ទាន់ហេតុការណ៍
ស្ងាត់ៗក្រុមហ៊ុន(PNT co.,ltd)របស់ឧកញ៉ា ឡេង ឬទ្ធី ចាប់ផ្តើមដាក់កម្មករឲ្យចូលកាប់បំផ្លាញព្រៃឡង់ ក្នុងខេត្តព្រះវិហារ ទៀតហើយ...»»»អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ ០៥នាក់ ទៅតុលាការ ពាក់ព័ន្ធករណី លួច និងប្រើប្រាស់គ្រឿងញៀន!»»»ក្រុមចោរឆក់យ៉ាងសកម្ម០៥នាក់ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ...»»»តើរាល់ថ្ងៃលោក រស់ ប៊ុនធឿន ដោះស្រាយរឿងអ្វីខ្លះជូនពលរដ្ឋក្នុងស្រុកអង្គរបូរី....»»»លោក ឡុង សុធន់ ត្រូវបានចៅក្រមអមសាលាដំបូងខេត្តក្រចេះសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន ០៣ឆ្នាំ និងបក្ខពួកផ្សេងទៀតពីបទ...»»»អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកស្រី អូន ស្រីពៅ !»»»មុខសញ្ញាជួញដូរ និង ប្រើប្រាស់គ្រឿងញៀនដុះស្លែក្បែរផ្សារនាគមាស ០៨នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឆ្មក់បង្រ្កាប និងឃាត់ខ្លួន បញ្ជូនទៅតុលាការ!»»»ដកតំណែងអភិបាលរងខេត្តកែប ដែលប្រើអំពើហិង្សា និងបៀតបៀនលើស្ត្រី ២នាក់...»»»តើការស្លាប់មនុស្សចំនួន៣នាក់ ករណីជីករណ្ដៅរ៉ែមាសខុសច្បាប់ក្នុងស្រុករវៀងខេត្តព្រះវិហារ អ្នកណាទទួលខុសត្រូវ ..?»»»ឯកឧត្តម រ័ត្ន ស៊្រាង ចុះផ្សព្វផ្សាយខ្លឹមសារ ១៨ចំណុច របស់សម្តេចតេជោ ហ៊ុន សែន នៅមូលដ្ឋានគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកកំពឹស!
0

តើការស្លាប់មនុស្សចំនួន៣នាក់ ករណីជីករណ្ដៅរ៉ែមាសខុសច្បាប់ក្នុងស្រុករវៀងខេត្តព្រះវិហារ អ្នកណាទទួលខុសត្រូវ ..?

តើការស្លាប់មនុស្សចំនួន៣នាក់ ករណីជីករណ្ដៅរ៉ែមាសខុសច្បាប់ក្នុងស្រុករវៀងខេត្តព្រះវិហារ អ្នកណាទទួលខុសត្រូវ ..?

ករណីស្លាប់ផ្សេងគ្នា ក៏ប៉ុន្តែកន្លែងតែមួយ ខណៈអាជ្ញាធរ ឃុំរមទម នឹងអាជ្ញាធរស្រុករវៀងត្រូវរ៉ូវគ្នាជាមួយក្រុមឈ្មួញរកស៊ីរ៉ែមាស ខុសច្បាប់ តើថ្ងៃអនាគតទៅ និងស្លាប់ប៉ុន្មាននាក់បន្តទៀត ?

(ខេត្តព្រះវិហារ)៖ជាក់ស្តែងកាលពីរសៀលថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២២ ថ្មីៗនេះមានមនុស្សចំនួន៣នាក់បានស្លាប់ ភ្លាមៗនៅហ្នឹងកន្លែងដោយសារឆក់ខ្សែភ្លើង និងម្នាក់ទៀតស្លាប់ដោយសារលង់ទឹក នៅក្នុងបរិវេណ រណ្ដៅដីរ៉ែមាស ខណៈចុះក្នុងរណ្ដៅដីមិនប្រយ័ត្ន បណ្ដាលឱ្យឆក់ខ្សែភ្លើងស្លាប់។
ណាមួយរណ្ដៅដីគ្មានស្តង់ដា គ្មានច្បាប់ គ្មានការណែនាំឲ្យបានត្រឹមត្រូវ ពីក្រសួងរ៉ែ និងថាមពលខេត្តព្រះវិហារ និងក្រសួងពាក់ព័ន្ធទៀត។


ដោយ មានការលួចលាក់ បិទបាំង ពីមន្ត្រីអាជ្ញាធរ ឃុំ, ស្រុក, និងមន្ទីរ៉ែថាមពលខេត្ត។ ដោយគិតតែពីផលប្រយោជន៍ គិតតែពីលុយដាក់ហោប៉ៅរៀងៗខ្លួន។ មិនគិតគូរពីផលប្រយោជន៍រួម..មិនគិតគូរពីផលប្រយោជន៍របស់ប្រជាពលរដ្ឋ..មិនគិតគូរពីអាយុជីវិតរបស់ប្រជាពលរដ្ឋសោះឡើយ។

សូមបញ្ជាក់ទីតាំង កន្លែងកើតហេតុ នៅចំណុចតំបន់ភ្នំអន្លង់ នឹងចំណុចរំដេង ភូមិត្រពាំងទទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ដែលម្ចាស់ឈ្មោះ ធា និង ថៅកែឈ្មោះ.ឆយ និងមានថៅកែជាច្រើនទៀត ។

ជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិត អាណោច អាធម្ម ចោលប្រពន្ធកូន រញ៉ុងដូច កូនមាន់នោះ មានឈ្មោះដូចខាងក្រោម
១/. និង បូរី ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរកម្មកររ៉ែមាស ដ៏កំសត់ធ្វើការមួយថ្ងៃចាយមួយថ្ងៃសឹងតែមិនគ្រាន់។

