ទាន់ហេតុការណ៍
ស្ងាត់ៗក្រុមហ៊ុន(PNT co.,ltd)របស់ឧកញ៉ា ឡេង ឬទ្ធី ចាប់ផ្តើមដាក់កម្មករឲ្យចូលកាប់បំផ្លាញព្រៃឡង់ ក្នុងខេត្តព្រះវិហារ ទៀតហើយ...»»»អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ ០៥នាក់ ទៅតុលាការ ពាក់ព័ន្ធករណី លួច និងប្រើប្រាស់គ្រឿងញៀន!»»»ក្រុមចោរឆក់យ៉ាងសកម្ម០៥នាក់ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ...»»»តើរាល់ថ្ងៃលោក រស់ ប៊ុនធឿន ដោះស្រាយរឿងអ្វីខ្លះជូនពលរដ្ឋក្នុងស្រុកអង្គរបូរី....»»»លោក ឡុង សុធន់ ត្រូវបានចៅក្រមអមសាលាដំបូងខេត្តក្រចេះសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន ០៣ឆ្នាំ និងបក្ខពួកផ្សេងទៀតពីបទ...»»»អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកស្រី អូន ស្រីពៅ !»»»មុខសញ្ញាជួញដូរ និង ប្រើប្រាស់គ្រឿងញៀនដុះស្លែក្បែរផ្សារនាគមាស ០៨នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឆ្មក់បង្រ្កាប និងឃាត់ខ្លួន បញ្ជូនទៅតុលាការ!»»»ដកតំណែងអភិបាលរងខេត្តកែប ដែលប្រើអំពើហិង្សា និងបៀតបៀនលើស្ត្រី ២នាក់...»»»តើការស្លាប់មនុស្សចំនួន៣នាក់ ករណីជីករណ្ដៅរ៉ែមាសខុសច្បាប់ក្នុងស្រុករវៀងខេត្តព្រះវិហារ អ្នកណាទទួលខុសត្រូវ ..?»»»ឯកឧត្តម រ័ត្ន ស៊្រាង ចុះផ្សព្វផ្សាយខ្លឹមសារ ១៨ចំណុច របស់សម្តេចតេជោ ហ៊ុន សែន នៅមូលដ្ឋានគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកកំពឹស!
0

មេគយចល័ត្នផ្លូវជាតិលេខ២ ក្បែររង្វង់មូលអូរចំបក់ ក្នុងក្រុងដូនកែវ ខេត្តតាកែវ និងលោកស៊ុនឆាយ មេគយខេត្តកំពុងតែធំក្លិនមិនល្អហើយ…

មេគយចល័ត្នផ្លូវជាតិលេខ២ ក្បែររង្វង់មូលអូរចំបក់ ក្នុងក្រុងដូនកែវ ខេត្តតាកែវ និងលោកស៊ុនឆាយ មេគយខេត្តកំពុងតែធំក្លិនមិនល្អហើយ…

(ខេត្តតាកែវ)៖ក្រុមឈ្មួញស៊ីឈ្នួលដឹកទំនិញគ្រាន់ចិញ្ចឹមជីវិតនិងក្រុមអាជីវករ ដែលដឹកទំនិញនិងយកទំនិញមកលក់បន្តពីរតាមច្រកនានាក្នុងខេត្តតាកែវបាននាំគ្នាត្អូញត្អែរថាពេលពួកគាត់ដឹកមកដល់ចំណុចគយចល័តជិតរង្វង់មូលអូរចំបក់ផ្លូវជាតិលេខ២ ត្រូវឈប់បង់លុយចំនួន ៦ ម៉ឺនរៀល ឬអាចច្រើនជាងនេះទៀតទៅតាមប្រភេទទំនិញតិចឬច្រើន ។

