ទាន់ហេតុការណ៍
សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ អាកាសយានិក​ចំនួន ២ រូប ដែល​បាន​បាត់​ការទាក់ទង​អស់​រយៈពេល ១២ ថ្ងៃ មកទល់ពេលនេះ គឺ​មិន​មាន​មួយ​វិនាទី​ណា ត្រូវបាន​បំភ្លេច​នោះ​ទ្បើយ​»»»​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ថ្លែង​សារ​ពិសេស ពាក់ព័ន្ធ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) កម្ពុជា ឡាវ វៀតណាម​»»»ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈសព្វព្រះហឫទ័យស្ដេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងប្រារព្ធពិធី"រុក្ខទិវា"លើកទី ២៩»»»ពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីក្នុងការបើកការដ្ឋានសាងសង់ ព្រែកជីក " ហ្វូណនតេជោ " នៅទីបរិវេណភ្នំដា...»»»ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជឿជាក់ថាអភិបាលខេត្តថ្មី មន្ត្រី និងពលរដ្ឋក្នុងខេត្តព្រះសីហនុ នឹងរួមគ្នាជាកម្លាំងទាក់ទាញវិនិយោគ និងទេសចរណ៍ កាន់តែច្រើនថែមទៀត...»»»ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដល់គោលការណ៍គន្លឹះ និងណែនាំដល់អភិបាលខេត្តកំពង់ស្ពឺថ្មី ដាច់ខាតកុំឱ្យមានការផ្សព្វផ្សាយល្បែងសុីសងតាមទីសាធារណៈ»»»ក្រុមហ៊ុនលក់គ្រឿងបន្លាស់រថយន្តប្ដឹងអតីតបុគ្គលិកម្នាក់ទៅកាន់តុលាការពីបទ:រំលោភលើទំនុកចិត្តពិសេស ដោយអភិបាល...»»»មេធាវីតំណាងឲ្យកូនតុងទីន៤នាក់ បានចេញលិខិតជូនដំណឹងមួយច្បាប់ប្រគល់ជូន លោកស្រី កាន់ សុខលៀប  រឿងជំពាក់ចំនួន ៩០៥០ ដុល្លារ អាមេរិក!»»»អ្នកកាសែតឡាយរឿងបទល្មើសព្រៃឈើភ្លែត លោក តុប កក្កដាប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ ប្ដឹងឱ្យចាប់ឃុំខ្លួនភ្លាមៗ...»»»លោក ឯម សុខសុវណ្ណ មេដឹកនាំគណបក្សដេីម្បីកម្ពុជា មានសញ្ញាសម្គាល់រូប [ញញួរ] ត្រូវបានក្រសួងមហាផ្ទៃចុះបញ្ជីជាផ្លូវការ...
0

បែកធ្លាយឈ្មួញនាំប្រហុកវៀតណាមដែលរុយមិនហ៊ានរោម នាំចូលទៀតហើយ តាមច្រកមួយចំនួនក្នុងតាកែវ

បែកធ្លាយឈ្មួញនាំប្រហុកវៀតណាមដែលរុយមិនហ៊ានរោម នាំចូលទៀតហើយ តាមច្រកមួយចំនួនក្នុងតាកែវ

 

(ខេត្តតាកែវ) ៖ ក្រោយបែកធ្លាយឈ្មួញលួចលាក់នាំប្រហុកវៀតណាមដែលរុយមិនហ៊ានរោម ចូលមកចែកចាយក្នុងខេត្តតាកែវ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ មានជនម្នាក់តាំងខ្លួនជាអ្នកនៅជាមួយលោក អ៊ូច ភា អភិបាលខេត្តតាកែវ ហើយថា ចៅហ្វាយខេត្តសុំឲ្យលុបព័ត៌មាននេះជាបន្ទាន់បើមិនចង់មានរឿងក្តីក្តាំទៅតុលាការ គឺនិយាយក្នុងន័យគំរាម ។ គួររំលឹកថា មន្ត្រីណាខ្លះបើកដៃឱ្យឈ្មួញនាំប្រហុកវៀតណាមចូលទៀតហើយ?

