ទាន់ហេតុការណ៍
ស្ងាត់ៗក្រុមហ៊ុន(PNT co.,ltd)របស់ឧកញ៉ា ឡេង ឬទ្ធី ចាប់ផ្តើមដាក់កម្មករឲ្យចូលកាប់បំផ្លាញព្រៃឡង់ ក្នុងខេត្តព្រះវិហារ ទៀតហើយ...»»»អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ ០៥នាក់ ទៅតុលាការ ពាក់ព័ន្ធករណី លួច និងប្រើប្រាស់គ្រឿងញៀន!»»»ក្រុមចោរឆក់យ៉ាងសកម្ម០៥នាក់ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ...»»»តើរាល់ថ្ងៃលោក រស់ ប៊ុនធឿន ដោះស្រាយរឿងអ្វីខ្លះជូនពលរដ្ឋក្នុងស្រុកអង្គរបូរី....»»»លោក ឡុង សុធន់ ត្រូវបានចៅក្រមអមសាលាដំបូងខេត្តក្រចេះសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន ០៣ឆ្នាំ និងបក្ខពួកផ្សេងទៀតពីបទ...»»»អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកស្រី អូន ស្រីពៅ !»»»មុខសញ្ញាជួញដូរ និង ប្រើប្រាស់គ្រឿងញៀនដុះស្លែក្បែរផ្សារនាគមាស ០៨នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឆ្មក់បង្រ្កាប និងឃាត់ខ្លួន បញ្ជូនទៅតុលាការ!»»»ដកតំណែងអភិបាលរងខេត្តកែប ដែលប្រើអំពើហិង្សា និងបៀតបៀនលើស្ត្រី ២នាក់...»»»តើការស្លាប់មនុស្សចំនួន៣នាក់ ករណីជីករណ្ដៅរ៉ែមាសខុសច្បាប់ក្នុងស្រុករវៀងខេត្តព្រះវិហារ អ្នកណាទទួលខុសត្រូវ ..?»»»ឯកឧត្តម រ័ត្ន ស៊្រាង ចុះផ្សព្វផ្សាយខ្លឹមសារ ១៨ចំណុច របស់សម្តេចតេជោ ហ៊ុន សែន នៅមូលដ្ឋានគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកកំពឹស!
0

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរលួចកាច់កម៉ូតូយ៉ាងសកម្ម ម្នាក់ ទៅតុលាការ!

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរលួចកាច់កម៉ូតូយ៉ាងសកម្ម ម្នាក់ ទៅតុលាការ!

នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០១នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (លួចកាច់កម៉ូតូ)។

ជនសង្ស័យឈ្មោះ ណុប រាត្រី ហៅ ត្រី ភេទ ប្រុស អាយុ ៣១ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ចំនុចផ្ទះជួលលេខ ០៧៩ ផ្លូវលំ ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជនសង្ស័យនេះ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ ចុះស្រាវជ្រាវ និងឃាត់ខ្លួនបានកាលពីវេលាម៉ោង០៨និង០០នាទីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ នៅចំណុចផ្ទះជួលជនរបស់ជនសង្ស័យខាងលើ។ ដោយចាប់យកវត្ថុតាង ៖ ម៉ូតូចំនួន០៣គ្រឿង (ម៉ាក Honda Click ពណ៌ស ពាក់ស្លាកលេខ ពោធិ៍សាត់ 1L-6963, ម៉ាក Honda wave Blade ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AL-0620, និង ម៉ាក Honda cub ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ.ព ១-៥៧៧៧), សោរាងអក្សរតេចំនួន០៣ដើម និងសម្ភារៈសម្រាប់ធ្វើសកម្មភាពមួយចំនួន។

ក្រោយពីធ្វើការឆែកឆេរក្នុងបន្ទប់ជួល កម្លាំងជំនាញអាវុធហត្ថខណ្ឌច្បារអំពៅ ថែមទាំងរកឃើញមានរក្សាទុក ម្សៅក្រាមពណ៌សថ្លា ចំនួន០២ កញ្ចប់ថងតូច, ថង់សម្រាប់វេចខ្ចប់សារធាតុញៀនចំនួន០១កញ្ចប់ ព្រមទាំងសម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត។

ក្រោមវិធានការជំនាញជនសង្ស័យខាងលើបានសារភាពឲ្យដឹងថា ខ្លួនពិតជាមុខសញ្ញាធ្លាប់បានធ្វើសកម្មភាពលួចកាច់កម៉ូតូជាច្រើនលើក ពិតប្រាកដមែន ហើយក៏ជាមុខសញ្ញាជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«រស្មីសំពៅមាស | Rasmei Sampov Meas» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 099 75 66 65 | 096 95 59 334 | 088 75 66 655 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយ «រស្មីសំពៅមាស | Rasmei Sampov Meas» | ទូរស័ព្ទ៖ 099 75 66 65 | 096 95 59 334 | 088 75 66 655

អ៊ីម៉ែល៖ kealida1986@gmail.com

សហការផ្តល់ព័ត៌មាន៖ 099 75 66 65 | 096 95 59 334 | 088 75 66 655 | អ៊ីម៉ែល ៖ kealida1986@gmail.com