ទាន់ហេតុការណ៍
ស្ងាត់ៗក្រុមហ៊ុន(PNT co.,ltd)របស់ឧកញ៉ា ឡេង ឬទ្ធី ចាប់ផ្តើមដាក់កម្មករឲ្យចូលកាប់បំផ្លាញព្រៃឡង់ ក្នុងខេត្តព្រះវិហារ ទៀតហើយ...»»»អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ ០៥នាក់ ទៅតុលាការ ពាក់ព័ន្ធករណី លួច និងប្រើប្រាស់គ្រឿងញៀន!»»»ក្រុមចោរឆក់យ៉ាងសកម្ម០៥នាក់ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ...»»»តើរាល់ថ្ងៃលោក រស់ ប៊ុនធឿន ដោះស្រាយរឿងអ្វីខ្លះជូនពលរដ្ឋក្នុងស្រុកអង្គរបូរី....»»»លោក ឡុង សុធន់ ត្រូវបានចៅក្រមអមសាលាដំបូងខេត្តក្រចេះសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន ០៣ឆ្នាំ និងបក្ខពួកផ្សេងទៀតពីបទ...»»»អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកស្រី អូន ស្រីពៅ !»»»មុខសញ្ញាជួញដូរ និង ប្រើប្រាស់គ្រឿងញៀនដុះស្លែក្បែរផ្សារនាគមាស ០៨នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឆ្មក់បង្រ្កាប និងឃាត់ខ្លួន បញ្ជូនទៅតុលាការ!»»»ដកតំណែងអភិបាលរងខេត្តកែប ដែលប្រើអំពើហិង្សា និងបៀតបៀនលើស្ត្រី ២នាក់...»»»តើការស្លាប់មនុស្សចំនួន៣នាក់ ករណីជីករណ្ដៅរ៉ែមាសខុសច្បាប់ក្នុងស្រុករវៀងខេត្តព្រះវិហារ អ្នកណាទទួលខុសត្រូវ ..?»»»ឯកឧត្តម រ័ត្ន ស៊្រាង ចុះផ្សព្វផ្សាយខ្លឹមសារ ១៨ចំណុច របស់សម្តេចតេជោ ហ៊ុន សែន នៅមូលដ្ឋានគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកកំពឹស!
0

លោក កែវ វ៉ាន្នី ប្រធានសាខាគយ និងរដ្ឋាករខេត្តតាកែវ កំពុងរងនូវការិះគន់ថាប្រព្រិត្តអំពើពុករលួយ និងអង្គុយចាំរាប់ក្បាលរថយន្តសាំយ៉ុងយកលុយជារៀងរាល់ថ្ងៃ

លោក កែវ វ៉ាន្នី ប្រធានសាខាគយ និងរដ្ឋាករខេត្តតាកែវ កំពុងរងនូវការិះគន់ថាប្រព្រិត្តអំពើពុករលួយ និងអង្គុយចាំរាប់ក្បាលរថយន្តសាំយ៉ុងយកលុយជារៀងរាល់ថ្ងៃ

(ខេត្តតាកែវ) ៖អ្នករកស៊ីដឹកទំនិញតូចតាចជាពិសេសម្ចាស់រថយន្តសាំយ៉ុងដឹកទំនិញ បាន ឲ្យដឹងថាពួកគាត់រកស៊ីដឹកទំនិញគ្រប់ប្រភេទ ក្នុងនោះមានបន្លែនិងផ្លែឈើជាដើម គឺដឹកចេញពីប្រទេសវៀតណាម តាមច្រកទ្វារភ្នំដិន ដែលគ្រប់គ្រងដោយលោក
ខៀវ សាម៉េត ជាប្រធានការិយាល័យ នៅទីនោះ ក៏មិនធម្មតាផងដែរ ។​

ម្ចាស់រថយន្តសាំយ៉ុងជាច្រើនសុទ្ធតែបានអះអាងថា ដាច់ខាតគឺត្រូវតែបង់លុយឲ្យមន្ត្រីសាខាគយនិងរដ្ឋករខេត្តតាកែវ ជាប្រចាំ ចាប់ពី៨ម៉ឺនរហូតដល់ជាង២០ម៉ឺនរៀល សម្រាប់ រថយន្តសាំយ៉ុងមួយគ្រឿងនោះ ដែលក្នុងមួយយប់ៗមានរថយន្តរថយន្តសាំយ៉ុងរាប់រយគ្រឿង ដឹកទំនិញឆ្លងកាត់ខាងមុខស្នាក់ការគយក្នុងខេត្តតាកែវនេះ។

