ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី សេង មហា អញ្ជើញប្រកាសតែងតាំង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង...»»»ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញបំណងពង្រីកកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខជាមួយទីម័រខាងកើត»»»ក្រសួងពាណិជ្ជកម្ម សហការរៀបចំវគ្គផ្សព្វផ្សាយ «ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ» នៅសាលាប៊ែលធីអន្តរជាតិ ...»»»លោក អ៊ូច ភា អភិបាលខេត្ត បានអញ្ជើញបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ...»»»ករណីហិង្សាព្រួតគ្នា៣វៃមួយ!ចុងក្រោយភាគីជនរងគ្រោះក្លាយជាជនសង្ស័យទៅវិញ...»»»ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ការចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម គឺជាកិច្ចការដ៏មានសារៈសំខាន់មួយក្នុងការរួមចំណែកលើកកម្ពស់អភិបាលកិច្ចល្អ !!!»»»ជនរងគ្រោះស្នើសុំឱ្យអាជ្ញាធរជួយស្វែងរកជនល្មើសយកមកផ្ដន្ទាទោសពាក់ព័ន្ធការឆបោកតាមប្រព័ន្ធអនឡាញ...»»»ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៦ ឈានចូល ៤៧ឆ្នាំ!»»»ក្នុងថ្ងៃកាន់បិណ្ឌវេនទី១២!!!ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃចំនួន០២វត្ត ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ!»»»លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតអបអរសាទរ និងគោរពជូនពរឯកឧត្តម ជីវ កេង ក្នុងឱកាសត្រូវបានតែងតាំង ជាប្រធានតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា
0

ជនសង្ស័យ០៥នាក់ ពាក់ព័ន្ធករណីលួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

ជនសង្ស័យ០៥នាក់ ពាក់ព័ន្ធករណីលួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

កាលពីវេលាម៉ោង ១៩ និង ៣០នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ មានករណីជនសង្ស័យមួយក្រុមបានចូលលួចសម្ភារមួយចំនួននៅក្នុងដីឡូតិ៍មួយកន្លែង នៅចំណុចភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ បន្ទាប់ពីទទួលបានបណ្តឹងផ្ទាល់មាត់របស់ជនរងគ្រោះ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានចុះដល់ទីតាំងកើតហេតុធ្វើការឃាត់ខ្លួនជាក់ស្តែងបានជនសង្ស័យចំនួន០៥នាក់ និងចាប់យកវត្ថុតាងសម្ភារសម្រាប់ធ្វើសកម្មភាពមួយចំនួនផងដែរ។ ជនទាំង០៥នាក់ រួមមាន ៖

១-ឈ្មោះ សៅ សិលា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ ជាងសំណង់ ។

២-ឈ្មោះ សៅ ហ៊ុយ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដ។

៣-ឈ្មោះ ហ៊ុយ រតនៈ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ ជាងសំណង់។

៤-ឈ្មោះ នៅ ចាន់នី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ មិនពិតប្រាកដ។

៥-ឈ្មោះ សម្បត្តិ សាវេត ហៅ ខ្មៅ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ។

ក្រោយពេលស្តាប់ចម្លើយជនសង្ស័យទាំង០៥នាក់ បានសារភាពឲ្យដឹងដូចគ្នាថា ពួកខ្លួនពិតជាធ្លាប់បានធ្វើសកម្មភាពលួចជាច្រើនលើកនូវសម្ភារ សំណង់ និងសម្ភារមួយទៀត នៅចំណុចដីឡូតិ៍ខាងលើ ពិតប្រាកដមែន និងធ្លាប់លួចសម្ភារសំណង់នៅក្នុងការដ្ឋានសាងសង់ស្ពានអាកាសក្បាលថ្នល់ថែមទៀតផង ហើយពួកខ្លួនក៏ជាមុខសញ្ញាប្រើប្រាស់សារធាតុញៀនយ៉ាងសកម្មផងដែរ។ ចំណែកឯជនសង្ស័យឈ្មោះ សៅ ហ៊ុយ បានឲ្យដឹងទៀតថា កន្លងមកខ្លួនធ្លាប់ជាប់ពន្ធនាគារចំនួន១ឆ្នាំ ពាក់ព័ន្ធករណីហិង្សា។

បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«រស្មីសំពៅមាស | Rasmei Sampov Meas» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 099 75 66 65 | 096 95 59 334 | 088 75 66 655 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយ «រស្មីសំពៅមាស | Rasmei Sampov Meas» | ទូរស័ព្ទ៖ 099 75 66 65 | 096 95 59 334 | 088 75 66 655

អ៊ីម៉ែល៖ kealida1986@gmail.com

សហការផ្តល់ព័ត៌មាន៖ 099 75 66 65 | 096 95 59 334 | 088 75 66 655 | អ៊ីម៉ែល ៖ kealida1986@gmail.com