ទាន់ហេតុការណ៍
សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ អាកាសយានិក​ចំនួន ២ រូប ដែល​បាន​បាត់​ការទាក់ទង​អស់​រយៈពេល ១២ ថ្ងៃ មកទល់ពេលនេះ គឺ​មិន​មាន​មួយ​វិនាទី​ណា ត្រូវបាន​បំភ្លេច​នោះ​ទ្បើយ​»»»​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ថ្លែង​សារ​ពិសេស ពាក់ព័ន្ធ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) កម្ពុជា ឡាវ វៀតណាម​»»»ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈសព្វព្រះហឫទ័យស្ដេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងប្រារព្ធពិធី"រុក្ខទិវា"លើកទី ២៩»»»ពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីក្នុងការបើកការដ្ឋានសាងសង់ ព្រែកជីក " ហ្វូណនតេជោ " នៅទីបរិវេណភ្នំដា...»»»ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជឿជាក់ថាអភិបាលខេត្តថ្មី មន្ត្រី និងពលរដ្ឋក្នុងខេត្តព្រះសីហនុ នឹងរួមគ្នាជាកម្លាំងទាក់ទាញវិនិយោគ និងទេសចរណ៍ កាន់តែច្រើនថែមទៀត...»»»ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដល់គោលការណ៍គន្លឹះ និងណែនាំដល់អភិបាលខេត្តកំពង់ស្ពឺថ្មី ដាច់ខាតកុំឱ្យមានការផ្សព្វផ្សាយល្បែងសុីសងតាមទីសាធារណៈ»»»ក្រុមហ៊ុនលក់គ្រឿងបន្លាស់រថយន្តប្ដឹងអតីតបុគ្គលិកម្នាក់ទៅកាន់តុលាការពីបទ:រំលោភលើទំនុកចិត្តពិសេស ដោយអភិបាល...»»»មេធាវីតំណាងឲ្យកូនតុងទីន៤នាក់ បានចេញលិខិតជូនដំណឹងមួយច្បាប់ប្រគល់ជូន លោកស្រី កាន់ សុខលៀប  រឿងជំពាក់ចំនួន ៩០៥០ ដុល្លារ អាមេរិក!»»»អ្នកកាសែតឡាយរឿងបទល្មើសព្រៃឈើភ្លែត លោក តុប កក្កដាប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ ប្ដឹងឱ្យចាប់ឃុំខ្លួនភ្លាមៗ...»»»លោក ឯម សុខសុវណ្ណ មេដឹកនាំគណបក្សដេីម្បីកម្ពុជា មានសញ្ញាសម្គាល់រូប [ញញួរ] ត្រូវបានក្រសួងមហាផ្ទៃចុះបញ្ជីជាផ្លូវការ...
0

អ្នកសារព័ត៌មានប្រមាណ៣០នាក់ត្រូវបានហាមឃាត់មិនឲ្យចូលយកព័ត៌មានក្នុងពិធីប្រកាសតែងតាំងស្នងការនគរបាលខេត្តសៀមរាប…

អ្នកសារព័ត៌មានប្រមាណ៣០នាក់ត្រូវបានហាមឃាត់មិនឲ្យចូលយកព័ត៌មានក្នុងពិធីប្រកាសតែងតាំងស្នងការនគរបាលខេត្តសៀមរាប…

(ខេត្តសៀមរាប)៖ ក្នុងពិធីប្រកាសតែងតាំងស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្នុងរដ្ឋបាលខេត្ត គឺមិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានចូលយកព័ត៌មាននោះទេ ដោយអះអាងថា គ្មាននៅក្នុងបញ្ជីវត្តមាន។

មន្ត្រីរដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា នៅក្នុងពិធីប្រកាសតែងតាំងស្នងការនគរបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ គឺមិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានចូលយកព័ត៌មានច្រើនពេកនោះទេ គឺពួកគាត់ឲ្យចូលតែទៅតាមតារាងឈ្មោះក្នុងបញ្ជីវត្តមានដែលរៀបចំឡើងដោយរដ្ឋបាលខេត្តសៀមរាប តែប៉ុណ្ណោះ។

ជុំវិញការបិទមិនឲ្យអ្នកសារព័ត៌មានចូលយកព័ត៌មាននៅក្នុងពិធីប្រកាសតែងតាំងស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នេះដែរ ក្រុមអ្នកសារព័ត៌មានប្រមាណជិត៣០នាក់បានសំដែងការមិនសប្បាយចិត្ត ដោយលើកឡើងថា ការធ្វើបែបនេះ ហាក់បីដូចជាបិទសិទ្ធិសេរីភាពលើអ្នកសារព័ត៌មាន ព្រោះទីតាំងរដ្ឋបាលខេត្តជាកន្លែងសាធារណៈរបស់រដ្ឋហេតុអីមិនឱ្យអ្នកសារព័ត៌មានចូលទៅយកព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ត្រូវបានផ្ទេរមកកាន់ជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ ពិធីប្រកាសចូលកាន់តំណែងធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែមេសា ក្រោមអធិបភាពនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការជាច្រើននាក់ក្នុងខេត្តសៀមរាបផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«រស្មីសំពៅមាស | Rasmei Sampov Meas» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 099 75 66 65 | 096 95 59 334 | 088 75 66 655 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយ «រស្មីសំពៅមាស | Rasmei Sampov Meas» | ទូរស័ព្ទ៖ 099 75 66 65 | 096 95 59 334 | 088 75 66 655

អ៊ីម៉ែល៖ kealida1986@gmail.com

សហការផ្តល់ព័ត៌មាន៖ 099 75 66 65 | 096 95 59 334 | 088 75 66 655 | អ៊ីម៉ែល ៖ kealida1986@gmail.com