ទាន់ហេតុការណ៍
អត់មានលក់ភ្នំតាម៉ៅឯណា គឺគ្រាន់តែដោះដូរទេ នេះបើតាមរដ្ឋបាលព្រៃឈើថា...»»»ឈ្មួញចាក់ដីរំលោភប្រឡាយបង្ហូរទឹកតាមផ្លូវរថភ្លើង នៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ស្របពេលដូរអភិបាលខណ្ឌពោធិ៍សែនជ័យថ្មី!!!»»»ពិធីរៀបចំបញ្ជុះបឋមសីលាសាងសង់អាគារដ្ឋបាល កម្ពស់ ២ជាន់ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ..»»»អតីតអធិការនគរបាលស្រុកព្រៃកប្បាស ដែលធ្លាប់ប្រជាពលរដ្ឋគោរពស្រលាញ់ថ្ងៃនេះក្លាយជាប្រធានការិយាល័យប្រជាពលរដ្ឋ ក្នុងស្រុកព្រៃកប្បាស...»»»លោក ណៃ វ៉ាន់នាត ម្ចាស់ក្រុមហ៊ុន KN Deising& Constrution ត្រូវបានតុលាការសម្រេចចោទប្រកាន់រឿងចេញសែកគ្មានសាច់ប្រាក់...»»»បែកធ្លាយស្នងការដ្ឋានខេត្តតាកែវ បើចង់មានឈ្មោះក្នុងតារាងបេសកកម្មឈរតាមគោលដៅលើផ្លូវជាតិនោះត្រូវចំណាយលុយរាប់ពាន់ដុល្លារ...»»»លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង ធ្វើការចុះបង្រ្កាបករណីគ្រឿងញៀននៅស្រុកព្រៃកប្បាស បានមួយករណីទៀតហើយ...»»»វង់ល្បែងមាន់ជល់តាមទូរទស្សន៍អនឡាញជាច្រើនកន្លែងក្នុងស្រុកកោះធំ សង្ស័យតែលោកអធិការដាក់ខែអស់ហើយមើលទៅបានស្ងាត់ស្ងៀមមិនបង្ក្រាប...»»»ម្ចាស់ដេប៉ូប្រេងឥន្ទនៈទាំង៤២ប្ដឹងប្រធានសាខាក.ប.បខេត្តកណ្ដាលទៅ ACUបែរជាអគ្គនាយកដ្ឋានក.ប.បកោះហៅម្ចាស់ដេប៉ូយ៉ាងប្រញាប់!!!»»»អុញនោះទៀតហើយ!!!មន្ត្រី ក.ប.ប ខេត្តកណ្ដាលត្រូវបានម្ចាស់ដេប៉ូប្រេងឥន្ទនៈទាំង៤២នាក់ ដាក់ពាក្យបណ្ដឹងប្តឹងទៅ(ACU)...
0

អុញនោះទៀតហើយ!!!មន្ត្រី ក.ប.ប ខេត្តកណ្ដាលត្រូវបានម្ចាស់ដេប៉ូប្រេងឥន្ទនៈទាំង៤២នាក់ ដាក់ពាក្យបណ្ដឹងប្តឹងទៅ(ACU)…

អុញនោះទៀតហើយ!!!មន្ត្រី ក.ប.ប ខេត្តកណ្ដាលត្រូវបានម្ចាស់ដេប៉ូប្រេងឥន្ទនៈទាំង៤២នាក់ ដាក់ពាក្យបណ្ដឹងប្តឹងទៅ(ACU)…

(កណ្ដាល)៖បើយោងពាក្យបណ្ដឹងចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ ម្ចាស់ដេប៉ូប្រេងឥន្ទនៈប្រមាណ៤២ដេប៉ូ បានដាក់ពាក្យប្ដឹងលោក តូច ចៅកុយ តួនាទីមន្ត្រីក.ប.ប ខេត្តកណ្ដាល ទៅអង្គភាពប្រឆាំងអំពើពុករលួយ ករណីចុះអនុវត្តការងារនិងគៀបសង្កត់ពិន័យម្ចាស់ដេប៉ូប្រេងដោយគ្មានវិក័យបត្រនិងករណីខ្លះចេញវិក័យបត្រដោយសរសេរទឹកប្រាក់តិចជាងទឹកប្រាក់ដែលបានទាមទារជាក់ស្ដែងពីម្ចាស់ដេប៉ូ។

នេះបើយោងតាមប្រភពឯកសារច្បាស់ការមួយដែលអង្គភាពយើងខ្ញុំទទួលបាន។

ក្នុងបណ្ដឹងនោះបានរៀបរាប់ថា៖ កន្លងមកមន្ត្រី ក.ប.ប មិនដឹងចុះមកត្រួតពិនិត្យអ្វីឲ្យពិតប្រាកដនោះទេ ធ្វើការដោយគ្មានបង្ហាញច្បាប់ គឺប្រើច្បាប់និងពិន័យតាមតែមាត់របស់ពួកគាត់ រៀងរាល់ឆ្នាំសាលាខេត្តតែងតែជូនដំណឹងឲ្យម្ចាស់ដេប៉ូទាំងអស់មកដាក់ពាក្យសុំពិនិត្យដៃបាញ់ប្រេង និងវាស់ប្រេងរួចមន្រ្តីមាត្រាសាស្រ្តតែងតែចុះមកពិនិត្យនិងវាស់មិនដែលអាក់ខានទេ ។ ផ្ទុយទៅវិញពេលមន្រ្តីក.ប.ប.ចុះមកដល់គ្រាន់តែសួរនាំបន្តិចបន្តូច និងអនុវត្តការងារដោយបង្ខំតែម្ដងរួចប្រាប់ថា«សាំងមិនគ្រប់លីត្រ និងបាត់គុណភាព» ហើយបានធ្វើការសម្លុតគំរាមទារប្រាក់តែរាប់លានរៀលគ្មានការញញើតមាត់ និងហួសសមត្ថភាពម្ចាស់ដេប៉ូ ហើយបានទាមទារប្រាក់មិនដូចអ្វីដែលបានសរសេរក្នុងវិក័យបត្រឬជួលកាលពិន័យដោយមិនចេញវិក័យបត្រថែមទៀតផង ។

