ទាន់ហេតុការណ៍
អ្នកសារព័ត៌មានប្រមាណ៣០នាក់ត្រូវបានហាមឃាត់មិនឲ្យចូលយកព័ត៌មានក្នុងពិធីប្រកាសតែងតាំងស្នងការនគរបាលខេត្តសៀមរាប...»»»ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ »»»រណ្ដៅដីលោកអ៊ុក រដ្ឋា កំពុងបង្កហានិភ័យប៉ះពាល់ដល់សុខមាភាពប្រជាពលរដ្ឋនៅឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល...»»»នៅព្រឹកថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ «តេជោសែនកោះធំ» ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល»»»នាព្រឹកថ្ងៃអង្គារ ទី១២ មីនា ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជេីញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់4F ដំណាក់កាលទី១ និងសំណេះសំណាលជាមួយបងប្អូនកម្មករ វិស្វករ និងក្រុមជំនាញដែលកំពុងបម្រេីការនៃការសាងសង់»»»ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិឧទ្ទេសបណ្ឌិត ប៉ុល សារឿន ទីប្រឹក្សារាជរដ្ឋាភិបាល និងលោកជំទាវ បានអញ្ជើញកាត់ឬសសីមាព្រះវិហារ វត្តអង្គជុំ (ហៅ វត្តកំហែង) និងសម្ពោធសមិទ្ធផលនានា ស្ថិតក្នុងឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ចំណាយកសាងជិត ៦០ម៉ឺនដុល្លារ»»»លោកឧត្តមសេនីយ៍ត្រី សេង មហា អញ្ជើញប្រកាសតែងតាំង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង...»»»ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញបំណងពង្រីកកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខជាមួយទីម័រខាងកើត»»»ក្រសួងពាណិជ្ជកម្ម សហការរៀបចំវគ្គផ្សព្វផ្សាយ «ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ» នៅសាលាប៊ែលធីអន្តរជាតិ ...»»»លោក អ៊ូច ភា អភិបាលខេត្ត បានអញ្ជើញបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ...
0

ស្ងាត់ៗក្រុមហ៊ុន(PNT co.,ltd)របស់ឧកញ៉ា ឡេង ឬទ្ធី ចាប់ផ្តើមដាក់កម្មករឲ្យចូលកាប់បំផ្លាញព្រៃឡង់ ក្នុងខេត្តព្រះវិហារ ទៀតហើយ…

ស្ងាត់ៗក្រុមហ៊ុន(PNT co.,ltd)របស់ឧកញ៉ា ឡេង ឬទ្ធី ចាប់ផ្តើមដាក់កម្មករឲ្យចូលកាប់បំផ្លាញព្រៃឡង់ ក្នុងខេត្តព្រះវិហារ ទៀតហើយ…

(ព្រះវិហារ)៖ សកម្មជនព្រៃឈើ និងបណ្តាញសហគមន៍ព្រៃឡង់ បានរកឃើញថាក្រុមហ៊ុន(PNT co.,ltd)របស់ឧកញ៉ា ឡេង ឬទ្ធី ដែលមានទីតាំងស្ថិតនៅក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះ វិហារ បាននិងកំពុងសម្រុកពង្រាយហ្វូងកម្មករជាច្រើនក្រុម ចូលទៅកាប់ឈើក្នុងតំបន់ស្នូលនៃព្រឡង់ ជាច្រើនទីតាំង ហើយដឹកចូលក្នុងបរិវេណក្រុមហ៊ុន ហើយបំលែងជាឈើស្របច្បាប់ ក្រោមការគប់គិតពីមន្ត្រីជំនាញពាក់ព័ន្ធ យ៉ាងរលូន ?

បើតាមរបាយការពីបណ្តញសហគមន៍ព្រឡង់បានបញ្ជាក់ថា ចាប់ពីថ្ងៃទីមិនាឆ្នាំ2023នេះ ក្រុមសកម្មជនព្រៃឈើ និងបណ្តាញសហគមន៍ព្រៃឡង់ បានឆ្មក់ធ្វើសកម្មភាពចុះល្បាតព្រៃ ប្រទះ ឃើញហ្វូងកម្មករជាច្រើនក្រុមកំពុងសម្រុកកាប់និងអារច្រៀកឈើ ជាប្រភេទឈើឡាំង និងប្រភេទឈើគ្រឿងផ្ទះ ជាច្រើនទីតាំងរួមមានៈ ចំណុច បុស្សរាំង, ជ្រាប់ក្បាលដំរី, ស្រែកណ្ដាល, អូរអាចម៍ដែក, ភូមិចាស់, ភ្នំចោទ, ប្រាសាទគោល, ព្រៃស្រឡៅ, និងចំណុចស្រែតាង៉ុត។ ឈើទាំងនោះត្រូវបានក្រុមជនល្មើសដឹកចូលទៅលក់ឲ្យក្រុមហ៊ុន(PNT co.,ltd) ហើយបំលែងជាឈើស្របច្បាប់ ដឹកតាមរថយន្តយីឌុប ទៅលក់នៅទីក្រុងភ្នំពេញ និងមួយចំនួនទៀតចែកចាយតាមដេប៉ូឈើនានាក្នុងប្រទេសកម្ពុជា។

