ទាន់ហេតុការណ៍
អត់មានលក់ភ្នំតាម៉ៅឯណា គឺគ្រាន់តែដោះដូរទេ នេះបើតាមរដ្ឋបាលព្រៃឈើថា...»»»ឈ្មួញចាក់ដីរំលោភប្រឡាយបង្ហូរទឹកតាមផ្លូវរថភ្លើង នៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ស្របពេលដូរអភិបាលខណ្ឌពោធិ៍សែនជ័យថ្មី!!!»»»ពិធីរៀបចំបញ្ជុះបឋមសីលាសាងសង់អាគារដ្ឋបាល កម្ពស់ ២ជាន់ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ..»»»អតីតអធិការនគរបាលស្រុកព្រៃកប្បាស ដែលធ្លាប់ប្រជាពលរដ្ឋគោរពស្រលាញ់ថ្ងៃនេះក្លាយជាប្រធានការិយាល័យប្រជាពលរដ្ឋ ក្នុងស្រុកព្រៃកប្បាស...»»»លោក ណៃ វ៉ាន់នាត ម្ចាស់ក្រុមហ៊ុន KN Deising& Constrution ត្រូវបានតុលាការសម្រេចចោទប្រកាន់រឿងចេញសែកគ្មានសាច់ប្រាក់...»»»បែកធ្លាយស្នងការដ្ឋានខេត្តតាកែវ បើចង់មានឈ្មោះក្នុងតារាងបេសកកម្មឈរតាមគោលដៅលើផ្លូវជាតិនោះត្រូវចំណាយលុយរាប់ពាន់ដុល្លារ...»»»លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង ធ្វើការចុះបង្រ្កាបករណីគ្រឿងញៀននៅស្រុកព្រៃកប្បាស បានមួយករណីទៀតហើយ...»»»វង់ល្បែងមាន់ជល់តាមទូរទស្សន៍អនឡាញជាច្រើនកន្លែងក្នុងស្រុកកោះធំ សង្ស័យតែលោកអធិការដាក់ខែអស់ហើយមើលទៅបានស្ងាត់ស្ងៀមមិនបង្ក្រាប...»»»ម្ចាស់ដេប៉ូប្រេងឥន្ទនៈទាំង៤២ប្ដឹងប្រធានសាខាក.ប.បខេត្តកណ្ដាលទៅ ACUបែរជាអគ្គនាយកដ្ឋានក.ប.បកោះហៅម្ចាស់ដេប៉ូយ៉ាងប្រញាប់!!!»»»អុញនោះទៀតហើយ!!!មន្ត្រី ក.ប.ប ខេត្តកណ្ដាលត្រូវបានម្ចាស់ដេប៉ូប្រេងឥន្ទនៈទាំង៤២នាក់ ដាក់ពាក្យបណ្ដឹងប្តឹងទៅ(ACU)...
0

អត់មានលក់ភ្នំតាម៉ៅឯណា គឺគ្រាន់តែដោះដូរទេ នេះបើតាមរដ្ឋបាលព្រៃឈើថា…

អត់មានលក់ភ្នំតាម៉ៅឯណា គឺគ្រាន់តែដោះដូរទេ នេះបើតាមរដ្ឋបាលព្រៃឈើថា…

(ខេត្តតាកែវ)៖ ជាផ្នែក នៃការឆ្លើយតបទៅនឹងមជ្ឈដ្ឋានសាធារណៈដែលរិះគន់ថា រដ្ឋបានលក់មណីយដ្ឋានធម្មជាតិភ្នំតាម៉ៅ ដែលមានទីតាំងនៅក្នុងឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ទៅឲ្យក្រុមហ៊ុនឯកជននោះ នាថ្ងៃទី០៤ ខែសីហា នេះ រដ្ឋបាលព្រៃឈើបានចេញមកបំភ្លឺថា ពុំមានការលក់នោះទេ គឺគ្រាន់តែដោះដូរ តើ ។

ស្ថាប័ននេះបានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា តំបន់នេះពោរពេញទៅដោយដីខ្សាច់បណ្ដុះកូនឈើមិនល្អទេ ដូច្នេះរាជរដ្ឋាភិបាលសម្រេច យកតំបន់នេះសម្រាប់ធ្វើការអភិវឌ្ឍន៍ ដោយសារជាតំបន់មួយដែលនៅក្បែរទីក្រុង ក្បែរព្រលានយន្ត ហោះថ្មី ។ ការអភិវឌ្ឍនេះមិនមែនជាការលក់ដូរដូចការលើកឡើងនោះទេ តែជាការដោះដូរតំបន់នេះជាថ្នូរនឹងការអភិវឌ្ឍ ។

សូមរំឭកថា ភ្នំតាម៉ៅកាលសង្គមរាស្រ្តនិយមគឺជាស្ទូឌីយ៉ូថតកុនធំជាងគេរបស់កម្ពុជា ។ ក្រោយសម័យខ្មែរក្រហមទីនោះក៏នៅសល់ដើមឈើដែលមានមុខកាត់ធំៗនិងសត្វព្រៃជាច្រើនប្រភេទ មានទាំងខ្លា-ដំរីផងដែរ ។ ហើយរមណីយដ្ឋានធម្មជាតិដែលមានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រពីភ្នំពេញនេះ កាលពីឆ្នាំ២០០០ ក៏បានក្លាយជាសួនសត្វ និងជាកន្លែងសង្គ្រោះសត្វព្រៃតែមួយ គត់នៅកម្ពុជា ។ យ៉ាងណាក៏ដោយបើតាមការលើក ឡើងរបស់រដ្ឋបាលព្រៃឈើគេរំពឹងថា នាពេលឆាប់ៗទីនេះ នឹងផ្លាស់ប្ដូរមុខមាត់ថ្មីទៅជាផ្ទះល្វែង អគារធំៗ ដូចជារមណីយដ្ឋានបឹងកក់ដែលរដ្ឋដោះដូរទៅឲ្យលោកឧកញ៉ា ឡៅ ម៉េងឃីន និងកោះឃ្លង់ដីសណ្ដរទន្លេបាសាក់ទៅឲ្យលោកឧកញ៉ា ពុង ខៀវសែ ធ្វើកោះពេជ្រ ដូច្នោះដែរ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«រស្មីសំពៅមាស | Rasmei Sampov Meas» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 099 75 66 65 | 096 95 59 334 | 088 75 66 655 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយ «រស្មីសំពៅមាស | Rasmei Sampov Meas» | ទូរស័ព្ទ៖ 099 75 66 65 | 096 95 59 334 | 088 75 66 655

អ៊ីម៉ែល៖ kealida1986@gmail.com

សហការផ្តល់ព័ត៌មាន៖ 099 75 66 65 | 096 95 59 334 | 088 75 66 655 | អ៊ីម៉ែល ៖ kealida1986@gmail.com