ទាន់ហេតុការណ៍
ស្ងាត់ៗក្រុមហ៊ុន(PNT co.,ltd)របស់ឧកញ៉ា ឡេង ឬទ្ធី ចាប់ផ្តើមដាក់កម្មករឲ្យចូលកាប់បំផ្លាញព្រៃឡង់ ក្នុងខេត្តព្រះវិហារ ទៀតហើយ...»»»អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ ០៥នាក់ ទៅតុលាការ ពាក់ព័ន្ធករណី លួច និងប្រើប្រាស់គ្រឿងញៀន!»»»ក្រុមចោរឆក់យ៉ាងសកម្ម០៥នាក់ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ...»»»តើរាល់ថ្ងៃលោក រស់ ប៊ុនធឿន ដោះស្រាយរឿងអ្វីខ្លះជូនពលរដ្ឋក្នុងស្រុកអង្គរបូរី....»»»លោក ឡុង សុធន់ ត្រូវបានចៅក្រមអមសាលាដំបូងខេត្តក្រចេះសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន ០៣ឆ្នាំ និងបក្ខពួកផ្សេងទៀតពីបទ...»»»អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកស្រី អូន ស្រីពៅ !»»»មុខសញ្ញាជួញដូរ និង ប្រើប្រាស់គ្រឿងញៀនដុះស្លែក្បែរផ្សារនាគមាស ០៨នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឆ្មក់បង្រ្កាប និងឃាត់ខ្លួន បញ្ជូនទៅតុលាការ!»»»ដកតំណែងអភិបាលរងខេត្តកែប ដែលប្រើអំពើហិង្សា និងបៀតបៀនលើស្ត្រី ២នាក់...»»»តើការស្លាប់មនុស្សចំនួន៣នាក់ ករណីជីករណ្ដៅរ៉ែមាសខុសច្បាប់ក្នុងស្រុករវៀងខេត្តព្រះវិហារ អ្នកណាទទួលខុសត្រូវ ..?»»»ឯកឧត្តម រ័ត្ន ស៊្រាង ចុះផ្សព្វផ្សាយខ្លឹមសារ ១៨ចំណុច របស់សម្តេចតេជោ ហ៊ុន សែន នៅមូលដ្ឋានគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកកំពឹស!
0

នោះល្បីទៀតហើយកម្លាំងនគរបាល​ចម្រុះខណ្ឌមានជ័យ ឃាត់ខ្លួនអ្នកសារព័ត៌មានចំនួន ៤ នាក់និងលេងចំនួន៥នាក់ ក្នុងការបង្ក្រាបល្បែងជល់មាន់ បញ្ជូនទៅតុលាការទាំងអស់

នោះល្បីទៀតហើយកម្លាំងនគរបាល​ចម្រុះខណ្ឌមានជ័យ ឃាត់ខ្លួនអ្នកសារព័ត៌មានចំនួន ៤ នាក់និងលេងចំនួន៥នាក់ ក្នុងការបង្ក្រាបល្បែងជល់មាន់ បញ្ជូនទៅតុលាការទាំងអស់

(ភ្នំពេញ)៖នគរបាលខណ្ឌមានជ័យ នៅវេលាថ្ងៃត្រង់ទី៣០ ខែមិថុនា ឆ្នាំ 2019នេះ បានចុះបង្ក្រាបល្បែងជល់មាន់ដុះស្លែមួយកន្លែង នៅចំណុចព្រៃជ្រៅ ក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដោយឃាត់ខ្លួនអ្នកលេងចំនួន ៥នាក់និងអ្នកកាសែត៤នាក់ផងដែរ ។

លោកវេសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ ថ្លែងប្រាប់ថា ទីតាំងមួយនេះ គឺ កើតឡើងយូរហើយ តែសមត្ថកិច្ចរៀបចំកម្លាំងទម្រាំបង្ក្រាបបាន គឺ មានការលំបាកណាស់ ព្រោះទីតាំងស្មុគស្មាញ ក្នុងព្រៃជ្រៅ ។ ជាមួយគ្នានេះ លោក បញ្ជាក់ថា សមត្ថកិច្ចបានឃាត់ខ្លួនអ្នកលេង៥នាក់ និង អ្នកកាសែត៤នាក់ ដែលនឹងត្រូវបញ្ជូនទៅតុលាការទាំងអស់ ។

លោកអធិការ បន្តថា អ្នកកាសែតទាំងនេះ គឺ មកលេងជល់មាន់ផង និង មកយកលុយពីល្បែងទាំងនេះផង ។ ទោះបីយ៉ាងណា លោកអធិការ បញ្ជាក់ថា ពុំទាន់ស្គាល់អត្តសញ្ញាណម្ចាស់ទីតាំងនៅឡើយទេ ដោយកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួន ។

ជាការកត់សម្គាល់ ក្នុងការបង្ក្រាបនេះ គឺ សមត្ថកិច្ចរកឃើញកាតអ្នកកាសែតជាច្រើន ដែលសុទ្ធសឹងជាអ្នកយកលុយពីល្បែងស៊ីសងទាំងនេះ ។

ទន្ទឹមនេះ សមត្ថកិច្ច រកឃើញវត្ថុតាងមាន់ចំនួន៣ក្បាល ម៉ូតូចំនួន៤គ្រឿង ចានអាប៉ោង១ខ្នាយដែក២ដើមនាមប័ណ្ណអ្នកកាសែតជាច្រើនអង្គភាពមួយចំនួនធំ។ ក្រោយមកសមត្ថកិច្ចបានឃាត់ខ្លួនទាំងវត្ថុតាងយកមកប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ដើម្បីធ្វើការសួរនាំនិងធ្វើការបញ្ចូនមនុស្សចំននួ៥នាក់រួមទាំងអ្នកកាសែត៤នាក់និងទាំងវត្ថុតាងនិងម៉ូតូទៅតុលាការដើម្បីចាត់ការតាមច្បាប់ ។

គេនៅចាំបានថា កាលបង្ក្រាបល្បែងជល់មាន់ដ៏ធំនៅតំបន់អរិយក្សត្រ ខេត្តកណ្តាល ក៏សមត្ថកិច្ចរកឃើញកាតកាសែតជាច្រើនស្ថាប័នផងដែរ ៕សូមតាមដានបន្តទៅទៀតនៅរឿងសមត្ថកិច្ចចាប់អ្នកកាសែតបញ្ហាចោទទៅជល់មាន់ផងទៅយកលុយផង

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខ សង្គម, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«រស្មីសំពៅមាស | Rasmei Sampov Meas» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 099 75 66 65 | 096 95 59 334 | 088 75 66 655 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយ «រស្មីសំពៅមាស | Rasmei Sampov Meas» | ទូរស័ព្ទ៖ 099 75 66 65 | 096 95 59 334 | 088 75 66 655

អ៊ីម៉ែល៖ kealida1986@gmail.com

សហការផ្តល់ព័ត៌មាន៖ 099 75 66 65 | 096 95 59 334 | 088 75 66 655 | អ៊ីម៉ែល ៖ kealida1986@gmail.com