ទាន់ហេតុការណ៍
ស្ងាត់ៗក្រុមហ៊ុន(PNT co.,ltd)របស់ឧកញ៉ា ឡេង ឬទ្ធី ចាប់ផ្តើមដាក់កម្មករឲ្យចូលកាប់បំផ្លាញព្រៃឡង់ ក្នុងខេត្តព្រះវិហារ ទៀតហើយ...»»»អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ ០៥នាក់ ទៅតុលាការ ពាក់ព័ន្ធករណី លួច និងប្រើប្រាស់គ្រឿងញៀន!»»»ក្រុមចោរឆក់យ៉ាងសកម្ម០៥នាក់ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ...»»»តើរាល់ថ្ងៃលោក រស់ ប៊ុនធឿន ដោះស្រាយរឿងអ្វីខ្លះជូនពលរដ្ឋក្នុងស្រុកអង្គរបូរី....»»»លោក ឡុង សុធន់ ត្រូវបានចៅក្រមអមសាលាដំបូងខេត្តក្រចេះសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន ០៣ឆ្នាំ និងបក្ខពួកផ្សេងទៀតពីបទ...»»»អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកស្រី អូន ស្រីពៅ !»»»មុខសញ្ញាជួញដូរ និង ប្រើប្រាស់គ្រឿងញៀនដុះស្លែក្បែរផ្សារនាគមាស ០៨នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឆ្មក់បង្រ្កាប និងឃាត់ខ្លួន បញ្ជូនទៅតុលាការ!»»»ដកតំណែងអភិបាលរងខេត្តកែប ដែលប្រើអំពើហិង្សា និងបៀតបៀនលើស្ត្រី ២នាក់...»»»តើការស្លាប់មនុស្សចំនួន៣នាក់ ករណីជីករណ្ដៅរ៉ែមាសខុសច្បាប់ក្នុងស្រុករវៀងខេត្តព្រះវិហារ អ្នកណាទទួលខុសត្រូវ ..?»»»ឯកឧត្តម រ័ត្ន ស៊្រាង ចុះផ្សព្វផ្សាយខ្លឹមសារ ១៨ចំណុច របស់សម្តេចតេជោ ហ៊ុន សែន នៅមូលដ្ឋានគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកកំពឹស!
0

លោក ឡុង សុធន់ ត្រូវបានចៅក្រមអមសាលាដំបូងខេត្តក្រចេះសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន ០៣ឆ្នាំ និងបក្ខពួកផ្សេងទៀតពីបទ…

លោក ឡុង សុធន់ ត្រូវបានចៅក្រមអមសាលាដំបូងខេត្តក្រចេះសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន ០៣ឆ្នាំ និងបក្ខពួកផ្សេងទៀតពីបទ…

(ខេត្តក្រចេះ)៖ ក្រោយពីមានការប្តឹងពីដើមបណ្តឹងឈ្មោះ ឡាំ យូអ័រ ភេទស្រី អាយុ ២៤ឆ្នាំ រស់នៅភូមិអាជេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះបានប្តឹងឈ្មោះ ឡុង សុធន់ និងបក្សពួក ហើយត្រូវបានលោក គុយ ពិទូ ចៅក្រមជំនុំជម្រះសម្រេចផ្តន្ទាទោសជនជាប់ចោទដូចខាងក្រោយ៖

ក.ឈ្មោះ ឡុង សុធន់ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មានអត្តសញ្ញាណសញ្ជាតិ ដាក់ពន្ធនាគារកំណត់រយៈពេល០៣(បី)ឆ្នាំ
ពីបទ អ្នកផ្តើមគំនិតក្នុងបទអំពើលួច និងបទ ធ្វើឲ្យខូចខាតដោយចេតនា(មានស្ថានទម្ងន់ទោស) ប្រព្រឹត្តនៅភូមិ អាជេន ឃ៉ំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នា២០២១ ជាបទល្មើសជាក់ចែង និងផ្តន្ទាទោស។

ខ.ឈ្មោះ គិន វិនហេង ហៅ យុន វិសាល ភេទ ប្រុស អាយុ៤១ឆ្នាំ ជាជនជាតិខ្មែរ ដាក់ពន្ធនាគារកំណត់រយៈពេលចំនួន ០២ឆ្នាំ(ពីរឆ្នាំ) និង០៦ខែ(ប្រាំមួយខែ)។

