ទាន់ហេតុការណ៍
ស្ងាត់ៗក្រុមហ៊ុន(PNT co.,ltd)របស់ឧកញ៉ា ឡេង ឬទ្ធី ចាប់ផ្តើមដាក់កម្មករឲ្យចូលកាប់បំផ្លាញព្រៃឡង់ ក្នុងខេត្តព្រះវិហារ ទៀតហើយ...»»»អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ ០៥នាក់ ទៅតុលាការ ពាក់ព័ន្ធករណី លួច និងប្រើប្រាស់គ្រឿងញៀន!»»»ក្រុមចោរឆក់យ៉ាងសកម្ម០៥នាក់ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ...»»»តើរាល់ថ្ងៃលោក រស់ ប៊ុនធឿន ដោះស្រាយរឿងអ្វីខ្លះជូនពលរដ្ឋក្នុងស្រុកអង្គរបូរី....»»»លោក ឡុង សុធន់ ត្រូវបានចៅក្រមអមសាលាដំបូងខេត្តក្រចេះសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន ០៣ឆ្នាំ និងបក្ខពួកផ្សេងទៀតពីបទ...»»»អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកស្រី អូន ស្រីពៅ !»»»មុខសញ្ញាជួញដូរ និង ប្រើប្រាស់គ្រឿងញៀនដុះស្លែក្បែរផ្សារនាគមាស ០៨នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឆ្មក់បង្រ្កាប និងឃាត់ខ្លួន បញ្ជូនទៅតុលាការ!»»»ដកតំណែងអភិបាលរងខេត្តកែប ដែលប្រើអំពើហិង្សា និងបៀតបៀនលើស្ត្រី ២នាក់...»»»តើការស្លាប់មនុស្សចំនួន៣នាក់ ករណីជីករណ្ដៅរ៉ែមាសខុសច្បាប់ក្នុងស្រុករវៀងខេត្តព្រះវិហារ អ្នកណាទទួលខុសត្រូវ ..?»»»ឯកឧត្តម រ័ត្ន ស៊្រាង ចុះផ្សព្វផ្សាយខ្លឹមសារ ១៨ចំណុច របស់សម្តេចតេជោ ហ៊ុន សែន នៅមូលដ្ឋានគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកកំពឹស!
0

ពិតជាថ្លើមធំមែន ល្បែងប្រជល់មាន់ដ៍ធំ ដំណើរការបើកភ្នាល់លេងយ៉ាងរំភើយ ដែលជ្រកក្រោមស្លាក Casino VIMARN 168 បែរជាអាជ្ញាធរខេត្ត កំពតអត់ហ៊ានធ្វើការបង្រ្កាប!!

ពិតជាថ្លើមធំមែន ល្បែងប្រជល់មាន់ដ៍ធំ ដំណើរការបើកភ្នាល់លេងយ៉ាងរំភើយ ដែលជ្រកក្រោមស្លាក Casino VIMARN 168 បែរជាអាជ្ញាធរខេត្ត កំពតអត់ហ៊ានធ្វើការបង្រ្កាប!!

(ខេត្តកំពត) ÷ ថ្ងៃទី ០៤ ខែ តុលា ធ្ឆ្នាំ ២០២២ មានទីតាំងប្រជល់មាន់និងអាប៉ោងកំពុងដំណើរការបើកភ្នាល់លេងមួយកន្លែងដែលជ្រកក្រោមស្លាក casino VIMARN 168 ស្ថិតនៅក្បែរច្រកព្រំដែនព្រែកចាកក្នុងឃុំ កំពង់ត្រាចស្រុកកំពង់ត្រាច ខេត្តកំពត ដោយគ្មានសមត្ថកិច្ចណាហ៊ានបង្រ្កាបឡើយ ឫមួយម្ចាស់បើកបទល្មើសមួយកន្លែងនេះបានផ្តល់លាភសក្ការៈប្រចាំខែទៅឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋតាមមូលដ្ឋានអស់ហើយទេដឹង បានជាមិនហ៊ានធ្វើការបង្រ្កាប បើកឱ្យប្រជាពលរដ្ឋខ្មែរចូលលេងដោយរលូនយ៉ាងនេះ។តាមប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋបានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងឲ្យបានដឹងថា មានទីតាំងបើកលេងល្បែងប្រជល់មាន់និង បៀ បើកភ្នាល់លេងនៅក្នុង casino VIMARN 168 គឺភាគច្រើនសុទ្ធតែជាភ្ញៀវខ្មែរចូលលេង ផ្ទុយពីច្បាប់អនុញ្ញាតឲ្យបើក Casino បងប្អូនពលរដ្ឋបានកាំគ្នាលើកឡើងថាល្បែងសុីសងគ្រប់ប្រភេទបានបិទអស់ហើយ។ចុះហេតុអ្វីបានជា ល្បែងស៊ីសង ប្រជល់មាន់មួយនេះបើកភ្នាល់លេងយ៉ាងរំភើយដោយមិនខ្លាចអាជ្ញាធរមូលដ្ឋានណាឡើយ។និងមិនខ្លាចបទបញ្ជារបស់សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន ដែលទើបតែចេញបទបញ្ជាឲ្យបង្ក្រាបរាល់ល្បែងស៊ីសងគ្រប់ប្រភេទទាំងអស់ទូទាំងប្រទេស។

