ទាន់ហេតុការណ៍
ស្ងាត់ៗក្រុមហ៊ុន(PNT co.,ltd)របស់ឧកញ៉ា ឡេង ឬទ្ធី ចាប់ផ្តើមដាក់កម្មករឲ្យចូលកាប់បំផ្លាញព្រៃឡង់ ក្នុងខេត្តព្រះវិហារ ទៀតហើយ...»»»អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ ០៥នាក់ ទៅតុលាការ ពាក់ព័ន្ធករណី លួច និងប្រើប្រាស់គ្រឿងញៀន!»»»ក្រុមចោរឆក់យ៉ាងសកម្ម០៥នាក់ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ...»»»តើរាល់ថ្ងៃលោក រស់ ប៊ុនធឿន ដោះស្រាយរឿងអ្វីខ្លះជូនពលរដ្ឋក្នុងស្រុកអង្គរបូរី....»»»លោក ឡុង សុធន់ ត្រូវបានចៅក្រមអមសាលាដំបូងខេត្តក្រចេះសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន ០៣ឆ្នាំ និងបក្ខពួកផ្សេងទៀតពីបទ...»»»អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកស្រី អូន ស្រីពៅ !»»»មុខសញ្ញាជួញដូរ និង ប្រើប្រាស់គ្រឿងញៀនដុះស្លែក្បែរផ្សារនាគមាស ០៨នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឆ្មក់បង្រ្កាប និងឃាត់ខ្លួន បញ្ជូនទៅតុលាការ!»»»ដកតំណែងអភិបាលរងខេត្តកែប ដែលប្រើអំពើហិង្សា និងបៀតបៀនលើស្ត្រី ២នាក់...»»»តើការស្លាប់មនុស្សចំនួន៣នាក់ ករណីជីករណ្ដៅរ៉ែមាសខុសច្បាប់ក្នុងស្រុករវៀងខេត្តព្រះវិហារ អ្នកណាទទួលខុសត្រូវ ..?»»»ឯកឧត្តម រ័ត្ន ស៊្រាង ចុះផ្សព្វផ្សាយខ្លឹមសារ ១៨ចំណុច របស់សម្តេចតេជោ ហ៊ុន សែន នៅមូលដ្ឋានគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកកំពឹស!
0

តើរាល់ថ្ងៃលោក រស់ ប៊ុនធឿន ដោះស្រាយរឿងអ្វីខ្លះជូនពលរដ្ឋក្នុងស្រុកអង្គរបូរី….

តើរាល់ថ្ងៃលោក រស់ ប៊ុនធឿន ដោះស្រាយរឿងអ្វីខ្លះជូនពលរដ្ឋក្នុងស្រុកអង្គរបូរី….

(ខេត្តតាកែវ)៖ពលរដ្ឋបានចោលអភិបាលស្រុកអង្គរបូរីថាផ្អឹបបណ្ដឹងរបស់ពួកគាត់គ្មានចំណាត់ការ…

យោងតាមពាក្យបណ្ដឹង១ច្បាប់របស់ប្រជាពលរដ្ឋរស់នៅភូមិទួលសាំង.ឃុំអង្គរបូរី.ស្រុកអង្គរបូរី.ខេត្តតាកែវ បានអោយដឹងថាពួកគាត់បានដាក់ពាក្យបណ្ដឹងតាំងពីថ្ងៃទី១១ខែមករាឆ្នាំ២០២៣រហូតមកទល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកអភិបាលស្រុកអង្គរបូរីនៅមិនមានចំណាត់ការណាមួយជូនពួកគាត់នោះទេ រហូតពួកគាត់ទៅសុំដកពាក្យបណ្ដឹងវិញដើម្បីបន្តទៅប្ដឹងនៅសាលាខេត្តតាកែវវិញម្ដង។


