឡើងថា លោកជាអ្នកកាងវង់ល្បែងអនឡាញជាច្រើនក្នុងមូលដ្ឋានស្រុកបាទីនោះទេ។ លោកថា លោកនឹងចាត់វិធានការតាមផ្លូវច្បាប់ទៅលើបុគ្គលណាដែលយកឈ្មោះលោកទៅធ្វើជារបាំងបិទបាំងល្បែងស៊ីសងខុសច្បាប់ ។

លោក ឃុត ឡូ បន្ថែមថា លេចឮមានអ្នកសារព័ត៌មានម្នាក់ ឈ្មោះ ពៅ បានលួចបើកសង្វៀនជល់មាន់មួយកន្លែងតាមបណ្តោយផ្លូវរទេះភ្លើង ស្ថិតនៅឃុំត្រពាំងសាប ស្រុកបាទី លេងភ្នាល់រាល់ថ្ងៃ ហើយនៅពេលអ្នកកាសែតទៅដល់ពួកគេប្រាប់អ្នកកាសែតថា ទីតាំងនេះជារបស់លោកទៅវិញ ចង់ថតអីថតទៅផ្សាយអីផ្សាយទៅ មានការអីបែជាលោកត្រូវដោះស្រាយទៅវិញ ទាំងដែលលោកមិនដឹងអ្វីសោះ។

សូមរំលឹកថា កន្លងមក មានប្រភពបែកធ្លាយជាច្រើនបានលើកឡើងថា វង់ល្បែងនៅក្នុងស្រុកបាទី ដូចជាសង្វៀនជល់មាន់ វង់អាប៉ោង និងជល់មាន់តាមទូរទស្សន៍ ភ្នាល់ស៊ីសងលុយរាប់លានរៀលកំពុងពេញនិយម ហើយពួកគេបើកលេងបានយ៉ាងរលូនបែបនេះ គឺប្រើឈ្មោះ លោក ឃុត ឡូ អធិការរងនគរបាលស្រុកបាទីជាអ្នកកាង ។

តែពេលនេះលោក ឃុត ឡូ បានបញ្ជាក់ហើយនិងបដិសេធពាក់ព័ន្ធរឿងដែលចោទប្រកាន់លោក ថាលោកជាអ្នកកាងវង់ល្បែងទាំងអស់គឺមិនពិតនោះទេ លោកនឹងចុះស្រាវជ្រាវបើដឹងថាបុគ្គលរូបនោះយកឈ្មោះលោកទៅប្រើលោកនិងចាត់ការតាមនីតិវិធី៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«រស្មីសំពៅមាស | Rasmei Sampov Meas» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 099 75 66 65 | 096 95 59 334 | 088 75 66 655 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយ «រស្មីសំពៅមាស | Rasmei Sampov Meas» | ទូរស័ព្ទ៖ 099 75 66 65 | 096 95 59 334 | 088 75 66 655

អ៊ីម៉ែល៖ kealida1986@gmail.com

សហការផ្តល់ព័ត៌មាន៖ 099 75 66 65 | 096 95 59 334 | 088 75 66 655 | អ៊ីម៉ែល ៖ kealida1986@gmail.com