(ខេត្តតាកែវ) ៖ ប្រជាពលរដ្ឋមួយចំនួនធំនៅក្នុងស្រុកព្រៃកប្បាសធ្លាប់បានស្គាល់ហើយ លោក ជុំ ឈឿន អតីតអធិការនគរបាលស្រុកព្រៃកប្បាស ខេត្តតាកែវ ដ៏មានប្រជាប្រិយភាពកាន់ដំណែងជាង៣០ឆ្នាំ។
បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានថ្នាក់ដឹកនាំសម្រេចទទួលស្គាល់ជាប្រធានការិយាល័យប្រជាពលរដ្ឋ ដើម្បីដោះស្រាយរាល់បញ្ហារបស់ប្រជាពលរដ្ឋក្នុងស្រុកព្រៃកប្បាស់។
គួរបញ្ជាក់ផងដែរថាអធិការនគរបាលស្រុកព្រៃកប្បាស ដែលកាន់តំណែងបានជាង៣០ ឆ្នាំ ដែលពុំធ្លាប់មាននៅក្នុងប្រទេសកម្ពុជា ហើយទើបតែចូលនិវត្តគឺ លោក ជុំ ឈឿន ត្រូវបានថ្នាក់ដឹកនាំសម្រេចទទួលស្គាល់ជាប្រធានការិយាល័យប្រជាពលរដ្ឋ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នេះបើយោងតាមលិខិតប្រកាសស្តីពីការទទួលស្គាល់សមាសភាពប្រធានការិយាល័យប្រជាពលរដ្ឋ ដោយលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយដែលនិងត្រូវបានរៀបចំធ្វើពិធីប្រកាសទទួលស្គាល់ជាផ្លូវការនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ។
ជាអ្នកស្និតនិងប្រជាពលរដ្ឋ មានប្រជាប្រិយ និងស្គាល់សុខទុក្ខ ប្រជាពលរដ្ឋ ក្នុងពិធីប្រកាសនេះដែរ លោក ជុំ ឈឿន ក្នុងនាមលោកជាប្រធានការិយល័យប្រជាពលរដ្ឋលោកបានធ្វើការប្តេជ្ញាចិត្តក្នុងពិធីប្រកាសទទួលស្គាល់នេះថា ៖
១. ស្មោះត្រង់ចំពោះជាតិ មាតុភូមិ និងប្រជាពលរដ្ឋ។
២. គោរពច្បាប់ គោរពគោលការ និងបទដ្ឋាននានារបស់រដ្ឋ។
៣. ពង្រឹងការសហាការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ ពិសេសជាមួយការិយាល័យច្រកចេញចូលតែមួយ។
៤. អនុវត្តនូវយន្តការអព្យាក្រឹត សម្រាប់ទទួលនិងដោះស្រាយបណ្តឹង ខិតខំសម្របសម្រួលរវាងអង្គភាពផ្តល់សេវា និងអ្នកទទួលសេវា ឈរលើគោលការតថភាព ខិតខំលប់បំបាត់កាត់បន្ថយនូវវិវាទ ឲ្យបានជាអតិបរមា។
៥. ខិតខំស្រាវជ្រាវស្វែងយល់អំពីលិខិតបទដ្ឋានគតិយុត្តនានា ដែលពាក់ព័ន្ធដល់ការងារភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ។
៦. ខិតខំប្រឹងប្រែងអស់ពីសមត្ថភាពលទ្ធភាពដែលមានក្នុងការបំពេញភារកិច្ចនិងគោរពទទួលយករាល់មតិយោបល់ពីគ្រប់មជ្ឈដ្ឋានដោយក្តីរីរាយ ដើម្បីបង្កើននូវប្រសិទ្ធិភាពនិងប្រសិទ្ធិផលក្នុងការងារ៕