ទាន់ហេតុការណ៍
​ប្រមុខ​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ អ្នករាយការណ៍​ពិសេស UN វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ ៣០​ឆ្នាំ​មកនេះ​!»»»អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ចេញ​សេចក្តីថ្លែងការណ៍​៤​ចំណុច ច្រានចោល​ព័ត៌មាន​ពី​ការ​កាត់​ទឹកដី ៤​ខេត្ត​ទៅ​ប្រទេស​វៀតណាម​»»»សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការ​មជ្ឈឹមបក្ស​កុម្មុយនីស្ត​វៀតណាម​»»»ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​សំណេះសំណាល និង​ចុះ​ពិនិត្យ​ការដ្ឋាន​ប្រតិបត្តិការ​បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ក្រោម​ទឹក និង​ស្រង់​នាវា​លិច​ក្នុង​បាតទន្លេ​»»»សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ អាកាសយានិក​ចំនួន ២ រូប ដែល​បាន​បាត់​ការទាក់ទង​អស់​រយៈពេល ១២ ថ្ងៃ មកទល់ពេលនេះ គឺ​មិន​មាន​មួយ​វិនាទី​ណា ត្រូវបាន​បំភ្លេច​នោះ​ទ្បើយ​»»»​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ថ្លែង​សារ​ពិសេស ពាក់ព័ន្ធ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) កម្ពុជា ឡាវ វៀតណាម​»»»ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈសព្វព្រះហឫទ័យស្ដេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងប្រារព្ធពិធី"រុក្ខទិវា"លើកទី ២៩»»»ពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីក្នុងការបើកការដ្ឋានសាងសង់ ព្រែកជីក " ហ្វូណនតេជោ " នៅទីបរិវេណភ្នំដា...»»»ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជឿជាក់ថាអភិបាលខេត្តថ្មី មន្ត្រី និងពលរដ្ឋក្នុងខេត្តព្រះសីហនុ នឹងរួមគ្នាជាកម្លាំងទាក់ទាញវិនិយោគ និងទេសចរណ៍ កាន់តែច្រើនថែមទៀត...»»»ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដល់គោលការណ៍គន្លឹះ និងណែនាំដល់អភិបាលខេត្តកំពង់ស្ពឺថ្មី ដាច់ខាតកុំឱ្យមានការផ្សព្វផ្សាយល្បែងសុីសងតាមទីសាធារណៈ
0

អោយតួនាទីធ្វើមេប៉ុស្ត៍បែរជាមកធ្វើចរិកដូចពួកម៉ាហ្វៀរដាក់រាស្រ្តទៅវិញ មេប៉ុស្ដិ៍នគរបាលអូស្មាច់ បានចាប់លោកតាអាយុ61ឆ្នាំម្នាក់ ធ្វើទារុណកម្ម និងបាញ់គំរាមចំនួន២គ្រប់ផងនោះ

អោយតួនាទីធ្វើមេប៉ុស្ត៍បែរជាមកធ្វើចរិកដូចពួកម៉ាហ្វៀរដាក់រាស្រ្តទៅវិញ មេប៉ុស្ដិ៍នគរបាលអូស្មាច់ បានចាប់លោកតាអាយុ61ឆ្នាំម្នាក់ ធ្វើទារុណកម្ម និងបាញ់គំរាមចំនួន២គ្រប់ផងនោះ

ខេត្តឧត្ដរមានជ័យ: នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ មានការបែកធ្លាយមកថា លោកអនុសេនីយ៍ឯក ជ័យ វាស្នា មេប៉ុស្ដិ៍នគរបាល រដ្ឋបាលអូស្មាច់ បានចាប់លោកតាអាយុ៦១ឆ្នាំម្នាក់មកធ្វើទារុណកម្ម វាយដំតាមតែអំពើចិត្តនិងបានបាញ់គំរាម២គ្រប់ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៧ខែមេសា ឆ្នាំ២០១៩​ កន្លងទៅថ្មីៗនេះ ស្ថិត នៅភូមិ អភិវឌ្ឍន៍ សង្កាត់អូស្មាច់ក្រុងសំរោង​ ខេត្តឧត្ដរមានជ័យ។