សមាជិកបណ្តាញសហគមន៍ព្រៃឡង់ បានប្រាប់សារព័ត៌មានតាមឲ្យដឹងថា ក្នុងខែមិនានេះសកម្មភាពចុះល្បាតព្រៃឡង់ ក្រុមការងាររបស់លោកបានរកឃើញក្រុមអ្នកកាប់បំផ្លាញព្រៃឈើជាច្រើនក្រុម បោះជំរំលួចកាប់ឈើនិងអាច្រៀកឈើជាច្រើនទីតាំងដូចរបាយការណ៍ខាងលើ។ លោក បានបន្តថា លោកបានសាកសួរក្រុមអ្នកកាប់ឈើទាំងនោះ ដោយពួកគេអះអាងថា ដឹកយកទៅលក់ឲ្យក្រុមហ៊ុនPNTរបស់ឧកញ៉ា ឡេង ឬទ្ធី។ ក្នុងសកម្មភាពចុះល្បាតនេះលោក បន្ថែមថា បណ្តាញសហគមន៍ព្រៃឡង់ ប្រទះឃើញក្រុមអ្នកកាប់ឈើ បានប្រើប្រាស់គោយន្តកន្ត្រៃយ៍ជាច្រើនគ្រឿង ជាមធ្យោបាយដឹកជញ្ជូនឈើចេញពីព្រៃឡង់យ៉ាងសកម្ម ចូលទៅលក់ឲ្យក្រុមហ៊ុនPNT ហើយខាងក្រុមហ៊ុនបានប្រើប្រាស់រថយន្តប្រភេទអារ៉េវប៉ាកុងជាច្រើនគ្រឿងសម្រាប់ដឹក ជញ្ញូនឈើដែលគេប្រមូលទិញបាន ចូលទៅក្នុងតំបន់រោងចក្រកែច្នៃឈើ ហើយបំលែងឈើខុសច្បាប់ទាំងនោះ ជាឈើស្របច្បាប់។ លោកបន្តថា ឈើជាច្រើនប្រភេទដែលជនល្មើសកាប់អារច្រៀក ដឹកជញ្ជូនចេញពីព្រៃឡង់ ភាគច្រើនមុខកាត់ធំៗ ចាប់ពី ០,៤០ម៉ែត្រ ដល់១,១០ម៉ែត្រ ជាប្រភេទដើមឈើទាល ស្រឡៅ ពពេល គគី ត្រាច ដួងចែម ផ្ដៀក លំបោរ ស្ទៀងជាដើម។

លោក លើកឡើងថា ការកាប់បំផ្លាញព្រៃឡងក្នុងតំបន់ស្នូល គឺជនល្មើសទំនងបានគប់គិតជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេសមន្ត្រីបរិស្ថាន ដែលមានកត្វកិច្ចសំខាន់ជាងគេក្នុងការការពារនិងអភិរក្សព្រៃឡង់នេះតែម្តង។ លោកបន្តថា បច្ចុប្បន្នក្រុមសកម្មជនព្រៃឈើក៏ដូចជា ក្រុមបណ្តាញសហគមន៍ព្រៃឡង់ដែលជាអ្នកស្រឡាញ់ធនធានធម្មជាតិ មានលំបាកក្នុងការសហការជាមួយមន្ត្រីអនុរក្សបរិស្ថាន អ្នកខ្លះត្រូវបានរងការធ្វើទុក្ខបុកម្នេញ ត្រូវគេចាប់ខ្លួនបញ្ជូនទៅតុលាការក៏មានហូរហែ ជាពិសេសត្រូវបានមន្ត្រីក្រសួងបរិស្ថានចោទប្រកាន់ថា ជាក្រុមឧទ្ទាមថែមទៀតផង៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«រស្មីសំពៅមាស | Rasmei Sampov Meas» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 099 75 66 65 | 096 95 59 334 | 088 75 66 655 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយ «រស្មីសំពៅមាស | Rasmei Sampov Meas» | ទូរស័ព្ទ៖ 099 75 66 65 | 096 95 59 334 | 088 75 66 655

អ៊ីម៉ែល៖ kealida1986@gmail.com

សហការផ្តល់ព័ត៌មាន៖ 099 75 66 65 | 096 95 59 334 | 088 75 66 655 | អ៊ីម៉ែល ៖ kealida1986@gmail.com