ទាន់ហេតុការណ៍
ស្ងាត់ៗក្រុមហ៊ុន(PNT co.,ltd)របស់ឧកញ៉ា ឡេង ឬទ្ធី ចាប់ផ្តើមដាក់កម្មករឲ្យចូលកាប់បំផ្លាញព្រៃឡង់ ក្នុងខេត្តព្រះវិហារ ទៀតហើយ...»»»អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ ០៥នាក់ ទៅតុលាការ ពាក់ព័ន្ធករណី លួច និងប្រើប្រាស់គ្រឿងញៀន!»»»ក្រុមចោរឆក់យ៉ាងសកម្ម០៥នាក់ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ...»»»តើរាល់ថ្ងៃលោក រស់ ប៊ុនធឿន ដោះស្រាយរឿងអ្វីខ្លះជូនពលរដ្ឋក្នុងស្រុកអង្គរបូរី....»»»លោក ឡុង សុធន់ ត្រូវបានចៅក្រមអមសាលាដំបូងខេត្តក្រចេះសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន ០៣ឆ្នាំ និងបក្ខពួកផ្សេងទៀតពីបទ...»»»អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកស្រី អូន ស្រីពៅ !»»»មុខសញ្ញាជួញដូរ និង ប្រើប្រាស់គ្រឿងញៀនដុះស្លែក្បែរផ្សារនាគមាស ០៨នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឆ្មក់បង្រ្កាប និងឃាត់ខ្លួន បញ្ជូនទៅតុលាការ!»»»ដកតំណែងអភិបាលរងខេត្តកែប ដែលប្រើអំពើហិង្សា និងបៀតបៀនលើស្ត្រី ២នាក់...»»»តើការស្លាប់មនុស្សចំនួន៣នាក់ ករណីជីករណ្ដៅរ៉ែមាសខុសច្បាប់ក្នុងស្រុករវៀងខេត្តព្រះវិហារ អ្នកណាទទួលខុសត្រូវ ..?»»»ឯកឧត្តម រ័ត្ន ស៊្រាង ចុះផ្សព្វផ្សាយខ្លឹមសារ ១៨ចំណុច របស់សម្តេចតេជោ ហ៊ុន សែន នៅមូលដ្ឋានគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកកំពឹស!
0

យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៤ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានដឹកនាំបើកកិច្ចប្រជុំពង្រឹងប្រសិទ្ធភាពកិច្ចប្រតិបត្តិការ

យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៤ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានដឹកនាំបើកកិច្ចប្រជុំពង្រឹងប្រសិទ្ធភាពកិច្ចប្រតិបត្តិការ

ភ្នំពេញ ៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៩ នាទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋាន នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៤ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានដឹកនាំបើកកិច្ចប្រជុំពង្រឹងប្រសិទ្ធភាពកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀននៅតាមក្លឹបកម្សាន្ត និងទីតាំងកម្សាន្តនានា ដែលមានការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដើម្បីអនុវត្តស្របតាមផែនការយុទ្ធសាស្រ្តប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤ ដោយកិច្ចប្រជុំនេះមានការចូលរួមពីថា្នក់ដឹកនាំមន្រ្តីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ តំណាងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អាជ្ញាធររាជធានី-ខេត្ត និងភាគីពាក់ព័ន្ធជាច្រើនទៀត។

យោងតាមរបាយការណ៍ រយៈពេល០៥ខែ ដើមឆ្នាំ២០១៩ បានបញ្ជាក់ថា កងកម្លាំងអនុវត្តច្បាប់បានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន
សរុបចំនួន៣,៣៣៥ករណី ឃាត់ខ្លួន៧,០៩៧នាក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទសរុប ៣១០.៩៨គីឡូក្រាម កញ្ញាស្រស់៤៧.១០៣ដើម រួមនឹងមធ្យោបាយសម្ភារវត្ថុតាងមួយចំនួនទៀត។
ដោយឡែក លទ្ធផលបង្ក្រាបតាមគោលដៅក្លឹបកំសាន្ត និងទីតាំងសប្បាយដ្ឋាន ផ្អែកតាមរបាយការណ៍ដែលទទួលបានពីលេខាធិការដ្ឋាន នៃគណៈបញ្ជាការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៤រាជធានី ខេត្ត បានឲ្យដឹងថា ក្នុងចំណោមគោលដៅអាជីវកម្ម ក្លឹបកំសាន្ត ទីតាំងសប្បាយដ្ឋាន ចំនួន៧,១១៣ទីតាំង ត្រូវបានសមត្ថកិច្ចចុះផ្សព្វផ្សាយអប់រំ ធ្វើកិច្ចសន្យា ដើម្បីស្នើសុំកិច្ចសហការក្នុងការបង្ការ ទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនបានចំនួន ៣,៧៤១កន្លែង ស្មើនឹង៥២%។