លោកតាដែលត្រូវបាន លោកជ័យ វាស្នា មេប៉ុស្ដិ៍នគបាល អូស្មាច់និងមន្រ្ដីក្រោមឱវាទចាប់ធ្វើទារុណកម្មនិងបាញ់គំរាមនោះឈ្មោះ ព្រុំ រស់ អាយុ ៦១ឆ្នាំ រស់នៅភូមិ អភិវឌ្ឍន៍ សង្កាត់អូស្មាច់ ក្រុងសំរោង។
លោកតា​ ព្រុំ​ រស់ បានអោយដឹងថា លោកអនុសេនីយ៍ឯកជ័យ វាស្នា មេប៉ុស្ដិ៍នគរបាល បានទៅដល់ផ្ទះរបស់គាត់បាញ់គំរាមមួយគ្រប់ ពេលគាត់រត់គេចខ្លួន បានបាញ់គំរាមពីគ្រប់ថែមទៀត ពេលចាប់រូបគាត់បាន លោកជ័យវាស្នា និងមន្រ្ដីក្រោមឱវាទ និងប្រជាការពារភូមិសរុប ចំនួន៤នាក់ បានយកដែកជ្រុង វាយដំនិងទះកំភ្លៀងមកលើរូបគាត់តាមតែអំពើរចិត្ត រហូតគ្រាំគ្រាឈឺចុកចាប់ពេញខ្លួន។

បើតាមការ​បំភ្លឺពីលោកជ័យ វាស្នា មេប៉ុស្ដិ៍នគរបាលអូស្មាច់បានអោយដឹងថា ដោយលោកតាព្រុំ រស់ គឺជាជនបង្ករហឹង្សារ នឹងផ្ទះជិតខាងរឿង​ជំលួសព្រុំដី និងចោលពូថៅទៅលើអ្នកជិតខាងត្រូវចំដៃ បណ្ដាលអោយជាំ ត្រូវបានគេប្ដឹងមកប៉ុស្ដិ៍នគរ​បាល បានចុះទៅធ្វើការឃាត់ខ្លួន តែលោកតា ព្រុំ រស់ មិនព្រមអោយចាប់ និងយក ព្រូញនិងចំពាម​ មកតដៃនឹងសមត្ថកិច្ច ទើបមានការផ្ទុះអាវុធ ចំនួន២គ្រប់ លោក ជ័យ វាស្នា បានបន្តនឹងបញ្ជាក់ថា លោកមិនបានប្រើហឹង្សាដូចការចោទប្រកាន់នោះទេពេលដេញចាប់គាត់ រត់កាត់ទៅព្រៃដំឡូង វាកូតដាច់ដូចតែគ្នាយ៉ាងណានោះសូមបងប្អូនដែលនិយមតាមដាននៅសង្គមFacebook និង pages របស់ខ្ញុំបាទតើរឿងនេះទៅជាយ៉ាងណារងចាំតាមដានទាំងអស់គ្នា៕

 

 

Filed in: ព័ត៌មានថ្មី, សន្តិសុខ សង្គម, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«រស្មីសំពៅមាស | Rasmei Sampov Meas» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 099 75 66 65 | 096 95 59 334 | 088 75 66 655 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយ «រស្មីសំពៅមាស | Rasmei Sampov Meas» | ទូរស័ព្ទ៖ 099 75 66 65 | 096 95 59 334 | 088 75 66 655

អ៊ីម៉ែល៖ kealida1986@gmail.com

សហការផ្តល់ព័ត៌មាន៖ 099 75 66 65 | 096 95 59 334 | 088 75 66 655 | អ៊ីម៉ែល ៖ kealida1986@gmail.com