ទាន់ហេតុការណ៍
អត់មានលក់ភ្នំតាម៉ៅឯណា គឺគ្រាន់តែដោះដូរទេ នេះបើតាមរដ្ឋបាលព្រៃឈើថា...»»»ឈ្មួញចាក់ដីរំលោភប្រឡាយបង្ហូរទឹកតាមផ្លូវរថភ្លើង នៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ស្របពេលដូរអភិបាលខណ្ឌពោធិ៍សែនជ័យថ្មី!!!»»»ពិធីរៀបចំបញ្ជុះបឋមសីលាសាងសង់អាគារដ្ឋបាល កម្ពស់ ២ជាន់ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ..»»»អតីតអធិការនគរបាលស្រុកព្រៃកប្បាស ដែលធ្លាប់ប្រជាពលរដ្ឋគោរពស្រលាញ់ថ្ងៃនេះក្លាយជាប្រធានការិយាល័យប្រជាពលរដ្ឋ ក្នុងស្រុកព្រៃកប្បាស...»»»លោក ណៃ វ៉ាន់នាត ម្ចាស់ក្រុមហ៊ុន KN Deising& Constrution ត្រូវបានតុលាការសម្រេចចោទប្រកាន់រឿងចេញសែកគ្មានសាច់ប្រាក់...»»»បែកធ្លាយស្នងការដ្ឋានខេត្តតាកែវ បើចង់មានឈ្មោះក្នុងតារាងបេសកកម្មឈរតាមគោលដៅលើផ្លូវជាតិនោះត្រូវចំណាយលុយរាប់ពាន់ដុល្លារ...»»»លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង ធ្វើការចុះបង្រ្កាបករណីគ្រឿងញៀននៅស្រុកព្រៃកប្បាស បានមួយករណីទៀតហើយ...»»»វង់ល្បែងមាន់ជល់តាមទូរទស្សន៍អនឡាញជាច្រើនកន្លែងក្នុងស្រុកកោះធំ សង្ស័យតែលោកអធិការដាក់ខែអស់ហើយមើលទៅបានស្ងាត់ស្ងៀមមិនបង្ក្រាប...»»»ម្ចាស់ដេប៉ូប្រេងឥន្ទនៈទាំង៤២ប្ដឹងប្រធានសាខាក.ប.បខេត្តកណ្ដាលទៅ ACUបែរជាអគ្គនាយកដ្ឋានក.ប.បកោះហៅម្ចាស់ដេប៉ូយ៉ាងប្រញាប់!!!»»»អុញនោះទៀតហើយ!!!មន្ត្រី ក.ប.ប ខេត្តកណ្ដាលត្រូវបានម្ចាស់ដេប៉ូប្រេងឥន្ទនៈទាំង៤២នាក់ ដាក់ពាក្យបណ្ដឹងប្តឹងទៅ(ACU)...
0

បែកធ្លាយស្នងការដ្ឋានខេត្តតាកែវ បើចង់មានឈ្មោះក្នុងតារាងបេសកកម្មឈរតាមគោលដៅលើផ្លូវជាតិនោះត្រូវចំណាយលុយរាប់ពាន់ដុល្លារ…

បែកធ្លាយស្នងការដ្ឋានខេត្តតាកែវ បើចង់មានឈ្មោះក្នុងតារាងបេសកកម្មឈរតាមគោលដៅលើផ្លូវជាតិនោះត្រូវចំណាយលុយរាប់ពាន់ដុល្លារ…

(ខេត្តតាកែវ) ៖ ប្រភពបែកធ្លាយហើយចម្លែកជាងគេ រឿងមន្ត្រីនគរបាលខេត្តតាកែវ ត្រូវចំណាយលុយ១០០០ដុល្លារ ដល់៣០០០ដុល្លារ ដើម្បីមានឈ្មោះក្នុងតារាងបេសកកម្មឈរតាមគោលដៅលើផ្លូវជាតិ ។

ប្រភពបានបង្ហាញថា មានមន្ត្រីនគរបាលជាង២០នាក់ ដែលមិនមែនជាមន្ត្រីនគរបាលចរាចរណ៍នោះទេ បានចំណាយលុយក្រាស់ក្រែល ដើម្បីបានពាក់ឯកសណ្ឋានចរាចរណ៍ឈរនៅលើផ្លូវជាតិ ក្នុងបំណងរកលុយឆាប់មានបាននឹងគេ ។

ប្រភពដដែលបានបញ្ជាក់ទៀតថា មន្ត្រីនគរបានចរាចរណ៍ក្នុងការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តតាកែវមានចំនួន៦៧នាក់ប្រើប្រាស់មិនទាំងអស់ផង បែរជាបន្ថែមមន្ត្រីនគរបាលខុសជំនាញថែម២០នាក់ទៀត ហើយការបន្ថែមនេះគឺ ដោយសារលុយ ។ អ្នកអស់លុយតិចមានតួនាទីតូចៗ អ្នកអស់លុយច្រើនមានតួនាទីធំៗ ដូចជាប្រធានគោលដៅអាចអស់៣០០០ដុល្លារ ។

ប្រភពបានបង្ហាញថាអ្នកដែលប្រមូលលុយពីមន្ត្រីនគរបាលដែលចង់ឈរតាមគោលដៅលើផ្លូវជាតិ ត្រូវបានគេបង្ហើបថា ជាស្នងការរងម្នាក់តែមិនត្រូវបានបង្ហាញឈ្មោះនោះទេ។ យ៉ាងណា គេហទំព័ររស្មីសំពៅមាស នឹងព្យាយាមរកអ្នកប្រមូលលុយនោះអោយទាល់តែឃើញដើម្បីបង្ហាញមហាជន ដែលយើងនឹងចុះផ្សាយនៅពេលក្រោយទៀត ព្រោះចង់ដឹង ចង់ឃើញណាស់ ដែលថ្លើមពាសមេឃបង្កើតកុងត្រូលប៉ូលិស ដើម្បីប្រមូលលុយដុំផ្ទាល់ខ្លួន ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«រស្មីសំពៅមាស | Rasmei Sampov Meas» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 099 75 66 65 | 096 95 59 334 | 088 75 66 655 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយ «រស្មីសំពៅមាស | Rasmei Sampov Meas» | ទូរស័ព្ទ៖ 099 75 66 65 | 096 95 59 334 | 088 75 66 655

អ៊ីម៉ែល៖ kealida1986@gmail.com

សហការផ្តល់ព័ត៌មាន៖ 099 75 66 65 | 096 95 59 334 | 088 75 66 655 | អ៊ីម៉ែល ៖ kealida1986@gmail.com