(ខេត្តតាកែវ)៖បុគ្គលមានលុយមានអំណាចម្នាក់ដែលគេដឹងថាជាប្អូនប្រុសម្ចាស់ក្រុមហ៊ុនទឹកស្អាតស្រុកទ្រាំង បានធ្វើរបងព័ទ្ធយកចំណីខ្នងប្រឡាយ ដែលជាសម្បត្តិរដ្ឋ ហើយនៅខាងក្រោយបើតាមប្រភពពីប្រជាពលរដ្ឋបានលើកឡើងថាបុគ្គលមានលុយមានអំណាចម្នាក់នេះបានចាក់ដីរំលោភយកដីបឹងខាងក្រោយថែមទៀតផង។ ទីតាំងដែលបុគ្គលមានលុយមានអំណាចធ្វើរបងរំលោភយកខ្នងប្រឡាយដើម្បីយកធ្វើជាកម្មសិទ្ធិនោះ គឺស្ថិតនៅភូមិកន្ទួត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ ដែលជាប់និងក្រុមហ៊ុនទឹកស្អាតស្រុកទ្រាំតែម្ដង។
ចំណែកឯអាជ្ញាធរក្នុងមូលដ្ឋានក៏ដូចជាលោកអភិបាលស្រុកទ្រាំ ហាក់រក្សាភាពស្ងៀមស្ងាត់ ឬមួយក៏បានសំណែនសែនព្រេនរួចរាល់អស់ហើយទេដឹង បានជាមិនមានការទប់ស្កាត់ឬចុះបង្ក្រាបណាមួយឲ្យទាន់ពេលវេលា ធ្វើឱ្យបុគ្គលរូបនេះធ្វើរបងបានយ៉ាងរលូនទៅវិញ។
ចំណែកឯរបងខាងក្រុមហ៊ុនទឹកស្អាតវិញ បើសិនមើលតាមច្បាប់ក៏អាចប៉ះពាល់នៅចំណីខ្នងប្រឡាយដែរ។
ដូច្នេះហើយប្រជាពលរដ្ឋបានដាក់ការសង្ស័យទៅលើអាជ្ញាធរមូលដ្ឋានជាពិសេសលោកអភិបាលស្រុកទ្រាំងតែម្ដង ថាប្រហែលជាទឹកលុយបិទមាត់បិទភ្នែកហើយបានជាធ្វើមិនដឹងមិនឮទៅវិញ៕