ទាន់ហេតុការណ៍
ស្ងាត់ៗក្រុមហ៊ុន(PNT co.,ltd)របស់ឧកញ៉ា ឡេង ឬទ្ធី ចាប់ផ្តើមដាក់កម្មករឲ្យចូលកាប់បំផ្លាញព្រៃឡង់ ក្នុងខេត្តព្រះវិហារ ទៀតហើយ...»»»អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ ០៥នាក់ ទៅតុលាការ ពាក់ព័ន្ធករណី លួច និងប្រើប្រាស់គ្រឿងញៀន!»»»ក្រុមចោរឆក់យ៉ាងសកម្ម០៥នាក់ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ...»»»តើរាល់ថ្ងៃលោក រស់ ប៊ុនធឿន ដោះស្រាយរឿងអ្វីខ្លះជូនពលរដ្ឋក្នុងស្រុកអង្គរបូរី....»»»លោក ឡុង សុធន់ ត្រូវបានចៅក្រមអមសាលាដំបូងខេត្តក្រចេះសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន ០៣ឆ្នាំ និងបក្ខពួកផ្សេងទៀតពីបទ...»»»អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកស្រី អូន ស្រីពៅ !»»»មុខសញ្ញាជួញដូរ និង ប្រើប្រាស់គ្រឿងញៀនដុះស្លែក្បែរផ្សារនាគមាស ០៨នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឆ្មក់បង្រ្កាប និងឃាត់ខ្លួន បញ្ជូនទៅតុលាការ!»»»ដកតំណែងអភិបាលរងខេត្តកែប ដែលប្រើអំពើហិង្សា និងបៀតបៀនលើស្ត្រី ២នាក់...»»»តើការស្លាប់មនុស្សចំនួន៣នាក់ ករណីជីករណ្ដៅរ៉ែមាសខុសច្បាប់ក្នុងស្រុករវៀងខេត្តព្រះវិហារ អ្នកណាទទួលខុសត្រូវ ..?»»»ឯកឧត្តម រ័ត្ន ស៊្រាង ចុះផ្សព្វផ្សាយខ្លឹមសារ ១៨ចំណុច របស់សម្តេចតេជោ ហ៊ុន សែន នៅមូលដ្ឋានគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកកំពឹស!
0

តុលាការសម្រេចរឹបអូសជាបណ្ដោះអាសន្នគំរោងលំនៅដ្ឋានមាស(Gold Villa)ចំនួន០៤ទីតាំងស្ថិតនៅខណ្ឌកំបូល!

តុលាការសម្រេចរឹបអូសជាបណ្ដោះអាសន្នគំរោងលំនៅដ្ឋានមាស(Gold Villa)ចំនួន០៤ទីតាំងស្ថិតនៅខណ្ឌកំបូល!

(ភ្នំពេញ)៖យោងតាមដីកាសម្រេចលេខៈ៣៩៨(ឋ)ដ.រចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ របស់សាលាដំបូងរាជធានីភ្នំពេញសម្រេចរឹបអូសជាបណ្ដោះអាសន្ននូវគំរោងលំនៅដ្ឋានមាស((Gold Villa)ចំនួន០៤ទីតាំងស្ថិតនៅភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលមានម្ចាស់គំរោងឈ្មោះ សេង ណារី ភេទស្រី និង ឈ្មោះ ស៊ុន ជាមាន ភេទស្រី (កូនបង្កើត) ដែលមានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីកុំឲ្យមានការលក់ ផ្ទេរកម្មសិទ្ធិ ឲ្យទៅជនទី០៣ ឬធ្វើការកែឆ្នៃ ដែលនាំឲ្យបាត់បង់ស្ថានភាពក្នុងគោលបំណងការពារប្រយោជន៍ស្របច្បាប់និងជៀសវាងកាតខាតបង់ប្រយោជន៍របស់ម្ចាស់បំណុល ហើយត្រូវរងចាំសេចក្ដីសម្រេចរបស់តុលាការសិន។

