ទាន់ហេតុការណ៍
​ប្រមុខ​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ អ្នករាយការណ៍​ពិសេស UN វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ ៣០​ឆ្នាំ​មកនេះ​!»»»អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ចេញ​សេចក្តីថ្លែងការណ៍​៤​ចំណុច ច្រានចោល​ព័ត៌មាន​ពី​ការ​កាត់​ទឹកដី ៤​ខេត្ត​ទៅ​ប្រទេស​វៀតណាម​»»»សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការ​មជ្ឈឹមបក្ស​កុម្មុយនីស្ត​វៀតណាម​»»»ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​សំណេះសំណាល និង​ចុះ​ពិនិត្យ​ការដ្ឋាន​ប្រតិបត្តិការ​បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ក្រោម​ទឹក និង​ស្រង់​នាវា​លិច​ក្នុង​បាតទន្លេ​»»»សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ អាកាសយានិក​ចំនួន ២ រូប ដែល​បាន​បាត់​ការទាក់ទង​អស់​រយៈពេល ១២ ថ្ងៃ មកទល់ពេលនេះ គឺ​មិន​មាន​មួយ​វិនាទី​ណា ត្រូវបាន​បំភ្លេច​នោះ​ទ្បើយ​»»»​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ថ្លែង​សារ​ពិសេស ពាក់ព័ន្ធ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) កម្ពុជា ឡាវ វៀតណាម​»»»ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈសព្វព្រះហឫទ័យស្ដេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងប្រារព្ធពិធី"រុក្ខទិវា"លើកទី ២៩»»»ពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីក្នុងការបើកការដ្ឋានសាងសង់ ព្រែកជីក " ហ្វូណនតេជោ " នៅទីបរិវេណភ្នំដា...»»»ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជឿជាក់ថាអភិបាលខេត្តថ្មី មន្ត្រី និងពលរដ្ឋក្នុងខេត្តព្រះសីហនុ នឹងរួមគ្នាជាកម្លាំងទាក់ទាញវិនិយោគ និងទេសចរណ៍ កាន់តែច្រើនថែមទៀត...»»»ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដល់គោលការណ៍គន្លឹះ និងណែនាំដល់អភិបាលខេត្តកំពង់ស្ពឺថ្មី ដាច់ខាតកុំឱ្យមានការផ្សព្វផ្សាយល្បែងសុីសងតាមទីសាធារណៈ
0

លួចលុយជីតាជាង១ម៉ឺនដុល្លារ និងខ្សែកយកទៅទិញម៉ូតូនិងទូរស័ព្ទអោយមិត្តភក្តិម្នាក់១គ្រឿង ត្រូវកម្លាំងនគរបាលស្រុកត្រាំកក់ ឃាត់ខ្លួនរួមទាំងបក្ខពួក៤នាក់…

លួចលុយជីតាជាង១ម៉ឺនដុល្លារ និងខ្សែកយកទៅទិញម៉ូតូនិងទូរស័ព្ទអោយមិត្តភក្តិម្នាក់១គ្រឿង ត្រូវកម្លាំងនគរបាលស្រុកត្រាំកក់ ឃាត់ខ្លួនរួមទាំងបក្ខពួក៤នាក់…

(ខេត្តតាកែវ)៖ កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកត្រាំកក់ ខេត្ត តាកែវ បានធ្វើស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនក្រុមជន សង្ស័យចំនួន៤នាក់ក្រោយបុរសវ័យចំណាស់ម្នាក់បានដាក់ពាក្យប្តឹងចៅបង្កើតរបស់ខ្លួនបានលួចគាស់លួចយកលុយអស់ជាង១ម៉ឺនដុល្លាររួមទាំងខ្សែក២ខ្សែកាលថ្ងៃទី ២ខែ មេសាឆ្នាំ ២០២ ៣កន្ល ងទៅ។

លោក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់បានប្រាប់អោយដឹងនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣នេះថា ហេតុការខាងលើបានកើតឡើងនៅវេលាម៉ោង៣៖៣០នាទីចំណុចភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវកាលពីថ្ងៃ២ ខែមេសា ២០២៣ ។

លោក ឌុក ធីយ៉ា បានអោយដឹងថា ជនសង្ស័យរួមមាន,១៖ឈ្មោះមូល ពិសិដ្ឋហៅពេជ្រ ភេទប្រុសអាយុ ១៦ ឆ្នាំនៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពតត្រូវជាចៅបង្កើតជនរងគ្រោះជាអ្នកធ្វើសកម្មភាពលួច