បងប្អូនប្រជាពលរដ្ឋនាំគ្នាធ្វើការសំណូមពរមកដល់ ឯកឧត្តម ម៉ៅ ធនិនអភិបាល នៃគណអភិបាលខេត្តកំពត និង លោក ឧត្តមសេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការនគរបាលខេត្តកំពត និងពិសេសគណៈកម្មការបង្ក្រាបល្បែងស៊ីសងដែលសម្ដេចក្រឡាហោម ស ខេង ទើបតែបង្កើតថ្មី ដែលមានឯកឧត្តម សុខ ផល ជាប្រធានសូមមេត្តាមានចំណាត់ការផងទាន! តើលោកដឹងឬក៏លោកមិនដឹង ឬក៏មន្ត្រីមូលដ្ឋានមិនបានរាយការណ៍ជូនលោកឲ្យដឹង។
ដូច្នេះប្រជាពលរដ្ឋសូមសំណូមពរដល់ឯកឧត្តម សុខ ផល មេត្តា ចុះមកត្រួតពិនិត្យនៅទីតាំងបើកល្បែងប្រជល់មាន់និងនិងល្បែងជាច្រើនប្រភេទទៀតដែលបើកភ្នាល់លេងរៀងរាល់ថ្ងៃដែលស្ថិតនៅភូមិ ឃុំ ខាងលើនេះដើម្បីចាត់កម្លាំងជំនាញចុះធ្វើការបង្រ្កាបឲ្យខានតែបាន ព្រោះអាជ្ញាធរមូលដ្ឋានមិនហ៊ានធ្វើការបង្រ្កាបទេ។ហើយថ្មីៗនេះដែរ ប្រមុខរាជរដ្ឋាភិបាល បានដាក់បទបញ្ជាទៅឲ្យអភិបាលរាជធានីខេត្តបង្ក្រាបទាំងអស់រាល់ល្បែងសុីសងគ្រប់ប្រភេទបើនៅតែមានកន្លែងណាទៀតអាជ្ញាធរមានសមត្ថកិច្ចត្រូវតែធ្វើការបង្រ្កាបឲ្យខានតែបាន ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនិងដើម្បីអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ជូនដល់មន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ តែបើមិនបង្ក្រាបទេនៅតែបណ្ដោយឲ្យកើតមានតទៅទៀតអាជ្ញាធរមូលដ្ឋាននៅកន្លែងនោះត្រូវតែទទួលខុសត្រូវ៕អង្គភាពសារព័ត៌មានយើងខ្ញុំចុះផ្សាយរិះគន់ដើម្បីស្ថាបនាតែប៉ុណ្ណោះហើយនឹងរង់ចាំបកស្រាយរាល់ម៉ោងធ្វើការ 088 7566655

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«រស្មីសំពៅមាស | Rasmei Sampov Meas» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 099 75 66 65 | 096 95 59 334 | 088 75 66 655 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយ «រស្មីសំពៅមាស | Rasmei Sampov Meas» | ទូរស័ព្ទ៖ 099 75 66 65 | 096 95 59 334 | 088 75 66 655

អ៊ីម៉ែល៖ kealida1986@gmail.com

សហការផ្តល់ព័ត៌មាន៖ 099 75 66 65 | 096 95 59 334 | 088 75 66 655 | អ៊ីម៉ែល ៖ kealida1986@gmail.com