(ខេត្តតាកែវ)៖ នាព្រឹកថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម យស ណាសុី ប្រធានក្រុមប្រឹក្សាខេត្ត លោក ញ៉ែម ស្រស់ អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ បានអញ្ចើញជាអធិបតីក្នុង វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តតាកែវ ឆ្នាំទី៤ អាណត្តិទី៣ ឆ្នាំ២០២២ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក ឌឹម គឹមសាន អភិបាលស្រុកព្រៃកប្បាស លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់ទាំងបីប្រភេទ មន្រ្តីរដ្ឋបាលចំណុះរដ្ឋបាលស្រុក លោកមេឃុំ គ្រប់ឃុំលោកមេភូមិ និងអ្នកពាក់ព័ន្ធប្រមាណ291នាក់ ដែលបានរៀបចំឡើងក្នុងបរិវេណវត្តធម្មវិន័យ ក្នុងឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ៕