គ.ឈ្មោះ អ៊ុក អាត ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ ដាក់ពន្ធនាគារកំណត់០២(ពីរឆ្នាំ)០៦ខែ(ប្រាំមួយខែ)។
ពីបទអំពើលួច និងបទធ្វើឲ្យខូចខាតដោយចេតនា(មានស្ថានទម្ងន់ទោស)ប្រព្រឹត្តនៅភូមិអាជេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ កាលពីថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២១ ជាបទល្មើសចែង និងផ្តន្ទាទោសតាមមាត្រា ៣៥៣ មាត្រា ៣៥៤ និង មាត្រា៤១១ ចំណុច១ ចំណុច២ នៃក្រមព្រហ្មទណ្ឌ។

២.ឲ្យឈ្មោះ ឡុង សុធន់ ភេទប្រុស,ឈ្មោះ គិន វិសាល ហៅ ឈុន វិសាល និងឈ្មោះ អ៊ុក អាត រួមគ្នាសងសំណងរដ្ឋប្បវេណីជាទឹកប្រាក់ចំនួន ២០,០០០,០០០៛(ម្ភៃលានរៀល) ទៅដើមបណ្តឹងរដ្ឋប្បវេណី ឈ្មោះ ឡាំ យូអ័រ។

សាលក្រមនេះជនុំជម្រះជាសាធារណៈនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ចំពោះមុខជនជាប់ចោទ និងដើមបណ្តឹងរដ្ឋប្បវេណី និង ប្រកាសជាសាធារណៈនៅថ្ងៃ១៧ ខែវិច្ឆិកា ឆ្នាំ២០២២។
ក្រោយពីបានប្រកាសសាលក្រមខាងលើ បើតាមការឲ្យដឹងពីមេធាវីដើមបណ្តឹងឈ្មោះ ឡាំ យូអ័រ បានឲ្យថាពេលនេះភាគីខាងជនជាប់ចោទបានប្តឹងសាលទុក សេចក្តីសម្រេចរបស់ចៅក្រមជំនុំជម្រះ យូ ពិទូ ទៅសាលាឧទ្ធរណ៍តំបន់ត្បូងឃ្មុំជាបន្ត។ ដោយពេលនេះនៅមិនទាន់ដឹងថាមានចំណាត់ការអ្វីបន្តពីសាលាឧទ្ធរណ៍នោះទេ។

សូមរំលឹកផងដែរថាកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ឈ្មោះ ឡាំ យូអ័រ អាយុ២៤ឆ្នាំ មានទីលំនៅភូមិអាជេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។បានដាក់ពាក្យបណ្តឹងទៅអយ្យការអមសាលាដំបូងខេត្តក្រចេះ ដោយមានកម្មវត្ថុៈ ប្តឹងជនជាប់ចោទខាងលើពីបទៈ ធ្វើឲ្យខូចខាតដោយចេតនា និងបទលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តកាលពីថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២១ នៅចំនុចភូមិ ឃុំខាងលើ។ ហើយកន្លងមក ស្ត្រីរងគ្រោះ ឡាំ យូអ័រ ក៏បានស្កាត់ទៅសុំកិច្ចអន្តរាគមន៍ពីឯកឧត្តម លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រីផងដែរ។

ជុំវិញករណីនេះភ្នាក់ងារសារព័ត៌មានរបស់យើង នឹងរងចាំតាមដានបន្ថែមទៀត ដោយករណីនេះក៏ត្រូវបានរដ្ឋបាលខេត្តក្រចេះកំពុងធ្វើការសម្របសម្រួលផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«រស្មីសំពៅមាស | Rasmei Sampov Meas» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 099 75 66 65 | 096 95 59 334 | 088 75 66 655 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយ «រស្មីសំពៅមាស | Rasmei Sampov Meas» | ទូរស័ព្ទ៖ 099 75 66 65 | 096 95 59 334 | 088 75 66 655

អ៊ីម៉ែល៖ kealida1986@gmail.com

សហការផ្តល់ព័ត៌មាន៖ 099 75 66 65 | 096 95 59 334 | 088 75 66 655 | អ៊ីម៉ែល ៖ kealida1986@gmail.com