ទំនងជាបែកក្រឡទឺកត្រី ហើយខ្លាចធំក្លិនមិនល្អដល់ថ្នាក់លើទេដឹង បានជាមានជនម្នាក់តាំងខ្លួនជាអាជ្ញាធរខេត្តតាកែវ តែមិនបញ្ចេញឈ្មោះ ពិសេសអួតថានៅអែបស្និតនិងចៅហ្វាយខេត្តគឺលោក អ៊ូច ភា ហើយគម្រាមប្តឹងអ្នកសារព័ត៌មានណាដែលបានចុះផ្សាយរឿងនាំប្រហុកវៀតណាមចូលមកចែកចាយលក់នៅខេត្តតាកែវ។ នេះបើតាមការឆ្លើយឆ្លងតាមរយៈខ្សែទូរសព្ទជិត១នាទី រវាងអ្នកសារព័ត៌មាននិងជនអាណាមិកនោះ ។

សូមបញ្ជាក់ថា យប់ថ្ងៃទី៩ ឧសភា នេះទៀត មានឈ្មួញនាំត្រីប្រហុកចូលពីវៀតណាមតាមច្រកកំពង់ក្រសាំង ច្រកកំពង់ពិល ស្រុកបូរីជលសារ ច្រករបៀងស្រុកកោះអណ្តែត ដែលគេស្គាល់ថា ឈ្មោះ ងៀ ជាអ្នកដឹកចូលមកទាំងតោនៗទៀតហើយ នឹងលក់បន្តទៅឲ្យស្ត្រីម្នាក់ជាឈ្មួញកណ្ដាលឈ្មោះ ព្រឿង រស់នៅភូមិថ្មស ឃុំគោពោធិ៍ ស្រុកបូរីជលសារ ជាអ្នកចែកចាយបន្តទៅតាមបណ្តាភូមិ ស្រុក ខេត្តផ្សេងៗដោយរលូន សង្ស័យត្រូវដង ត្រូវផ្លែនិងអាជ្ញាធរ គ្រប់ជំនាញអស់ទៅហើយ។

តាមប្រភពច្បាស់ការមួយបន្តថា ឈ្មោះ ងៀ នាំចូលប្រហុកត្រីពីវៀតណាមក្នុងមួយគីឡូ តម្លៃ៣០០០ ទៅ៤០០០រៀល ហើយឈ្មួញកណ្តាលយកបោះបន្តទៀតក្នុងមួយគីឡូ៧០០០រៀលទៅ៨០០០រៀល ដឹកតាមម៉ូតូ ដឹកតាមឡានដើរលក់យ៉ាងអាណាធិបតេយ្យ ដោយមិនខ្លាចការប៉ះពាល់ដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋឡើយ។ ហើយរឿងប្រហុកវៀតណាមនេះ កន្លងមកមន្ត្រីជំនាញ ក ប ប ខេត្តតាកែវ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធនានា បានធ្វើការបង្ក្រាបនឹងដុតបំផ្លាញចោលទាំងតោនៗបន្ទាប់ពីបង្ក្រាបបានហើយរកឃើញសារធាតុគីមីហាមឃាត់ដាក់លាយចូលលើប្រហុកត្រីដែលនាំចូលដោយខុសច្បាប់ពីប្រទេសវៀតណាម ។

ប៉ុន្តែពេលនេះ ស្រាប់តែបណ្តោយអោយនាំចូលដោយចំហតែម្តង អ្នកណាក៏ដឹងដែរ ។ យើងគិតថា ឯកឧត្តមអភិបាលខេត្តដែលកន្លងមក ធ្លាប់តែរករឿងអ្នកកាសែតនោះ គួរតែញញឹមដាក់អ្នកកាសែតវិញទៅ គួរតែជួយអរគុណដែលអ្នកកាសែតបានផ្សាយ ដើម្បីជាព័ត៌មាន មិនគួរទុកអ្នកកាសែតជាសត្រូវនោះឡើយ ៕

 

 

Filed in: ជីវិត សុខភាព, ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«រស្មីសំពៅមាស | Rasmei Sampov Meas» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 099 75 66 65 | 096 95 59 334 | 088 75 66 655 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយ «រស្មីសំពៅមាស | Rasmei Sampov Meas» | ទូរស័ព្ទ៖ 099 75 66 65 | 096 95 59 334 | 088 75 66 655

អ៊ីម៉ែល៖ kealida1986@gmail.com

សហការផ្តល់ព័ត៌មាន៖ 099 75 66 65 | 096 95 59 334 | 088 75 66 655 | អ៊ីម៉ែល ៖ kealida1986@gmail.com