គួរបញ្ជាក់ថា៖កាលពីពេលកន្លងមកនេះមានករណីមួយបានកើតឡើង៖ បុរសម្នាក់រស់នៅស្រុកអង្គរបូរី និងបក្ខពួកមួយក្រុមមិនស្គាល់អត្តសញ្ញាណ ដែលតាំងខ្លួនជាខ្សែឧបនាយករដ្ឋមន្ត្រី បាននាំគ្នាទៅរុះរើម៉ាស៊ីនស្ថានីយ៍បូមទឹកប្រជាពលរដ្ឋដែលកំពុងបម្រើការស្រោចស្រពស្រូវប្រាំងរាប់សិបហិចតា ស្ថិតនៅភូមិទួលសាំង ក ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ត្រូវបានម្ចាស់ស្ថានីយ៍ដាក់ពាក្យប្តឹងទៅកងរាជអាវុធហត្ថខេត្តតាកែវ ក្នុងបទបំផ្លិចបំផ្លាញដោយចេតនា ទ្រព្យសម្បត្តិអ្នកដទៃ។
បុគ្គលឈ្មោះ ផាន់ ដា និងបក្ខពួកមួយក្រុមមិនស្គាល់អត្តសញ្ញាណតាំងខ្លួនជាខ្សែអ្នកធំ ខ្សែឧបនាយករដ្ឋមន្ត្រី បានទៅគំរាមកំហែង ម្ចាស់ស្ថានីយ៍បូមទឹក និងបានរុះរើបំផ្លិចបំផ្លាញម៉ាស៊ីនប៉ូបទឹកចេញ យកម៉ាស៊ីនខ្លួនទៅដាក់ជុំនួសវិញ ត្រូវបានប្រជាពលរដ្ឋដាក់ពាក្យប្តឹងទៅកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ស្រាវជ្រាវបុគ្គលមួយក្រុមខាងលើយកមកសួរនាំ។ ពលរដ្ឋបានបង្ហើបថា ឈ្មោះ ផាន់ ដា កាន់លិខិតមួយច្បាប់ ដែលមានចុះហត្ថលេខា ដោយលោក មេឃុំអង្គរបូរី និងលោក រស់ ប៊ុនធឿន ចៅហ្វាស្រុកអង្គរបូរី ទៅគម្រាមកំហែងពួកគាត់ ឲ្យរើម៉ាស៊ីបូមទឹកចេញទាំងដែលកំពុងបូមទឹកដាក់ស្រែសុខៗ។ ដោយឡែងមានប្រភពផ្សេងមួយបញ្ជាក់ថា លោក រស់ ប៊ុនធឿន ចៅហ្វាយស្រុកអង្គរបូរី បានទទួលលុយពីឈ្មោះ ផាន់ ដា មិនតិចពាន់ដុល្លានោះទេក្នុងរឿងនេះ។ ក្រោយផ្ទុះរឿងរុះរើម៉ាស៊ីនបូមទឹកដាក់ស្រែប្រជាពលរដ្ឋនេះ ងាកមកមើលមន្ទីរជំនាញពាក់ព័ន្ធ មានលោក ញ៉ឹម ស៊្រន ប្រធានមន្ទីរកសិកម្ម និង លោក ប៉ុន ហ៊ួ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមវិញ សំងំយកសុខរៀងៗខ្លួន ដោយមិនមានវិធានការណ៍ដោះស្រាយសោះ សូម្បីទៅអើតមើលក៏មិនទៅក្បែរផង។ ក្រុមប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកក្នុងស្ថានីយ៍ខាងលើ សុំសំណូមពរទៅលោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ មេត្តាមានវិធានការណ៍ដោះស្រាយរកយុត្តិធម៌ជូនពួកគាត់ផង ពិសេសសុំពិនិត្យមើលការងារ លោក រស់ ប៊ុនធឿន ចៅហ្វាយស្រុកអង្គរបូរីផងទាន៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«រស្មីសំពៅមាស | Rasmei Sampov Meas» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 099 75 66 65 | 096 95 59 334 | 088 75 66 655 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយ «រស្មីសំពៅមាស | Rasmei Sampov Meas» | ទូរស័ព្ទ៖ 099 75 66 65 | 096 95 59 334 | 088 75 66 655

អ៊ីម៉ែល៖ kealida1986@gmail.com

សហការផ្តល់ព័ត៌មាន៖ 099 75 66 65 | 096 95 59 334 | 088 75 66 655 | អ៊ីម៉ែល ៖ kealida1986@gmail.com