ទាន់ហេតុការណ៍
អត់មានលក់ភ្នំតាម៉ៅឯណា គឺគ្រាន់តែដោះដូរទេ នេះបើតាមរដ្ឋបាលព្រៃឈើថា...»»»ឈ្មួញចាក់ដីរំលោភប្រឡាយបង្ហូរទឹកតាមផ្លូវរថភ្លើង នៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ស្របពេលដូរអភិបាលខណ្ឌពោធិ៍សែនជ័យថ្មី!!!»»»ពិធីរៀបចំបញ្ជុះបឋមសីលាសាងសង់អាគារដ្ឋបាល កម្ពស់ ២ជាន់ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ..»»»អតីតអធិការនគរបាលស្រុកព្រៃកប្បាស ដែលធ្លាប់ប្រជាពលរដ្ឋគោរពស្រលាញ់ថ្ងៃនេះក្លាយជាប្រធានការិយាល័យប្រជាពលរដ្ឋ ក្នុងស្រុកព្រៃកប្បាស...»»»លោក ណៃ វ៉ាន់នាត ម្ចាស់ក្រុមហ៊ុន KN Deising& Constrution ត្រូវបានតុលាការសម្រេចចោទប្រកាន់រឿងចេញសែកគ្មានសាច់ប្រាក់...»»»បែកធ្លាយស្នងការដ្ឋានខេត្តតាកែវ បើចង់មានឈ្មោះក្នុងតារាងបេសកកម្មឈរតាមគោលដៅលើផ្លូវជាតិនោះត្រូវចំណាយលុយរាប់ពាន់ដុល្លារ...»»»លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង ធ្វើការចុះបង្រ្កាបករណីគ្រឿងញៀននៅស្រុកព្រៃកប្បាស បានមួយករណីទៀតហើយ...»»»វង់ល្បែងមាន់ជល់តាមទូរទស្សន៍អនឡាញជាច្រើនកន្លែងក្នុងស្រុកកោះធំ សង្ស័យតែលោកអធិការដាក់ខែអស់ហើយមើលទៅបានស្ងាត់ស្ងៀមមិនបង្ក្រាប...»»»ម្ចាស់ដេប៉ូប្រេងឥន្ទនៈទាំង៤២ប្ដឹងប្រធានសាខាក.ប.បខេត្តកណ្ដាលទៅ ACUបែរជាអគ្គនាយកដ្ឋានក.ប.បកោះហៅម្ចាស់ដេប៉ូយ៉ាងប្រញាប់!!!»»»អុញនោះទៀតហើយ!!!មន្ត្រី ក.ប.ប ខេត្តកណ្ដាលត្រូវបានម្ចាស់ដេប៉ូប្រេងឥន្ទនៈទាំង៤២នាក់ ដាក់ពាក្យបណ្ដឹងប្តឹងទៅ(ACU)...
0

ខ្មាន់កាំភ្លើងបាញ់រះជាង១០គ្រាប់ចូលផ្ទះវីឡាមួយកន្លែង នៅខណ្ឌបឹងកេងកង បណ្ដាលឲ្យស្លាប់អង្គរក្សម្នាក់នៅប៉ុស្ដិ៍យាមខាងមុខផ្ទះ …

ខ្មាន់កាំភ្លើងបាញ់រះជាង១០គ្រាប់ចូលផ្ទះវីឡាមួយកន្លែង នៅខណ្ឌបឹងកេងកង បណ្ដាលឲ្យស្លាប់អង្គរក្សម្នាក់នៅប៉ុស្ដិ៍យាមខាងមុខផ្ទះ …

(ភ្នំពេញ)៖ អង្គរក្សយាមផ្ទះវីឡាមួយកន្លែង ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណជិះម៉ូតូមកបាញ់រះជាច្រើនគ្រាប់ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅប៉ុស្ដិ៍យាមខាងមុខផ្ទះ។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង២រសៀល ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២នេះ ស្ថិតនៅក្នុងផ្ទះវីឡាមួយកន្លែង តាមបណ្ដោយផ្លូវ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង។

យ៉ាងណាមិញ មូលហេតុនៃអំពើបាញ់ប្រហារនេះមិនទាន់ត្រូវបានគេដឹងនៅឡើយទេ ប៉ុន្ដែនៅកន្លែងកើតហេតុ ត្រូវបានគេបញ្ជាក់ថា បណ្ដាលឲ្យអង្គរក្សម្នាក់អាយុប្រហែល៥០ឆ្នាំ បានស្លាប់ក្នុងថ្លុកឈាម។

សេចក្ដីរាយការណ៍ជំហ៊ានដំបូងអះអាងថា ខ្មាន់កាំភ្លើងបានបាញ់រះទៅជនរងគ្រោះប្រមាណ១០គ្រាប់ ហើយជិះម៉ូតូគេចខ្លួនបាត់។ នៅពេលនេះសមត្ថកិច្ចជំនាញជាច្រើននាក់ បានចុះទៅដល់កន្លែងកើតហេតុ និងកំពុងធ្វើកោសល្យវិច្ច័យស្រាវជ្រាវបន្ដទៀត៕

បងប្អូនអាចផ្ដល់ព័ត៌មាន សន្តិសុខ សង្គម តាម រយៈ លេខ ទូរស័ព្ទ 088 7566655

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«រស្មីសំពៅមាស | Rasmei Sampov Meas» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 099 75 66 65 | 096 95 59 334 | 088 75 66 655 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយ «រស្មីសំពៅមាស | Rasmei Sampov Meas» | ទូរស័ព្ទ៖ 099 75 66 65 | 096 95 59 334 | 088 75 66 655

អ៊ីម៉ែល៖ kealida1986@gmail.com

សហការផ្តល់ព័ត៌មាន៖ 099 75 66 65 | 096 95 59 334 | 088 75 66 655 | អ៊ីម៉ែល ៖ kealida1986@gmail.com