ទាន់ហេតុការណ៍
សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ អាកាសយានិក​ចំនួន ២ រូប ដែល​បាន​បាត់​ការទាក់ទង​អស់​រយៈពេល ១២ ថ្ងៃ មកទល់ពេលនេះ គឺ​មិន​មាន​មួយ​វិនាទី​ណា ត្រូវបាន​បំភ្លេច​នោះ​ទ្បើយ​»»»​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ថ្លែង​សារ​ពិសេស ពាក់ព័ន្ធ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) កម្ពុជា ឡាវ វៀតណាម​»»»ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈសព្វព្រះហឫទ័យស្ដេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងប្រារព្ធពិធី"រុក្ខទិវា"លើកទី ២៩»»»ពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីក្នុងការបើកការដ្ឋានសាងសង់ ព្រែកជីក " ហ្វូណនតេជោ " នៅទីបរិវេណភ្នំដា...»»»ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជឿជាក់ថាអភិបាលខេត្តថ្មី មន្ត្រី និងពលរដ្ឋក្នុងខេត្តព្រះសីហនុ នឹងរួមគ្នាជាកម្លាំងទាក់ទាញវិនិយោគ និងទេសចរណ៍ កាន់តែច្រើនថែមទៀត...»»»ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដល់គោលការណ៍គន្លឹះ និងណែនាំដល់អភិបាលខេត្តកំពង់ស្ពឺថ្មី ដាច់ខាតកុំឱ្យមានការផ្សព្វផ្សាយល្បែងសុីសងតាមទីសាធារណៈ»»»ក្រុមហ៊ុនលក់គ្រឿងបន្លាស់រថយន្តប្ដឹងអតីតបុគ្គលិកម្នាក់ទៅកាន់តុលាការពីបទ:រំលោភលើទំនុកចិត្តពិសេស ដោយអភិបាល...»»»មេធាវីតំណាងឲ្យកូនតុងទីន៤នាក់ បានចេញលិខិតជូនដំណឹងមួយច្បាប់ប្រគល់ជូន លោកស្រី កាន់ សុខលៀប  រឿងជំពាក់ចំនួន ៩០៥០ ដុល្លារ អាមេរិក!»»»អ្នកកាសែតឡាយរឿងបទល្មើសព្រៃឈើភ្លែត លោក តុប កក្កដាប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ ប្ដឹងឱ្យចាប់ឃុំខ្លួនភ្លាមៗ...»»»លោក ឯម សុខសុវណ្ណ មេដឹកនាំគណបក្សដេីម្បីកម្ពុជា មានសញ្ញាសម្គាល់រូប [ញញួរ] ត្រូវបានក្រសួងមហាផ្ទៃចុះបញ្ជីជាផ្លូវការ...
0

លោក ឯម សុខសុវណ្ណ មេដឹកនាំគណបក្សដេីម្បីកម្ពុជា មានសញ្ញាសម្គាល់រូប [ញញួរ] ត្រូវបានក្រសួងមហាផ្ទៃចុះបញ្ជីជាផ្លូវការ…

លោក ឯម សុខសុវណ្ណ មេដឹកនាំគណបក្សដេីម្បីកម្ពុជា មានសញ្ញាសម្គាល់រូប [ញញួរ] ត្រូវបានក្រសួងមហាផ្ទៃចុះបញ្ជីជាផ្លូវការ…

ភ្នំពេញ ៖ គណបក្សដេីម្បីកម្ពុជា សរសេរអក្សរកាត់(គ.ដ.ក) ដឹកនាំដោយលោក ឯម សុខសុវណ្ណ ត្រូវបានឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចុះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ នៅថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០២៤។

នៅក្នុងសេចក្ដីប្រកាសស្ដីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ លេខៈ ២១៩១ ប្រក នៅក្នុងប្រការ២ ចែងថា “គណបក្សដើម្បីកម្ពុជា ត្រូវធ្វើសកម្មភាពស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ លិខិតបទដ្ឋានគតិយុត្តនានា ជាធរមាន និងលក្ខន្តិកៈរបស់គណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ”។ ដោយឡែកការចុះបញ្ជីផ្លូវការរបស់គណបក្សដេីម្បីកម្ពុជា ត្រូវបានលោក ឯម សុខសុវណ្ណ បង្ហោះនៅលេីបណ្ដាញទំនាក់ទំនងសង្គមហ្វេសបុកផ្ទាល់ខ្លួននៅថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២៤ ថា”មុនក្រសួងមហាផ្ទៃចុះបញ្ជីគណបក្សនយោបាយជាផ្លូវការ [គណបក្សដេីម្បីកម្ពុជា] មានបងប្អូនបង្កេីតចំនួនពីរគឺ គណបក្សអាយ៉ងខ្មែរ និងគណបក្សខ្ញុំបម្រេីខ្មែរ ដែលត្រូវបានក្រសួងមហាផ្ទៃបដិសេធមិនឱ្យបង្កេីតគណបក្ស”។ នេះមានន័យថា គណបក្សដេីម្បីកម្ពុជា ជាគណបក្សទី៣ ដែលត្រូវបានលោក ឯម សុខសុវណ្ណ ស្នេីសុំបង្កេីតគណបក្សនយោបាយនៅកម្ពុជា។

សូមបញ្ជាក់ជូនថា លេីកទីមួយ,គណបក្សអាយ៉ងខ្មែរ ត្រូវបានក្រសួងមហាផ្ទៃបដិសេធមិនឱ្យបង្កេីតគណបក្សតាមការស្នុំសុំពីលោក ឯម សុខសុវណ្ណ,លេីកទីពីរ គណបក្សខ្ញុំបម្រេីខ្មែរ ត្រូវបានក្រសួងមហាផ្ទៃបដិសេធសារជាថ្មីម្ដងទៀត។ ដោយសារមិនបោះបង់ការស្នេីសុំបង្កេីតគណបក្សនយោបាយ លោក ឯម សុខសុវណ្ណ ស្នេីសុំលេីកទីបី ដាក់ឈ្មោះ គណបក្សដេីម្បីកម្ពុជា មានសញ្ញាសម្គាល់រូប “ញញួរ” ត្រូវបានក្រសួងមហាផ្ទៃ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ទទួលស្គាល់ជាផ្លូវការនៅថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០២៤ នេះ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«រស្មីសំពៅមាស | Rasmei Sampov Meas» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 099 75 66 65 | 096 95 59 334 | 088 75 66 655 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយ «រស្មីសំពៅមាស | Rasmei Sampov Meas» | ទូរស័ព្ទ៖ 099 75 66 65 | 096 95 59 334 | 088 75 66 655

អ៊ីម៉ែល៖ kealida1986@gmail.com

សហការផ្តល់ព័ត៌មាន៖ 099 75 66 65 | 096 95 59 334 | 088 75 66 655 | អ៊ីម៉ែល ៖ kealida1986@gmail.com