បើតាមប្រភពផ្សេងៗទៀតពីក្រុមអាជីវករដែលជាអ្នកដឹកទំនិញតាមម៉ូតូកែច្នៃ ក៏ដូចជាឡានសាំយ៉ុងដឹកទំនិញសំពេញសំពោងសុំមិនបញ្ចេញឈ្មោះបានអះអាងថាទំនិញដែលពួកគាត់បានដឹកយកមកពីច្រកទ្វារអន្តរជាតិភ្នំដិន បើទោះបីពួកគាត់នាំចូលទំនិញស្របច្បាប់បង់ពន្ធគយនៅច្រកព្រំដែនរួចហើយក៏ដោយក៏ជៀសមិនផុតពីត្រូវបង់លុយឲ្យក្រុមគយចល័តខេត្តតាកែវនោះដែរ។ ដែលជាហេតុធ្វើឲ្យពួកគាត់រកស៊ីស្ទើរគ្មានសល់ប្រាក់ចំណេញក្នុងមួយជើងៗ ហើយក្នុងមួយឡានត្រូវបង់លុយចាប់ពី ៦មុឺន ឡើងទៅ នេះបើតាមសម្ដីដែលអ្នកដឹកទំនិញត្រូវចូលបង់។

បញ្ហានេះជារឿងដែលលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនគួរមើលរំលងតទៅទៀតទេ ហើយត្រូវចាត់វិធានការទប់ស្កាត់ជាបន្ទាន់។ អំពើពុករលួយរបស់លោក មេគយចល័តខេត្តតាកែវ មានការឃុបឃិតជាប្រព័ន្ធជាពិសេសជាមួយលោក ស៊ុន ឆាយ មេគយខេត្តតាកែវ ដែលទើបតែប្រកាសកាន់តំណែងថ្មីៗតាមការអះអាងពីក្រុមឈ្មួញនិងអាជីវករមួយចំនួនដែលរងការគាបសង្កត់កាន់តែខ្លាំងពីក្រុមគយចល័ត ឈ្មួញនិងអាជីវករដែលនាំចូលទំនិញពីយួនតាមច្រកភ្នំដិននិងច្រករបៀងជាច្រើនទៀតបានឲ្យដឹងថា មួយរយៈពេលចុងក្រោយនេះក្រុមគយចល័តរបស់លោកមេកូលចល័ត ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងជាងមុនទៅទៀត។ រាល់ការបង់លុយរបស់ឈ្មួញអាជីវករនិងពលរដ្ឋដែលដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ២គឺមិនទទួលបានបង្កាន់ដៃឬវិក្កយបត្រត្រឹមត្រូវនោះឡើយ គឺយកលុយគ្រប់ចំនួនដាក់តែលើតុបរួចជាស្រេច។

ចំណែកឈ្មួញធំៗដឹកជញ្ជូនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុកបែរជាពួកគេមិនហ៊ានប៉ះពាល់ឡើយ ព្រោះខ្លាចប៉ះខ្សែអ្នកធំ ពាក់ព័ន្ធករណីខាងលើនេះអង្គភាពយើងមិនអាចទំនាក់ទំនងទៅលោកស៊ុន ឆាយ ប្រធានសាខាគយខេត្តតាកែវ និងលោកមេគយចល័តខេត្តតាកែវ ព្រោះគ្មានលេខទូរសព្ទទំនាក់ទំនង៕ អង្គភាពយើងខ្ញុំ រង់ចាំការបំភ្លឺពី លោក ស៊ុន ឆាយ និងលោកមេឃគយចល័តគ្រប់ពេលវេលារៀងរាល់ម៉ោងធ្វើការ ឬតាមលេខទូរសព្ទ 088 7566655/096 7566655/099 756665 !!!

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«រស្មីសំពៅមាស | Rasmei Sampov Meas» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 099 75 66 65 | 096 95 59 334 | 088 75 66 655 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយ «រស្មីសំពៅមាស | Rasmei Sampov Meas» | ទូរស័ព្ទ៖ 099 75 66 65 | 096 95 59 334 | 088 75 66 655

អ៊ីម៉ែល៖ kealida1986@gmail.com

សហការផ្តល់ព័ត៌មាន៖ 099 75 66 65 | 096 95 59 334 | 088 75 66 655 | អ៊ីម៉ែល ៖ kealida1986@gmail.com