ទាន់ហេតុការណ៍
ស្ងាត់ៗក្រុមហ៊ុន(PNT co.,ltd)របស់ឧកញ៉ា ឡេង ឬទ្ធី ចាប់ផ្តើមដាក់កម្មករឲ្យចូលកាប់បំផ្លាញព្រៃឡង់ ក្នុងខេត្តព្រះវិហារ ទៀតហើយ...»»»អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ ០៥នាក់ ទៅតុលាការ ពាក់ព័ន្ធករណី លួច និងប្រើប្រាស់គ្រឿងញៀន!»»»ក្រុមចោរឆក់យ៉ាងសកម្ម០៥នាក់ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ...»»»តើរាល់ថ្ងៃលោក រស់ ប៊ុនធឿន ដោះស្រាយរឿងអ្វីខ្លះជូនពលរដ្ឋក្នុងស្រុកអង្គរបូរី....»»»លោក ឡុង សុធន់ ត្រូវបានចៅក្រមអមសាលាដំបូងខេត្តក្រចេះសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន ០៣ឆ្នាំ និងបក្ខពួកផ្សេងទៀតពីបទ...»»»អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកស្រី អូន ស្រីពៅ !»»»មុខសញ្ញាជួញដូរ និង ប្រើប្រាស់គ្រឿងញៀនដុះស្លែក្បែរផ្សារនាគមាស ០៨នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឆ្មក់បង្រ្កាប និងឃាត់ខ្លួន បញ្ជូនទៅតុលាការ!»»»ដកតំណែងអភិបាលរងខេត្តកែប ដែលប្រើអំពើហិង្សា និងបៀតបៀនលើស្ត្រី ២នាក់...»»»តើការស្លាប់មនុស្សចំនួន៣នាក់ ករណីជីករណ្ដៅរ៉ែមាសខុសច្បាប់ក្នុងស្រុករវៀងខេត្តព្រះវិហារ អ្នកណាទទួលខុសត្រូវ ..?»»»ឯកឧត្តម រ័ត្ន ស៊្រាង ចុះផ្សព្វផ្សាយខ្លឹមសារ ១៨ចំណុច របស់សម្តេចតេជោ ហ៊ុន សែន នៅមូលដ្ឋានគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកកំពឹស!
0

ករណីរំលោភសេពសន្ថវៈនៅខេត្តព្រៃវែងតាំងពីឆ្នាំ២០១៦ មកអស់លក្ខណ៍នៅភ្នំពេញឆ្នាំ២០២២!

ករណីរំលោភសេពសន្ថវៈនៅខេត្តព្រៃវែងតាំងពីឆ្នាំ២០១៦ មកអស់លក្ខណ៍នៅភ្នំពេញឆ្នាំ២០២២!

នៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ មានប្រជាពលរដ្ឋផ្តល់ព័ត៌មានតាមរយៈលេខទូរសព្ទ១២៩១ របស់មណ្ឌលបញ្ជាប្រតិបត្តិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមាននារីម្នាក់បានរាយការណ៍ថា រូបនាងបានឃើញ ជនសង្ស័យដែលធ្លាប់ចាប់រំលោភនាងនៅខេត្តព្រៃវែងកាលពីឆ្នាំ២០១៦និង២០១៧ កំពុង នៅក្នុងបរិវេណស្ថានីយ៍ ទូរទស្សន៍បាយ័នស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថ រាជធានីភ្នំពេញ សហការជាមួយ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានប្រើវិធានការជំនាញ ចុះទៅឃាត់ខ្លួនជនសង្ស័យមកកាន់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

តាមរយៈវិធានការជំនាញ របស់អាវុធហត្ថរាជធានីភ្នំពេញ ភាគីខាងស្រី បានរៀបរាប់ឲ្យដឹងថា ខ្លួនត្រូវបានជនសង្ស័យ ឈ្មោះ អ៊ីង ភារ៉ាត អាយុ៣៦ឆ្នាំ មុខរបរជាងសំណង់ ចាប់រំលោភកាលពីឆ្នាំ២០១៦ និងឆ្នាំ២០១៧ នៅខេត្តព្រៃវែង ហើយគំរាមកំហែងថានឹងសម្លាប់ និងដើរបរិហាកេរ្តិ៍ខ្លួនជាសាធារណៈ។ ក្រោយមកខ្លួនក៏បានដាក់ពាក្យបណ្តឹងនៅ តុលាការខេត្តព្រៃវែង តែជនសង្ស័យបាន រត់គេចចេញពីខេត្តព្រៃវែង បាត់ដំណឹងឈឹង។ ក្នុងអំឡុងពេលដែលជនសង្ស័យគេចខ្លួន នៅឆ្នាំ២០១៩ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រៃវែង បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនជននេះ មកប្រគល់ជូនតុលាការតាមច្បាប់ ប៉ុន្តែសមត្ថកិច្ចតាមរកជនសង្ស័យពុំឃើញ។

រហូតដល់ឆ្នាំ២០២០ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តព្រៃវែង បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួនជនឈ្មោះ អ៊ីង ភារ៉ាត់ ដាក់ពន្ធនាគារកំណត់រយៈពេល០៧(ប្រាំពីរឆ្នាំ) ពីបទ រំលោភសេពសន្ថវៈ និងបទ បរិហាកេរ្ត៍ជាសាធារណៈ ប៉ុន្តែសមត្ថកិច្ចមន្ត្រីនគរបាលយុត្តិធម៌ នៅតែមិនទាន់អាចស្វែងរក ជនជាប់ចោទនេះឃើញ។ ទើបតែមកដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២នេះ ខ្លួនបានប្រទះឃើញ ជនល្មើស នៅក្នុងបរិវេណស្ថានីយ៍ទូរទស្សន៍បាយ័នស្ទឹងមានជ័យ ក៏បានរាយការណ៍ដល់កម្លាំងសមត្ថកិច្ច អាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ចុះទៅឃាត់ខ្លួនជនសង្ស័យភ្លាមៗតែម្តង។

ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានការឯកភាពពី លោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ មន្ត្រីជំនាញ នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការទំនាក់ទំនង ទៅកងរាជអាវុធហត្ថខេត្តព្រៃវែង ដើម្បីឡើងមកទទួលយកជនជាប់ចោទរូបនេះ បញ្ជូនទៅពន្ធនាគារ ខេត្តព្រៃវែង៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«រស្មីសំពៅមាស | Rasmei Sampov Meas» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 099 75 66 65 | 096 95 59 334 | 088 75 66 655 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយ «រស្មីសំពៅមាស | Rasmei Sampov Meas» | ទូរស័ព្ទ៖ 099 75 66 65 | 096 95 59 334 | 088 75 66 655

អ៊ីម៉ែល៖ kealida1986@gmail.com

សហការផ្តល់ព័ត៌មាន៖ 099 75 66 65 | 096 95 59 334 | 088 75 66 655 | អ៊ីម៉ែល ៖ kealida1986@gmail.com