(ខេត្តតាកែវ) ៖ ពលរដ្ឋ ជាអាជីវករ ដែល មាន តូប លក់ដូរ ជាន់ ក្រោម នៃ ផ្សារណាត់ ក្រុង ដូន កែវ ខេត្តតា កែវ ជា ច្រើន នាក់ ថ្ងូរ ដូច ព្រាបបាន លើក ឡើង ប្រាប់ កោះ សន្តិភាព និងរស្មីសំពៅមាសថា ពួក គាត់ នៅ តែ មិន ទាន់ បាន ចូល លក់ដូរ ដូច ការ គ្រោងទុក ដែល លោកថៅកែ ផ្សារ កំណត់ ខណៈ មានការ ពន្យារ ពេល ពី មួយ ខែ ទៅ មួយ ខែ មួយ ដង ជា ពីរ ដងទៅ ហើយ ។
លោក ឡោ ជំនិត ប្រធាន វិនិយោគ ផ្សារណាត់ ធ្លាប់ បាន និយាយ កន្លង មក បញ្ជាក់ ថា ផ្សារណាត់ ថ្មី នេះ គឺ មាន ទំ ហំ ១៥ ម៉ែត្រ គុណ ៨០ កំពស់ ៣ ជាន់ និង មាន តូប ជាង ៤០០ តូប ដែល ត្រូវ ចំណាយ ពេល សាងសង់ ជាង មួយ ឆ្នាំ ដោយ ចាប់ផ្តើម បុក គ្រឹះ នៅ ថ្ងៃ ទី ១៨ ខែមីនា ឆ្នាំ ២០២១ ហើយ គ្រោង បញ្ចប់ ការ សាងសង់ ចុងឆ្នាំ ២០២២ ។
លោក បន្ថែម ថា ផ្សារណាត់ នេះ គ្រោង នឹង បញ្ចប់ ការ សាងសង់ មុន គម្រោង ហើយ សម្រាប់ ជាន់ ផ្ទាល់ ដី នៅ ដើមឆ្នាំ ២០២២ បងប្អូន អាជីវករ អាច ចូល មក លក់ដូរ បាន វិញ ជា ធម្មតា ។ ប៉ុន្តែ ជាក់ស្តែង លោក បាន ពន្យា រពេល ឲ្យ អាជីវករ ចូល លក់ម្តង នៅ ខែមេសា ម្តង នៅ ខែកក្កដា ឆ្នាំ ២០២២ តែ មក ដល់ ពេល នេះ ជាង ពាក់កណ្តាល ខែកញ្ញា ឆ្នាំ ២០២២ ទៅ ហើយ អាជីវករ ជាន់ ក្រោម នៅ តែ មិន អាច ចូល លក់ដូរ បាន ដដែល ។ សួរ ថា តើ ពេល ណា ទើប ក្រុម អាជីវករ ជាន់ ក្រោម ចូល លក់ដូរ បាន?
សូម បញ្ជាក់ ថា ផ្សារណាត់ ដែល ល្បី ថា និង ក្លាយជា ផ្សារ ទំនើប ទី មួយ ក្នុង ខេត្តតាកែវ គឺ មាន ទីតាំង ស្ថិត នៅ ភូមិ ១ សង្កាត់ រកា ក្នុង ក្រុង ដូន កែវ បាន ចាប់ ផ្តើមស្ថាបនា តាំងពី ថ្ងៃ ទី ១៨ ខែមីនា ឆ្នាំ ២០២១ គិតម ក ត្រឹម ថ្ងៃ ទី ២១ ខែកញ្ញា ឆ្នាំ ២០២២ នេះ គឺ មាន រយៈពេល ១៩ ខែ មក ហើយ នៅតែ ពន្យារ ពេល គឺ ទាញ យឺត ដូច ស្ករ កៅ ស៊ូ ទៅហើយ មិន ដឹង ពេល ណា ទើប អាជីវករ បាត់ កំហឹងទេ ព្រោះលុយ បាន ឱ្យចាយ មុន អស់ ហើយ ៕