លេខាធិការដ្ឋាននៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤ បានដាក់ទិសដៅបន្ត គឺចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ២០១៩ ដោយធ្វើការប្ដេជ្ញាចិត្តរួមគ្នាខិតខំប្រឹងប្រែងអនុវត្តឲ្យបានសម្រេចតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការនិ ដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី ៤ ក្នុងការលុបបំបាត់ការជួញដូរប្រើប្រាស់គ្រឿងញៀននៅតាមក្លឹបកម្សាន្តនិងទីតាំងសប្បាយដ្ឋានឲ្យបានទាំងស្រុងនាចុងឆ្នាំ ២០១៩។ ដូច្នេះដើម្បីធ្វើឲ្យទិសដៅដែលបានប្ដេជ្ញាចិត្តខាងលើសម្រេចទៅបានប្រកបដោយភាពជោគជ័យគ្រប់ស្ថាប័ននិងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវផ្ដោតការយកចិត្តទុកដាក់លើការងារសំខាន់ៗ ដូចខាងក្រោម៖

១.គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខុសច្បាប់រាជធានីខេត្តត្រូវយកចិត្តទុកដាក់ដឹកនាំតម្រង់ទិសដាក់ចេញផែនការចំណុចខ្ពស់ក្នុងការបង្ក្រាបគ្រឿងញៀនតាមក្លឹបកម្សាន្តនិងទីតាំងសប្បាយដ្ឋានទៅក្នុងនោះ៖ កម្លាំងមានសមត្ថកិច្ចអនុវត្តច្បាប់ទាំងអស់ដែលជាសេនាធិការត្រូវខិតខំក្តាប់សភាពការណ៍ ប្រមូលផ្ដុំព័ត៌មានជំនាញនិងផ្ដួចផ្ដើមនូវវិធានការតស៊ូបង្ការបង្ក្រាបបទល្មើសជួញដូរនិងប្រើប្រាស់គ្រឿងញៀន ត្រូវកំណត់សន្ទស្សន៍ទីតាំងគោលដៅដែលងាយអាចកើតឡើងនូវបទល្មើសជួញដូរនិងប្រើប្រាស់គ្រឿងញៀនឲ្យបានច្បាស់លាស់ដោយលើកឡើងនូវផែនការប្រតិបត្តិការឲ្យបានហ្មត់ចត់ដើម្បីបញ្ចប់ទាំងស្រុងនូវការជួញដូរប្រើប្រាស់គ្រឿងញៀននៅតាមទីតាំងទាំងនោះ ក្នុងករណីចាំបាច់ត្រូវស្នើសុំកិច្ចអន្តរាគមន៍គាំទ្រពីថ្នាក់ជាតិ ដើម្បីឲ្យដំណើរការប្រតិបត្តិការអនុវត្តផែនការដែលបានដាក់ចេញសម្រេចបានជោគជ័យ

២.ជំរុញកិច្ចសហការជាមួយម្ចាស់ក្លឹបកម្សាន្តនិងទីតាំងសប្បាយដ្ឋាន ដើម្បីបំផុសឲ្យចូលរួមបង្ការទប់ស្កាត់ការជួញដូរប្រើប្រាស់គ្រឿងញៀននិងមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះមុខច្បាប់ក្នុងករណីសមត្ថកិច្ចរកឃើញមានការជួញដូរប្រើប្រាស់គ្រឿងញៀននៅក្នុងទីតាំងរបស់ខ្លួន

៣.កម្លាំងមានសមត្ថកិច្ចនៅថ្នាក់ជាតិត្រូវខិតខំបំបាក់ប្រមែប្រមូលព័ត៌មាន ភស្តុតាងពាក់ព័ន្ធការនាំចូលនូវឯកសារនាំចូលនូវសារធាតុញៀនបំរើអោយទីផ្សារនៅក្នុងបរទេសនៅក្នុងប្រទេសដោយពង្រឹងនូវវិធានការក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រឿងញៀនជាពិសេសបន្តខិតខំទប់ស្កាត់ការនាំចូលពីក្រៅប្រទេសនិងស្រាវជ្រាវបង្ក្រាបឲ្យដល់ឫសគល់កាប់ផ្តាច់ខ្សែរយៈបណ្ដាញនិងតាមចាប់មេក្លោងមកផ្ដន្ទាទោសតាមច្បាប់

៤. ត្រូវយកចិត្តទុកដាក់ថែបំប៉ន និងលើកកម្ពស់សមត្ថកិច្ចមន្ត្រីអនុវត្តច្បាប់ លើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ សំដៅធ្វើឲ្យប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខុសច្បាប់កាន់តែមានប្រសិទ្ធភាព

៥. គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខុសច្បាប់រាជធានី ខេត្ត ត្រូវទទួលខុសត្រូវចំពោះមុខគណៈបញ្ជាការដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី ៤ក្នុងការដឹកនាំការបង្ការការងារបង្ការទប់ស្កាត់និងបង្ក្រាបការជួញដូរប្រើប្រាស់គ្រឿងញៀនតាមក្លឹបកម្សាន្តនិងទីតាំងសប្បាយដ្ឋានក្នុងភូមិសាស្ត្រនៃដែនសមត្ថកិច្ចរបស់ខ្លួន៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខ សង្គម, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«រស្មីសំពៅមាស | Rasmei Sampov Meas» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 099 75 66 65 | 096 95 59 334 | 088 75 66 655 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយ «រស្មីសំពៅមាស | Rasmei Sampov Meas» | ទូរស័ព្ទ៖ 099 75 66 65 | 096 95 59 334 | 088 75 66 655

អ៊ីម៉ែល៖ kealida1986@gmail.com

សហការផ្តល់ព័ត៌មាន៖ 099 75 66 65 | 096 95 59 334 | 088 75 66 655 | អ៊ីម៉ែល ៖ kealida1986@gmail.com