មូលហេតុ៖ មានជំងឺសរសៃប្រសាទប្រចាំកាយនិងរលាកពោះវៀនករណីចងកសម្លាប់ខ្លួននេះដែរសាកសពមានឈ្មោះនួន ហ៊ីម ភេទស្រីអាយុ 56ឆ្នាំ នៅភូមិបុស្ស ឃុំស៊ាងខ្វៀង ស្រុកកំចាយមា ខេត្តព្រៃវែង
ដែលមកព្យាបាលជំងឺនៅផ្ទះបងប្រុសឈ្មោះ ឡាយ ហឿន ភេទប្រុសអាយុ 59ឆ្នាំ បច្ចុប្បន្ននៅ ភូមិថ្លុកដូនទុំ ឃុំបានកាម ស្រុកព្រៃកប្បាសខេត្តតាកែវ។
បើយោងតាមសំដីរបស់បងប្រុសនៃសពឈ្មោះ ឡាយ ហឿន ដែលគាត់ត្រូវជាបងប្រុសហើយជាម្ចាស់ផ្ទះកើតហេតុតាំងតែពីថ្ងៃគាត់មកដល់គឺថ្ងៃ 30 ខែមិថុនាឆ្នាំ 2019គឺគាត់បានដាក់សារ៉ូមរហូតមកតែនៅយប់ថ្ងៃទី 4 ចូលថ្ងៃទី 5ប្រហែលម៉ោង 3:00 អ្នកផ្ទះបានសម្រាន្តលង់លក់អស់ពេលគាត់ដឹងខ្លួនបាត់អ្នកជំងឺក៏នាំគ្នារក បានប្រទះឃើញគាត់ចងកនៅខាងត្បូងផ្ទះក៏បានឆោឡោផ្អើលអស់អ្នកភូមិហើយបានរាយការណ៍ទៅសមត្ថកិច្ចជំនាញដើម្បីមកធ្វើកោសល្យវិច័យ។
យោងតាមសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យរួចគាត់បានប្រាប់មកអង្គភាពសារព័ត៌មាន (រស្មីសំពៅមាស) គឺសពបានចងកសម្លាប់ខ្លួនពិតប្រាកដមែន។
ក្រោយមកសមត្ថកិច្ចជំនាញបានប្រគល់សាកសពទៅបងប្រុសឈ្មោះឡាយ ហឿន ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕(ចេញផ្សាយដោយចាងហ្វាងគេហទំព័ររស្មីសំពៅមាស)