ទាន់ហេតុការណ៍
​ប្រមុខ​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ អ្នករាយការណ៍​ពិសេស UN វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ ៣០​ឆ្នាំ​មកនេះ​!»»»អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ចេញ​សេចក្តីថ្លែងការណ៍​៤​ចំណុច ច្រានចោល​ព័ត៌មាន​ពី​ការ​កាត់​ទឹកដី ៤​ខេត្ត​ទៅ​ប្រទេស​វៀតណាម​»»»សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការ​មជ្ឈឹមបក្ស​កុម្មុយនីស្ត​វៀតណាម​»»»ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​សំណេះសំណាល និង​ចុះ​ពិនិត្យ​ការដ្ឋាន​ប្រតិបត្តិការ​បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ក្រោម​ទឹក និង​ស្រង់​នាវា​លិច​ក្នុង​បាតទន្លេ​»»»សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ អាកាសយានិក​ចំនួន ២ រូប ដែល​បាន​បាត់​ការទាក់ទង​អស់​រយៈពេល ១២ ថ្ងៃ មកទល់ពេលនេះ គឺ​មិន​មាន​មួយ​វិនាទី​ណា ត្រូវបាន​បំភ្លេច​នោះ​ទ្បើយ​»»»​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ថ្លែង​សារ​ពិសេស ពាក់ព័ន្ធ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) កម្ពុជា ឡាវ វៀតណាម​»»»ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈសព្វព្រះហឫទ័យស្ដេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងប្រារព្ធពិធី"រុក្ខទិវា"លើកទី ២៩»»»ពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីក្នុងការបើកការដ្ឋានសាងសង់ ព្រែកជីក " ហ្វូណនតេជោ " នៅទីបរិវេណភ្នំដា...»»»ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជឿជាក់ថាអភិបាលខេត្តថ្មី មន្ត្រី និងពលរដ្ឋក្នុងខេត្តព្រះសីហនុ នឹងរួមគ្នាជាកម្លាំងទាក់ទាញវិនិយោគ និងទេសចរណ៍ កាន់តែច្រើនថែមទៀត...»»»ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដល់គោលការណ៍គន្លឹះ និងណែនាំដល់អភិបាលខេត្តកំពង់ស្ពឺថ្មី ដាច់ខាតកុំឱ្យមានការផ្សព្វផ្សាយល្បែងសុីសងតាមទីសាធារណៈ
0

ម្ចាស់កសិដ្ឋានចិញ្ចឹមទាផ្គើនអាជ្ញាធរស្រុកអង្គរបូរីខណៈពេលថ្មីៗនេះអាជ្ញាធរមិនអនុញ្ញាតឲ្យចិញ្ចឹមទាក្នុងភូមិព្រោះបំពុលបរិស្ថានតែផ្ទុយទៅវិញបែរជាម្ចាស់កសិដ្ឋានលួចដឹកទាជាង 2 ពាន់ក្បាលចូលស្ងាត់ៗ…

ម្ចាស់កសិដ្ឋានចិញ្ចឹមទាផ្គើនអាជ្ញាធរស្រុកអង្គរបូរីខណៈពេលថ្មីៗនេះអាជ្ញាធរមិនអនុញ្ញាតឲ្យចិញ្ចឹមទាក្នុងភូមិព្រោះបំពុលបរិស្ថានតែផ្ទុយទៅវិញបែរជាម្ចាស់កសិដ្ឋានលួចដឹកទាជាង 2 ពាន់ក្បាលចូលស្ងាត់ៗ…

(ខេត្តតាកែវ) ៖ សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​រំលក ឃុំ​បាស្រែ ស្រុកអង្គរបូរី បាន​ឲ្យដឹងថា កាលពីយប់មិញ​នេះ ឈ្មួញពីរនាក់ប្តីប្រពន្ធដែល​មានឈ្មោះ ប៉ុល សំអាត និង ស៊ឹក គឹមឡេង ​បាន​ដឹក​សត្វទារ​ចំនួនរហូត​ដល់ទៅ ២ពាន់ក្បាលយក​មក​ដាក់​នៅ​ដី​កណ្តាល​ភូមិ​ដើម្បី​ចិញ្ចឹម​យកពង ខណៈ​ដែល​ការ​ចិញ្ចឹម​នោះ ត្រូវ​បានពលរដ្ឋ​រស់​នៅ​ជិត​ខាង​ធ្វើការ​ជំទាស់ និង​ឈានរហូត​ដល់​ការ​ហាមឃាត់​ពីអាជ្ញាធរ​ឃុំ​កាលពីប៉ុន្មាន​ខែមុន​ហើយក្តី។