បណ្ដឹងដដែលបានឲ្យដឹងទៀតថា ៖ប្រសិនបើម្ចាស់ដេប៉ូមិនព្រមទៅបង់ប្រាក់តាមការទាមទារនោះទេ ពួកគាត់លើកហេតុផលផ្សេងៗនិងនិយាយតែរឿងគុកច្រវាក់ គំរាមបិទដេប៉ូ ចុះកាសែត និងកសាងសំណុំរឿងទៅកាន់តុលាការតែម្ដង ដោយគ្មានធ្វើកិច្ចសន្យាឬអប់រំណែនាំអ្វីឡើយ ដែលជាហេតុធ្វើឲ្យម្ចាស់ដេប៉ូទាំងអស់នៅខេត្តកណ្ដាលក្ដៅក្រហាយនិងរងការភ័យខ្លាច ខ្លះក៏ត្រូវខ្ចីលុយគេមកអោយ រីឯខ្លះទៀតត្រូវធ្វើការបង់រំលោះជាមួយក្រុមពួកគាត់ដូចជាការបង់រំលោះឡានឬជំពាក់លុយធានាគារអញ្ចឹង ទើបពួកគាត់សម្រេចចិត្តដាក់ពាក្យបណ្ដឹងទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយតែម្ដង។

លោក តូច ចៅកុយ មន្រ្តីក.ប.ប ខេត្តកណ្ដាល បានឲ្យអង្គភាពយើងដឹងថា«លោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះ លោកអនុវត្តការងារមានព្រះរាជអាជ្ញានិងមន្រ្តីកូនចៅត្រឹមត្រូវ និងបានធ្វើរបាយការណ៍នៅមានចុះការងារ ហើយករណីនេះគឺជារឿងប្រឌិតឡើយដោយពួកខិលខួចមួយចំនួនធំដែលរកស៊ីកិបកេងលីត្រប្រជាពលរដ្ឋរួចមានការខឹងសម្បារដល់រូបលោកចុះចាប់ »។

លោកបានបន្ថែមទៀតថា៖ «ករណីនេះលោកក៏បានដឹងដែរឃើញមានការចុះផ្សាយតាមរយៈហង្សមាស ហើយលោកពុំបានដឹងពួកគាត់បានប្ដឹងចំពោះរូបលោកទៅអង្គភាពប្រឆាំងអំពើពុករលួយពិតមែនឬក៏អត់នោះទេ!»។នេះបើយោងតាមកិច្ចសម្ភាសន៍រវាងអង្គភាពយើងខ្ញុំនិងលោក តូច ចៅកុយ តាមរយៈទូរសព្ទ័។

អង្គភាពយើងខ្ញុំបានព្យាយាមហៅទូរសព្ទ័ទៅកាន់ឯកឧត្តម ផាន អូន ប្រតិភូរាជដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប ដើម្បីសុំសម្ភាសន៍ព័ត៌មានបន្ថែមជុំវិញបញ្ហាចោទប្រកាន់របស់ម្ចាស់ដេប៉ូតែមិនអាចទំនាក់ទំនងបាន និងបានផ្ញើសារសម្ភាសន៍តាមរយៈប្រពន្ធ័ Telegram ប៉ុន្តែមិនមានការឆ្លើយតប។

គួររំលឹកផងដែរថា៖មហាជនជាច្រើនប្រាកដជាបានដឹងហើយកន្លងមកក៏ធ្លាប់មានអាជីវករបានដាក់ពាក្យបណ្ដឹងមន្ត្រីក.ប.បជារឿយៗទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយដើម្បីធ្វើកាស៊ើបអង្កេតនឹងជួយរកយុត្តិធម៌ ជាក់ស្ដែងករណីប្រជាពលរដ្ឋលក់ចាប់ហួយក្នុងខេត្តបន្ទាយមានជ័យប្ដឹង ប្រធានសាខា ក.ប.ប ខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឱវាទពាក់ពន្ធ័ករណីប្រព្រឹត្តអំពើពុករលួយ ចូលអង្គភាពប្រឆាំងអំពើពុករលួយកាលពីខែកញ្ញា ឆ្នាំ២០២១កន្លងទៅនិងកាលពី ខែសីហា ឆ្នាំ២០២១ ម្ចាស់ហាងម៉ាត់២៥០០រៀលបានប្ដឹងប្រធានការិយាល័យក.ប.បខេត្តស្ទឹងត្រែងនិងបក្ខពួកពីបទៈ កំហែងយក គំរាមកំហែង និងញុះញង់ឲ្យប្រព្រឹត្តអំពើពុករលួយ (សូកប៉ាន់) ចូលសាលាដំបូងខេត្តស្ទឹងត្រែង៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«រស្មីសំពៅមាស | Rasmei Sampov Meas» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 099 75 66 65 | 096 95 59 334 | 088 75 66 655 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយ «រស្មីសំពៅមាស | Rasmei Sampov Meas» | ទូរស័ព្ទ៖ 099 75 66 65 | 096 95 59 334 | 088 75 66 655

អ៊ីម៉ែល៖ kealida1986@gmail.com

សហការផ្តល់ព័ត៌មាន៖ 099 75 66 65 | 096 95 59 334 | 088 75 66 655 | អ៊ីម៉ែល ៖ kealida1986@gmail.com