ទាន់ហេតុការណ៍
​ប្រមុខ​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ អ្នករាយការណ៍​ពិសេស UN វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ ៣០​ឆ្នាំ​មកនេះ​!»»»អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ចេញ​សេចក្តីថ្លែងការណ៍​៤​ចំណុច ច្រានចោល​ព័ត៌មាន​ពី​ការ​កាត់​ទឹកដី ៤​ខេត្ត​ទៅ​ប្រទេស​វៀតណាម​»»»សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការ​មជ្ឈឹមបក្ស​កុម្មុយនីស្ត​វៀតណាម​»»»ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​សំណេះសំណាល និង​ចុះ​ពិនិត្យ​ការដ្ឋាន​ប្រតិបត្តិការ​បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ក្រោម​ទឹក និង​ស្រង់​នាវា​លិច​ក្នុង​បាតទន្លេ​»»»សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ អាកាសយានិក​ចំនួន ២ រូប ដែល​បាន​បាត់​ការទាក់ទង​អស់​រយៈពេល ១២ ថ្ងៃ មកទល់ពេលនេះ គឺ​មិន​មាន​មួយ​វិនាទី​ណា ត្រូវបាន​បំភ្លេច​នោះ​ទ្បើយ​»»»​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ថ្លែង​សារ​ពិសេស ពាក់ព័ន្ធ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) កម្ពុជា ឡាវ វៀតណាម​»»»ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈសព្វព្រះហឫទ័យស្ដេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងប្រារព្ធពិធី"រុក្ខទិវា"លើកទី ២៩»»»ពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីក្នុងការបើកការដ្ឋានសាងសង់ ព្រែកជីក " ហ្វូណនតេជោ " នៅទីបរិវេណភ្នំដា...»»»ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជឿជាក់ថាអភិបាលខេត្តថ្មី មន្ត្រី និងពលរដ្ឋក្នុងខេត្តព្រះសីហនុ នឹងរួមគ្នាជាកម្លាំងទាក់ទាញវិនិយោគ និងទេសចរណ៍ កាន់តែច្រើនថែមទៀត...»»»ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដល់គោលការណ៍គន្លឹះ និងណែនាំដល់អភិបាលខេត្តកំពង់ស្ពឺថ្មី ដាច់ខាតកុំឱ្យមានការផ្សព្វផ្សាយល្បែងសុីសងតាមទីសាធារណៈ
0

ឯកឧត្តម ស សុខា ៖ សាររបស់សម្ដេចតេជោ និងការរៀបចំរបស់ថ្នាក់ដឹកនាំបក្ស គឺជាផែនការជាតិគ្រប់ជ្រុងជ្រោយ

ឯកឧត្តម ស សុខា ៖ សាររបស់សម្ដេចតេជោ និងការរៀបចំរបស់ថ្នាក់ដឹកនាំបក្ស គឺជាផែនការជាតិគ្រប់ជ្រុងជ្រោយ

ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បានបង្ហោះសារតាមផេកផ្លូវការរបស់ខ្លួន ដោយលើកឡើងថា “សាររបស់សម្តេចតេជោ និងការរៀបចំរបស់ថ្នាក់ដឹកនាំបក្ស គឺជាផែនកាេជាតិគ្រប់ជ្រុងជ្រោយ”។ ការបង្ហោះសារបែបនេះរបស់ឯកឧត្តម ស សុខា ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងសារពិសេសកាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។

ក្នុងសារឯកឧត្តម ស សុខា បានលើកឡើងថា ៖ សេចក្ដីថ្លែងសារពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងការសម្រេចជាឯកច្ឆ័នរបស់ឥស្សរជនជាថ្នាក់ដឹកនាំគណបក្ស ជាពិសេសព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រនៃយើង គឺជារៀបចំផែនការជាតិដ៏គត់មុត ប្រកបដោយទស្សនាទានវែងឆ្ងាយ គ្រប់ជ្រុងជ្រោយ ប្រាកដនិយម សម្រាប់ជាឧត្ដមប្រយោជន៍នៃអនាគតកម្ពុជា ក្នុងក្របខ័ណ្ឌធានាប្រក្រតីភាពនៃស្ថាប័នជាតិ រួមមាន ៖ រាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភាជាដើម។

ក្នុងសារដដែល ឯកឧត្តម ស សុខា បានបន្តថា ៖ នេះគឺជាមេរៀនបទពិសោធន៍កាត់ថ្លៃមិនបាន និងមិនអាចរកសាលារៀនបាន សម្រាប់ខ្លួនខ្ញុំផ្ទាល់ក្ដី និងអ្នកបន្តវេនដទៃទៀតក្ដី។ ទន្ទឹមនឹងការគោរពនូវសេចក្ដីថ្លែងសារដ៏សំខាន់បំផុតសម្រាប់ជាតិ ខ្ញុំ និងគ្រួសារ ព្រមទាំងក្រុមការងារ សូមសម្ដែងនូវគារវកិច្ចប្រតិបត្តិតាមយ៉ាងខ្ជាប់ខ្ជួននូវការចាត់តាំង ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រី ដើម្បីរៀបចំសមាសសភាពគណៈរដ្ឋមន្ត្រីថ្មីមួយទៅសុំសេចក្ដីទុកចិត្តពីរដ្ឋសភានាពេលខាងមុខដ៏ខ្លីនេះ។