ការលួចដាក់ចិញ្ចឹមទា 2ពាន់ក្បាលនេះដែរ កាលពីខែតុលា ខណៈ​ដែល​ឈ្មួញពីរនាក់ប្តីប្រពន្ធនោះ​រៀបចំ​ដី និង​និងធ្វើរោងដើម្បីចិញ្ចឹមសត្វទា ហើយមាន​ប្រជាពលរដ្ឋ​មិន​តិច​គ្រួសារ​ទេ​បាន​ធ្វើ​ការ​ជំទាស់ រហូត​ដល់​មាន​ការ​ដាក់ពាក្យ​បណ្តឹង​ទៅ​អាជ្ញាធរ​ ព្រោះ​ការ​ចិញ្ចឹម​សត្វទានោះធ្លាប់​មាន​រឿង​រ៉ាវ​ម្តង​រួច​ហើយ​ដែលធ្វើ​ឲ្យ​ប៉ះពាល់​ដល់បរិស្ថាន​រស់​នៅ​របស់បងប្អូនប្រជាពលរដ្ឋ និង ការសិក្សា​របស់​សិស្ស ព្រមទាំង​ទីវត្ត​អារាមដែល​នៅ​ក្បែរ​នោះផងដែរ។

ក្រោយ​ពីមានពាក្យ​បណ្តឹង​នោះ អាជ្ញាធរ​ឃុំ​បាស្រែ ក៏​បាន​ហៅ​ឈ្មួញទាំងពីរ​នាក់នេះ​ទៅ​និយាយ ដោយ​ប្រាប់ថា មិន​អាច​មាន​ការ​ចិញ្ចឹម​សត្វ​ទារ​នៅ​កណ្តាល​ភូមិ​បាន​នោះទេ ព្រោះតែ​វា​ប៉ះពាល់​ដល់បរិស្ថានធ្ងន់ធ្ងរ តែមិនដឹងយ៉ាងម៉េច ស្រាប់តែ​នៅ​ដើម​ខែធ្នូនេះ ឈ្មួញទាំងពីរនាក់ប្តីប្រពន្ធ ស្រាប់តែ​ដឹកសត្វទារ​ដល់ទៅ​២ពាន់​ក្បាល​យក​មកដាក់​កណ្តាល​ភូមិ​ធ្វើមិនដឹង ដោដោយមិនស្តាប់នៅការណែនាំរបស់អាជ្ញាធរយ៉ាងដូច្នេះទៅវិញ។

ចំពោះករណីនេះ លោក ឌឹម គឹមសាន្ត អភិបាល​ស្រុកអង្គរបូរី​បាន​ថ្លែងថា លោក​មិន​ទាន់ដឹងពីករណីនេះទេ ដោយ​ខាងអាជ្ញាធរ​ឃុំ​នៅ​មិន​ទាន់បាន​រាយ​ការណ៍​មក​លោក​នៅ​ឡើយ ហើយថា ចាំ​លោក​ឲ្យ​មន្រ្តីជំនាញ​ចុះ​ទៅ​ធ្វើ​ការ​ពិនិត្យ។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​ភូមិ​រំលក ឃុំ​បាស្រែ ស្នើ​ដល់​អាជ្ញាធរសូម​មាន​ចំណាត់​ការ​ឲ្យ​បាន​លឿន​បន្តិច ព្រោះថា ពេលនេះ ពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​ចាប់​ផ្តើម​មាន​បញ្ហា​ចំពោះ​ក្លិន​ស្អុយ​ដែល​កើត​ចេញ​ពីកន្លែង​ចិញ្ចឹម​ទារ​នោះ​ជា​បណ្តើរៗហើយ ហើយ​មិន​យូរ​ប៉ុន្មានទេពួក​គាត់​អាច​ជួប​នូវ​បញ្ហា​សុខភាពផងដែរ៕

Filed in: ជីវិត សុខភាព, ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«រស្មីសំពៅមាស | Rasmei Sampov Meas» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 099 75 66 65 | 096 95 59 334 | 088 75 66 655 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយ «រស្មីសំពៅមាស | Rasmei Sampov Meas» | ទូរស័ព្ទ៖ 099 75 66 65 | 096 95 59 334 | 088 75 66 655

អ៊ីម៉ែល៖ kealida1986@gmail.com

សហការផ្តល់ព័ត៌មាន៖ 099 75 66 65 | 096 95 59 334 | 088 75 66 655 | អ៊ីម៉ែល ៖ kealida1986@gmail.com