២/ .យ៉ន យឿន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរកម្មកររ៉ែមាស។
អ្នកទាំងពីររស់នៅ ឃុំរមទម.ស្រុករវៀង.ខេត្តព្រះវិហារ។

ក្នុងករណីឆក់ស្លាប់នោះដែរសមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច្ច័យទៅលើសព្វ ពិតជាបានស្លាប់ ដោយសារឆក់ចរន្តអគ្គិសនីពិតមែន និងប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងស្រាវជ្រាវរកអ្នកទទួលខុសយកមកដោះស្រាយ
តាមនីតិវិធីច្បាប់ផងដែរ។

ក្រោយមកទៀតនៅថ្ងៃដដែលបុរសម្នាក់ទៀតបានលង់ទឹកស្លាបក្រោយបញ្ជូនមកកាន់មណ្ឌលសុខភាពភ្នំដែក ឃុំរមណី ស្រុករវៀង។

ជនរងគ្រោះទី៣ដែលបានស្លាប់មាន ឈ្មោះ ប៉ែន ស្រេង ភេទប្រុស អាយុប្រហែក៣០ឆ្នាំ រស់នៅ ឯស្រុក ព្រែកប្រសព្វ ខេត្តក្រចេះ ។
រណ្ដៅដីដែលបង្កឲ្យគ្រោះថ្នាក់ដល់មនុស្សស្លាប់នោះ គឺម្ចាស់ រ៉ែមាស ឈ្មោះ លោក វណ្ណា នឹងប្រពន្ធ ឈ្មោះ ឆយ (ហៅកាឆយ) ។
នៅរសៀលថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២២ នេះ ករណីខាងលើនេះ អង្គភាព សារព័ត៌មានយើង សុំការបំភ្លឺ តាមទូរស័ព្ទ ពីលោក ប្រធានមន្ទីរ៉ែ និងថាមពលខេត្តព្រះវិហារ លោកបានឆ្លេីយថា ចង់ឆ្លើយឲ្យបាន ក្បោះក្បាយវែងដែរ ក៏ប៉ុន្តែកំពុង រៀបចំទៅប្រជុំ ចាំក្រុមការងារប្រជុំចប់ ហើយក៏បិទទូរសព្ទបាត់ទៅ។
ចំណែកលោក ហោ ប៊ុនហួ អភិបាលស្រុករវៀងវិញបានឆ្លើយតាមទូរស័ព្ទប្រាប់ អង្គភាពយើងថា មិនអាចឆ្លើយតាមទូរស័ព្ទបានទេ ចាំជួបផ្ទាល់ តែឥឡូវនេះ ខ្ញុំកំពុង រៀបចំប្រជុំនៅសាលាខេត្ត។

ករណីខាងលើនេះ បងប្អូនសាច់ញាតិជនរងគ្រោះនឹង មហាជន ក៏ដូចជា ប្រជាពលរដ្ឋមួយចំនួន បាន បានសំណូមពរសូមឲ្យអាជ្ញាធរនិងមន្ត្រីជំនាញ សមត្ថកិច្ចគ្រប់ពាក់ព័ន្ធ រកយុត្តិធម៌ជូនជនរងគ្រោះទាំងអស់។ និងសំណូមពរទៅ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ។ និងសំណូមពរទៅដល់ ថ្នាក់ដឹកនាំថ្នាក់ជាតិ ជាពិសេសបំផុតនោះគឺ មន្ត្រីជំនាញក្រសួងរ៉ែនិងថាមពល មេត្តា ជួយ សម្រស់សម្រួល និងចុះត្រួតពិនិត្យ រណ្ដៅដី ដែលគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ។ និងបង្កើត គណៈកម្មការ ស្រាវជ្រាវ ជួយបង្កើតការងារដែលស្របច្បាប់ជូនពួកគាត់នៅទីនោះ ឲ្យបានធ្វើការស្របច្បាប់ផងទាន។
ព័ត៌មានខាងលើនេះ អង្គភាពសារព័ត៌មានយើងសោកស្ដាយបំផុត ដែលមិនបានទទួលព័ត៌មាន បំភ្លឺពិតប្រាកដពីមន្ត្រីជំនាញពាក់ព័ន្ធក្នុងមូលដ្ឋានា ឱ្យច្បាស់លាស់ជាងនេះទៅទៀត។
សង្ឃឹមថា ក្រោយពីចុះផ្សាយអាជ្ញាធរជំនាញពាក់ព័ន្ធនៅក្នុងមូលដ្ឋាន នឹងបកស្រាយបំភ្លឺ បន្ថែមទៀតដើម្បីបញ្ជាក់ភាពស្អាតស្អំកុំឱ្យមានការចោទប្រកាន់ថា ឃុំឃិតជាមួយក្រុមឈ្មួញរកស៊ីរ៉ែមាសខុសច្បាប់ បើចង់បកស្រាយបំភ្លឺសូមទាក់ទងអង្គភាពសារព័ត៌មានយើងរៀងរាល់ម៉ោងធ្វើការស្ដីពីច្បាប់របបសារព័ត៌មានកម្ពុជា៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«រស្មីសំពៅមាស | Rasmei Sampov Meas» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 099 75 66 65 | 096 95 59 334 | 088 75 66 655 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយ «រស្មីសំពៅមាស | Rasmei Sampov Meas» | ទូរស័ព្ទ៖ 099 75 66 65 | 096 95 59 334 | 088 75 66 655

អ៊ីម៉ែល៖ kealida1986@gmail.com

សហការផ្តល់ព័ត៌មាន៖ 099 75 66 65 | 096 95 59 334 | 088 75 66 655 | អ៊ីម៉ែល ៖ kealida1986@gmail.com