ទាន់ហេតុការណ៍
អត់មានលក់ភ្នំតាម៉ៅឯណា គឺគ្រាន់តែដោះដូរទេ នេះបើតាមរដ្ឋបាលព្រៃឈើថា...»»»ឈ្មួញចាក់ដីរំលោភប្រឡាយបង្ហូរទឹកតាមផ្លូវរថភ្លើង នៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ស្របពេលដូរអភិបាលខណ្ឌពោធិ៍សែនជ័យថ្មី!!!»»»ពិធីរៀបចំបញ្ជុះបឋមសីលាសាងសង់អាគារដ្ឋបាល កម្ពស់ ២ជាន់ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ..»»»អតីតអធិការនគរបាលស្រុកព្រៃកប្បាស ដែលធ្លាប់ប្រជាពលរដ្ឋគោរពស្រលាញ់ថ្ងៃនេះក្លាយជាប្រធានការិយាល័យប្រជាពលរដ្ឋ ក្នុងស្រុកព្រៃកប្បាស...»»»លោក ណៃ វ៉ាន់នាត ម្ចាស់ក្រុមហ៊ុន KN Deising& Constrution ត្រូវបានតុលាការសម្រេចចោទប្រកាន់រឿងចេញសែកគ្មានសាច់ប្រាក់...»»»បែកធ្លាយស្នងការដ្ឋានខេត្តតាកែវ បើចង់មានឈ្មោះក្នុងតារាងបេសកកម្មឈរតាមគោលដៅលើផ្លូវជាតិនោះត្រូវចំណាយលុយរាប់ពាន់ដុល្លារ...»»»លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង ធ្វើការចុះបង្រ្កាបករណីគ្រឿងញៀននៅស្រុកព្រៃកប្បាស បានមួយករណីទៀតហើយ...»»»វង់ល្បែងមាន់ជល់តាមទូរទស្សន៍អនឡាញជាច្រើនកន្លែងក្នុងស្រុកកោះធំ សង្ស័យតែលោកអធិការដាក់ខែអស់ហើយមើលទៅបានស្ងាត់ស្ងៀមមិនបង្ក្រាប...»»»ម្ចាស់ដេប៉ូប្រេងឥន្ទនៈទាំង៤២ប្ដឹងប្រធានសាខាក.ប.បខេត្តកណ្ដាលទៅ ACUបែរជាអគ្គនាយកដ្ឋានក.ប.បកោះហៅម្ចាស់ដេប៉ូយ៉ាងប្រញាប់!!!»»»អុញនោះទៀតហើយ!!!មន្ត្រី ក.ប.ប ខេត្តកណ្ដាលត្រូវបានម្ចាស់ដេប៉ូប្រេងឥន្ទនៈទាំង៤២នាក់ ដាក់ពាក្យបណ្ដឹងប្តឹងទៅ(ACU)...
0

លោក ណៃ វ៉ាន់នាត ម្ចាស់ក្រុមហ៊ុន KN Deising& Constrution ត្រូវបានតុលាការសម្រេចចោទប្រកាន់រឿងចេញសែកគ្មានសាច់ប្រាក់…

លោក ណៃ វ៉ាន់នាត ម្ចាស់ក្រុមហ៊ុន KN Deising& Constrution ត្រូវបានតុលាការសម្រេចចោទប្រកាន់រឿងចេញសែកគ្មានសាច់ប្រាក់…

(ភ្នំពេញ)៖លោក ណៃ វ៉ាន់នាត ថៅកែម៉ៅការសំណង់ ភេទប្រុស មានអាសយដ្ឋានស្ថិតនៅផ្ទះលេខៈ ១២c ផ្លូវលំ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ត្រូវបានតុលាការភ្នំពេញសម្រេចបន្តបើកការស៊ើបសួរក្នុងសំណុំរឿងចេញមូលទានបត្រ័គ្មានសាច់ប្រាក់(សែកស្អុយ)ចំនួន៣៣,៨៣៥$ ប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ តាមមាត្រា២៣១នៃច្បាប់ស្ដីពីឧបករណ៍អាចជូញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។ នេះបើយោងតាមដីកាសន្និដ្ឋានបញ្ជូនស៊ើបសួររបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