គេអះអាងថា នៅក្នុងទឹកដីនៃខេត្តតាកែវនេះ ដែលមានលោក កែវ វ៉ាន្នី ជាប្រធានសាខាគយ និងរដ្ឋាករខេត្ត កំពុងអនុវត្ត ផ្ទុយទៅនឹងគោលការ!​ ការងារទៅតាមបច្ចេកទេសគយនិងរដ្ឋករ ដោយសំអាង ថាគាត់ជាមេសាខាគយនោះ បានប្រព្រិតអំពើពុករលួយ ឃុបឃិតគ្នា បើកដៃឲ្យឈ្មួញធំៗនាំទំនិញគិចពន្ធយ៉ាងគគ្រឹកគក្រេងក្នុងក៏មានទំនិញខូចគន់ភាពផងដែរដែលកំពុងចរាចរណ៍នាំចូលទៅលក់នៅរាជធានីភ្នំពេញ។

តាមរយៈការកៀបសង្កត់ និងតម្រូវឲ្យអ្នករកស៊ីតូចតាចបង់លុយនោះ មតិខាងលើបន្តរិះគន់ចំៗថា គាត់ហ្នឹងបានបណ្ដោយឲ្យមានកានាំចូលទំនិញគិចពន្ធគ្រប់ប្រភេទឆ្លងដែនចូលមក លក់ចែកចាយក្នុងប្រទេសកម្ពុជា បានយ៉ាងរលូនដោយថ្នូរសំណូកក្រោមតុ។​

ការប្រព្រឹត្តរបៀបនេះ គឺជាអំពើពុករលួយមួយ យ៉ាងច្បាស់ដែលកំពុងអនុវត្តផ្ទុយទៅនឹងច្បាប់អគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា។

ចំពោះរថយន្តដឹកទំនិញធំៗ របស់ក្រុមហ៊ុនភាពច្រើន ដែលដឹកចេញមកពីច្រកកំពង់អំពិល ក្នុងស្រុកបូរីជលសា ចូលមកក្នុងលក់ក្នុងស្រុកនោះ បើយោងតាមប្រភពបានអះអាងថា ជាការពិតជាក់ស្ដែងនោះ គឺមេគយខេត្តតាតែវ រូបនេះ តាមរយៈនៃការ បើកដៃអោយឈ្មួញដែលមានងារជា ឧកញ៉ា ធំៗរកស៊ីនាំទំនិញបង់ពន្ធមិនគ្រប់ ហូរចូលមកលក់ចែកចាយក្នុងស្រុក ដោយឆ្លងកាត់នៃទឹកដីខេត្តតាកែវ ដែលធ្វើអោយរដ្ឋបាត់ចំណូលពន្ធក្នុងមួយឆ្នាំមួយឆ្នាំៗរាប់លានដុល្លារតែម្ដង។

គេអះអាងថា ទំនិញគ្រប់ប្រភេទជាពិសេស គ្រឿងសំណង់និងទំនិញផ្សេងៗទៀត ភាគច្រើននោះ គឺបង់ពន្ធមិនគ្រប់ប្រមាណជាង៧៥% ដែលកំពុងចរាចរណ៍នាំចូលតា​ម​ច្រក​ទ្វារព្រំដែនកំពង់អំលិល ដែលស្ថិតនៅក្រោមក្រសែភ្នែក លោកកែវ វណ្ឌី ជាប្រធានការិយាល័យគយនិងរដ្ឋករស្រុក បូរីជលសា ដែលពួកគេ កំពុង​ឃុប​ឃិ​តគ្នាជា​ប្រព័ន្ធ បើដៃនិងមានកញ្ចប់លុយបន្ថែម សម្រាប់បង់ឲ្យលោ​​​ក កែវ វ៉ាន្នី ប្រធា​ន​សាខា​គយនិងរដ្ឋក​ខេត្ត​តាកែវ មិនអាចរំលងបាននោះឡើយ។​

ជុំវិញព័ត៌មានខាងលើនេះគេដាក់ការសង្ស័យថាលោក គុណ ញឹមអគ្គនាយកគយនិងរដ្ឋាករប្រចាំនៃព្រះរាជាណាចក្រកម្ពុជា ដែលជាអ្នកបោះមេ ខណៈជារៀងរាល់ថ្ងៃគេសង្កេតឃើញមានរថយន្តតូចធំ កំពុងចរាចរណ៍ ដឹកទំនិញគ្រប់ប្រភេទ ចូលទៅលក់នៅរាជធានីភ្នំពេញ។​ ចេញផ្សាយថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩
ដោយៈ អង្គភាពសារព័ត៌មាន រស្មីសំពៅមាស
ការិយាល័យនិពន្ធ 088 75 666 55/099 569 538/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខ សង្គម, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«រស្មីសំពៅមាស | Rasmei Sampov Meas» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 099 75 66 65 | 096 95 59 334 | 088 75 66 655 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយ «រស្មីសំពៅមាស | Rasmei Sampov Meas» | ទូរស័ព្ទ៖ 099 75 66 65 | 096 95 59 334 | 088 75 66 655

អ៊ីម៉ែល៖ kealida1986@gmail.com

សហការផ្តល់ព័ត៌មាន៖ 099 75 66 65 | 096 95 59 334 | 088 75 66 655 | អ៊ីម៉ែល ៖ kealida1986@gmail.com