ឯកឧត្តម ស សុខា បន្តទៀតថា ៖ ជាអត្តនោម័តរបស់ខ្ញុំ ដែលតែងតែបានប្រាស្រ័យទាក់ទងពិភាក្សាការងារជាមួយគ្នា ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត ពោរពេញដោយសមត្ថភាពចម្រុះពេញលេញ មានព្រហ្មវិហារធម៌ និងមានទឹកចិត្តជាកុសលដ៏ទូលំទូលាយ បើកចំហរលើការសន្ទនាគ្រប់បញ្ហា ស័ក្តិសមបំផុតជាអ្នកដឹកនាំយើងខ្ញុំ និងរាជរដ្ឋាភិបាល ជារួមគឺ កម្ពុជាទាំងមូល ដែលនឹងនាំមកនូវអធិបតេយ្យជាតិ ពោលគឺ ធ្វើឱ្យកម្ពុជារឹងមាំរុងរឿងរីកចម្រើន បានជាប្រយោជន៍ដល់ប្រជាពលរដ្ឋរស់នៅដោយសុខសាន្តសំបូរសប្បាយ តាមពាក្យស្លោក«ខ្មែរសាមគ្គី ខ្មែរឈ្នះ, រួបរួមគ្នា ដើម្បីកម្ពុជារុងរឿង»។

ជាមួយគ្នានោះ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ៖ ពិតហើយថាគ្មានការជួបជុំណាដែលថាមិនបែក និងទោះបីដឹងថា ពេលណាមួយសម្ដេចតេជោ និងឥស្សរជនជាថ្នាក់ដឹកនាំចាស់ទុំជាន់ខ្ពស់ នឹងចាកចេញពីរាជរដ្ឋាភិបាល ព្រលែងដៃប្រគល់ឱ្យអ្នកបន្តវេនជំនាន់ក្រោយរួមគ្នាដឹកនាំក្ដី សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំមានអារម្មណ៍ដូចជាបាត់អ្វីម្យ៉ាង ខ្វះអ្វីម្យ៉ាង តែលតោលអល់ឯករសាប់រសល់ក្នុងចិត្តជាពន់ពេក។ សម្ដេចតេជោ និងឥស្សរជនជាន់ខ្ពស់របស់បក្ស និងរាជរដ្ឋាភិបាល គឺជាបង្គោលដ៏រឹងមាំនៃយើងខ្ញុំ និងជាតិទាំងមូល ដែលខ្ញុំផ្ទាល់ក្ដី ប្រជាពលរដ្ឋក្ដី យុវជនប្រុសស្រីក្ដី តែងបានរៀនសូត្រពីមេរៀនដឹកនាំរបស់លោកមិនអាចប្រកែកបាន។ យើងខ្ញុំ នៅតែចងចាំ និងដឹងនូវគុណូបការៈមិនអាចបំភ្លេចបានឡើយ ជាពិសេស នៅតែបន្តរៀនសូត្រលុះអវស្សន្តពីសំណាក់ សម្ដេចតេជោ និងឥស្សរជនជាថ្នាក់ដឹកនាំចាស់ទុំទាំងអស់ តាមទស្សនៈ «ក្មេងរត់លឿន តែចាស់ស្គាល់ផ្លូវ, ចាស់ធ្លាប់ក្មេង តែក្មេងមិនធ្លាប់ចាស់»។

 

ជាមួយគ្នានោះដែរ ឯកឧត្តម ស សុខា បានគោរពជូនពរសម្ដេចតេជោ និងឥស្សរជនជាថ្នាក់ដឹកនាំចាស់ទុំទាំងអស់របស់បក្ស និងរាជរដ្ឋាភិបាល ពោរពេញដោយសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន ជន្មាយុយឺនយូរ ដើម្បីជាម្លប់នៃយើងខ្ញុំ និងប្រជាពលរដ្ឋ ជាពិសេស ឈរពីក្រោយជួយជ្រោងទង់កម្ពុជាឱ្យខ្ពស់ត្រដែតលើឆាកអន្តរជាតិ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«រស្មីសំពៅមាស | Rasmei Sampov Meas» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 099 75 66 65 | 096 95 59 334 | 088 75 66 655 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយ «រស្មីសំពៅមាស | Rasmei Sampov Meas» | ទូរស័ព្ទ៖ 099 75 66 65 | 096 95 59 334 | 088 75 66 655

អ៊ីម៉ែល៖ kealida1986@gmail.com

សហការផ្តល់ព័ត៌មាន៖ 099 75 66 65 | 096 95 59 334 | 088 75 66 655 | អ៊ីម៉ែល ៖ kealida1986@gmail.com