សូមជម្រាបជូនថា៖ កាលពីខែតុលា ឆ្នាំ២០២០កន្លងទៅ លោក ណៃ វ៉ាន់ បានចុះកិច្ចសន្យាម៉ៅការសាងសង់លំនៅដ្ឋានមួយកន្លែងស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទំហំ៨.៤m×១៤m ក្នុងតម្លៃ៧៥,០០០$ដែលមានរយៈពេល៥ខែកន្លះ។ ប៉ុន្តែលោក ណៃ វ៉ាន់នាត មិនបានអនុកាតព្វកិច្ចដូចមានចែងក្នុងកិច្ចសន្យាឡើយ ក្រោយពិភាក្សាកាត់កងគ្នារួច លោក ណៃ វ៉ាន់នាត បានធ្វើការបង្វិលប្រាក់ចំនួន៣៣,៨៣៥$ តាមទៅឲ្យដើមបណ្ដឹង(ម្ចាស់ផ្ទះ)វិញតាមរយៈការចេញមូលប្បទានបត្រ័១ស្លឹកឲ្យទៅភាគីដើមបណ្ដឹង។ស្រាប់តែនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ដើមបណ្ដឹងបានយកមូលប្បទានប័ត្រ(សែក)ទៅបើកនៅធានាគារប៉ុន្តែត្រូវបានធាគារបញ្ជាក់ថាមូលប្បទានប័ត្រ(សែក)គ្មានសាច់ប្រាក់ឡើយ ។

ប្រភបដើមបណ្ដឹងបញ្ជាក់ទៀត ខ្លនបានហៅទូរសព្ទ័ឲ្យឈ្មោះ ណៃ វ៉ាន់នាត ដើម្បីដោះស្រាយទូទាត់សងប្រាក់ប៉ុន្តែលោក ណៃ វ៉ាន់នាត គេចវេសមិនព្រមចូលខ្លួនដោះស្រាយឡើយ ក្រោយឃើញរោគសញ្ញានៃការឆបោក ទើបដើមបណ្ដឹងសម្រេចដាក់ពាក្យប្តឹងទៅស្ថាប័នតុលាការដើម្បីទៀមទារយុត្តិធម៌តែម្ដង។ករណីខាងលើជនរងគ្រោះសង្ឃឹមយ៉ាងមុតមាំថា តុលាការនឹងជួយស្វែងរកយុត្តិធម៌ ដោយអនុវត្តច្បាប់ឲ្យបានតឹងរឹងបំផុតនឹងចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាច្បាប់ជាធរមាន។

ជុំវិញសំណុំរឿងនេះ អង្គភាពយើងបានហៅទូរស័ព្ទសម្ភាសន៍លោក ណៃ វ៉ាន់នាត នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះលោកបានឲ្យដឹងថា«ករណីនេះលោកបានចូលឆ្លើយរួចហើយ! លោក និងមេធាវីក៏បានទៅជួបភាគីដើមបណ្ដឹងដោយផ្ទាល់ដែរដើម្បីសុំសងប្រាក់ក្នុង១ខែចំនួន៣០០០$ ប៉ុន្តែភាគីដើមបណ្ដឹងមិនព្រមយក ហេតុអ្វីចង់ផ្សាយព័ត៌មានដូច្នេះមានន័យថាភាគីដើមបណ្ដឹងចង់បំផ្លាញកិត្តិយសរូបលោក!» ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«រស្មីសំពៅមាស | Rasmei Sampov Meas» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 099 75 66 65 | 096 95 59 334 | 088 75 66 655 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយ «រស្មីសំពៅមាស | Rasmei Sampov Meas» | ទូរស័ព្ទ៖ 099 75 66 65 | 096 95 59 334 | 088 75 66 655

អ៊ីម៉ែល៖ kealida1986@gmail.com

សហការផ្តល់ព័ត៌មាន៖ 099 75 66 65 | 096 95 59 334 | 088 75 66 655 | អ៊ីម៉ែល ៖ kealida1986@gmail.com