សូមជម្រាបជូនថា៖ កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ឈ្មោះ សេង ណារី ភេទស្រី និង ឈ្មោះ ស៊ុន ជាមាន ភេទស្រី ត្រូវជាកូនបង្កើត ជាម្ចាស់គំរោង បានចុះកិច្ចសន្យាម៉ៅការសាងសង់ផ្ទះល្វែងចំនួន០៣ល្វែងជាមួយម្ចាស់បំណុល មានទីតាំងស្ថិតនៅភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ លុះដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ឈ្មោះ សេង ណារី ភេទស្រី និង ឈ្មោះ ស៊ុន ជាមានបានចុះកិច្ចសន្យាម៉ៅការសាងសង់ផ្ទះវិឡាទោល១ផ្ទះទៀតស្ថិងនៅទីតាំង សរុបទាំងប្រាក់ទំាងអស់ចំនួន១៣៤,២៨៩$(មួយសែនបីម៉ឺន បួនពាន់ពីររយ ប៉ែតសិបប្រាំបួនដុល្លារ) ក្រោយពីបានចូលសាងសង់ស្ទើសម្រេចបានមួយរយភាគរយ ហើយប្រាក់ដែលឈ្មោះ សេង ណារី ភេទស្រី និង ឈ្មោះ ស៊ុន ជាមានបានទូទាត់មកឲ្យម្ចាស់បំណុលបានត្រឹមតែ៧៧,០០០$(ប្រាំពីរម៉ឺន ប្រាំពីរពាន់ដុល្លារ)តែប៉ុណ្ណោះ។ហើយចំនួនប្រាក់ដែលនៅសល់ម្ចាស់បំណុលបានសាងសង់ជាបន្តបន្ទាប់សរុបអស់៥៧,២៨៩$(ប្រាំម៉ឺន ប្រាំពីរពាន់ ពីររយ ប៉ែតសិបប្រាំបួនដុល្លារ)ដែលឈ្មោះសេង ណារី ភេទស្រី និង ឈ្មោះ ស៊ុន ជាមាន ពុំបានទូរទាត់មកឲ្យម្ចាស់បំណុលឡើយ ។

សូមបញ្ជាក់ថា៖កន្លងមកម្ចាស់បំណុលក៏ធ្លាប់បានពឹងពាក់មេធាវីដើម្បីធ្វើការជូនដំណឹងស្ដីពីការទូរទាត់ប្រាក់ដែលនៅសេសសល់ដែរនៅតែមិនព្រមចូលខ្លួនមកទូរទាត់ប្រាក់ថ្លៃសាងសង់ ហើយឈ្មោះ សេង ណារី និង ឈ្មោះ ស៊ុន ជាមាន (កូនបង្កើត) ជាម្ចាស់គំរោងលំនៅដ្ឋានមាស(Gold Villa) តែងតែព្យាយាមគេចវេសមិនចូលខ្លួនមកអនុវត្តកាតព្វកិច្ចឡើយ ក្រោយឃើញរោគសញ្ញាទុច្ចរិត ធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ច និង ខួចប្រជយោជន៍ដល់ម្ចាស់បំណុលយ៉ាងធ្ងន់ធ្ងរជាពិសេសគ្មានប្រាក់បើកឲ្យកូងជាង ថ្លៃទិញសម្ភារៈគ្រឿងសំណង់ផ្សេងៗផងនោះ ទើបម្ចាស់បំណុលសម្រេចដាក់ពាក្យស្នើសុំទៅតុលាការដើម្បីសម្រេចរឹបអូសរក្សាការពារជាបណ្ដោះអាសន្ន។


ក្នុងសំណុំរឿងនេះមហាជនជាច្រើនបានដាក់ការសង្ស័យថា តើគំរោងលំនៅដ្ឋានមាស(Gold Villa)ផ្ទះល្វែង ឬផ្ទះវីឡា របស់ឈ្មោះសេង ណារី និង ឈ្មោះ ស៊ុន ជាមាន (កូនបង្កើត)មានស្នើសុំអាជ្ញាប័ណ្ណនៅក្រសួងស្ថាប័នពាក់ព័ន្ធដែរឬទេ?

ទោះបីយ៉ាងណាបច្ចុប្បន្ននេះទីតាំងទាំង០៤ខាងលើត្រូវបានតុលាការសម្រេចរឹបអូសរក្សាទុកជាបណ្ដោះអាសន្ន ហើយជាការអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋក៏ដូចជាសាធារណៈជននិងអតិថិជនមុននឹងទិញផ្ទះល្វែងឬផ្ទះវិឡាស្នាក់នៅ ជាពិសេសផ្ទះនិងដីស្ថិតក្នុងទីតាំងខាងលើត្រូវសិក្សាពិចារណាសម្រេចចិត្តឲ្យបានច្បាស់លាស់ជៀសវាងចំណាយលុយទិញហើយពាក់ព័ន្ធប៉ះទ្រព្យដែលត្រូវបានកំពុងជាប់ប្ដឹងនៅតុលាការឬត្រូវបានតុលាការរឹបអូសធ្វើឲ្យខាតពេលវេលា បាត់បង់សេដ្ឋកិច្ច និងខាតទាំងមាសប្រាក់ជាដើម៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«រស្មីសំពៅមាស | Rasmei Sampov Meas» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 099 75 66 65 | 096 95 59 334 | 088 75 66 655 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយ «រស្មីសំពៅមាស | Rasmei Sampov Meas» | ទូរស័ព្ទ៖ 099 75 66 65 | 096 95 59 334 | 088 75 66 655

អ៊ីម៉ែល៖ kealida1986@gmail.com

សហការផ្តល់ព័ត៌មាន៖ 099 75 66 65 | 096 95 59 334 | 088 75 66 655 | អ៊ីម៉ែល ៖ kealida1986@gmail.com