ដកហូតវត្ថុតាង ម៉ូតូម៉ាកនិចផលិតឆ្នាំ២០២៣ គ្មានផ្លាកលេខ១គ្រឿ ង ទូរសព្ទអាយហ្វូន១៣ប្រូ១គ្រឿង ខ្សែក២ខ្សែរ និងប្រាក់ដុល្លារចំនួន១ម៉ឺនដុល្លារ។

ទី២៖ឈ្មោះ អុឹង សុភានុតភេទប្រុសអាយុ ១៧ ឆ្នាំនៅភូមិអូឈើនាងខាងលិច ឃុំអូរឈើនាង ស្រុកកំពង់ត្រាច ដកហូតវត្ថុតាង ម៉ូតូម៉ាកនិចផលិតឆ្នាំ ២០២៣គ្មានផ្លាកលេខ១គ្រឿង ទូរស័ព្ទអាយហ្វូន១៣ប្រូ១គ្រឿង(ទទួលផលចោរកម្មឈ្មោះមូលពិសិដ្ឋទិញឱ្យ)។

ទី៣៖ឈ្មោះ រ៉េន ចាន់យូរភេទប្រុសអាយុ១៧ ឆ្នាំនៅភូមិកំពង់ត្រាចទី២ ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ដកហូតវត្ថុតាងម៉ូតូម៉ាកនិចផលិតឆ្នាំ ២០២៣គ្មានផ្លាកលេខ១គ្រឿង ទូរសព្ទអាយហ្វូន១៣ប្រូ១គ្រឿង(ទទួលផលចោរកម្ម ឈ្មោះមូលពិសិដ្ឋជាអ្នកទិញឲ្យ)និង,ទី៤៖ឈ្មោះ ហេង មករា ភេទប្រុសអាយុ ១៧ ឆ្នាំនៅភូមិរបងក្រាស់ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ដកហូតវត្ថុតាងម៉ូតូម៉ាកនិចផលិតឆ្នាំ២០២៣គ្មានផ្លាកលេខ១គ្រឿង ; ទូរស័ព្ទអាយហ្វូន១២ប្រូ១គ្រឿង(ទទួលផលចោរកម្មឈ្មោះមូលពិសិដ្ឋទិញឲ្យ)។

លោក ឌុក ធីយ៉ា បានបញ្ជាក់ថាក្រោយពីកើតហេតុនិងទទួលបានពាក្យបណ្ដឹងជនរងគ្រោះមានករណីជនសង្ស័យប្រដាប់ដោយកាំ បិតបានធ្វើសកម្មភាពគាស់ទ្វារផ្ទះនិងគាស់ថតតុរបស់បុរសឈ្មោះ អ៊ុយ ម៉ៅ ភេទប្រុសអាយុ ៦៩ ឆ្នាំ(តនៅភូមិមហាសេនា ឃុំតាភេម យកបានសម្ភារៈរួមមានះ ខ្សែកមាសចំនួន២ខ្សែ ប្រាក់ដុល្លារចំនួន១៤៥០០ដុលា្ល រួចគេចខ្លួនបាត់នៅពេលជីតាជីដូននិងក្រុមគ្រួសារចេញទៅឆេងម៉េងអស់។

ភ្លាមៗនោះសមត្ថកិច្ចរបស់លោកបានចុះធ្វើការស្រាវជ្រាវដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត ព្រមទាំងដឹកនាំសម្របសម្រួលដោយព្រះរាជអាជ្ញាសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ ២០២៣ វេលាម៉ោង៦៖០០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកដឹកនាំផ្ទាល់ដោយលោក ឌុក ធីយ៉ា សហការជាមួយកម្លាំងស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុនិងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំងនេះតែម្តង។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់កំពុងសាកសួរនិងកសាងសុំណុំរឿងបញ្ជូនក្រុមជនសង្ស័យទៅកាន់តិលាការចាត់ការតាមផ្លូវច្បាប់៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«រស្មីសំពៅមាស | Rasmei Sampov Meas» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 099 75 66 65 | 096 95 59 334 | 088 75 66 655 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយ «រស្មីសំពៅមាស | Rasmei Sampov Meas» | ទូរស័ព្ទ៖ 099 75 66 65 | 096 95 59 334 | 088 75 66 655

អ៊ីម៉ែល៖ kealida1986@gmail.com

សហការផ្តល់ព័ត៌មាន៖ 099 75 66 65 | 096 95 59 334 | 088 75 66 655 | អ៊ីម៉ែល ៖ kealida1986@gmail.com